Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 មាន​ពេល​សម្រាប់​ស្រឡាញ់ ពេល​សម្រាប់​ស្អប់ មាន​ពេល​សម្រាប់​ចម្បាំង និង​ពេល​សម្រាប់​សេចក្ដី​សុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ពេល​សម្រាប់​ស្រឡាញ់ និង​ពេល​សម្រាប់​ស្អប់​; ពេល​សម្រាប់​សង្គ្រាម និង​ពេល​សម្រាប់​សន្តិភាព​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 មាន​ពេល​ស្រឡាញ់ មាន​ពេល​ស្អប់ មាន​ពេល​ធ្វើ​សង្គ្រាម មាន​ពេល​សន្តិ‌ភាព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 មាន​ពេល​សំរាប់​ស្រឡាញ់ ហើយ​ពេល​សំរាប់​ស្អប់ មាន​ពេល​សំរាប់​ចំបាំង ហើយ​ពេល​សំរាប់​សេចក្ដី​សុខ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 មាន​ពេល​ស្រឡាញ់ មាន​ពេល​ស្អប់ មាន​ពេល​ធ្វើ​សង្គ្រាម មាន​ពេល​សន្តិ‌ភាព។

សូមមើលជំពូក ចម្លង




សាស្តា 3:8
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ទូល‌បង្គំ ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​បាន​ឈប់​សម្រាក​នៅ​គ្រប់​ទិស ឥត​មាន​សត្រូវ ឬ​ហេតុ​អាក្រក់​ណា​កើត​ឡើង​ទៀត​ឡើយ។


ពេល​ព្រះបាទ​យ៉ូរ៉ាម​ឃើញ​ព្រះបាទ​យេហ៊ូវ ទ្រង់​មាន​រាជ​ឱង្ការ​ថា៖ «យេហ៊ូវ​អើយ តើ​អ្នក​មក​ដោយ​មេត្រី​ឬ?» ព្រះបាទ​យេហ៊ូវ​ឆ្លើយ​តប​ថា៖ «តើ​មាន​មេត្រី​ម្ដេច​បាន បើ​នៅ​មាន​អំពើ​ផិត​ក្បត់ និង​មន្ត​អាគម​របស់​យេសិ‌បិល ជា​មាតា​របស់​ព្រះ‌អង្គ​យ៉ាង​ច្រើន​ដូច​នេះ?»។


ខណៈ​នោះ យេហ៊ូវ កូន​ហាណា‌នី ជាហោរា ក៏​ចេញ​ទៅ​ទទួល​ទ្រង់​ទូល​ថា៖ «តើ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ទៅ​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​ដល់​ពួក​អ្នក​ដែល​ស្អប់​ព្រះ‌យេហូវ៉ា​ឬ? ដោយ​ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​លើ​ទ្រង់​ហើយ។


ទូល‌បង្គំ​នឹង​មិន​តាំង​អ្វីមួយ​ដែលឥត​ប្រយោជន៍ នៅ​ចំពោះ​ភ្នែក​ទូល‌បង្គំ​ឡើយ។ ទូល‌បង្គំ​ស្អប់​កិច្ច‌ការ​របស់​អស់​អ្នក ដែល​ងាក​ចេញពី​ព្រះ កិរិយា​បែប​នេះ​នឹង​មិន​ជាប់ នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​ឡើយ។


ព្រះ‌អង្គ​បាន​បង្វែរ​ចិត្ត​គេ ឲ្យ​ស្អប់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ឲ្យ​គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល ចំពោះ​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ។


ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ទូល‌បង្គំ​មិន​បាន​ស្អប់​អស់​អ្នក ដែល​ស្អប់​ព្រះ‌អង្គ​ទេ​ឬ? តើ​ទូល‌បង្គំ​មិន​បាន​ខ្ពើម​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌អង្គ​ទេ​ឬ?


មនុស្ស​សុចរិត​រមែង​ស្អប់​ពាក្យ​ភូត​ភរ តែ​មនុស្ស​អាក្រក់​គេ​គួរ​ខ្ពើម ហើយ​មាន​សេចក្ដី​ខ្មាស​ផង។


កាល​យើង​បាន​ដើរ​កាត់​តាម​ទី​នោះ ហើយ​ឃើញ​អ្នក​ម្ដង​ទៀត មើល៍! អ្នកដល់​វ័យ​ដែល​គេ​ស្រឡាញ់​ហើយ យើង​ក៏​បានលាត​ជាយ​អាវ​របស់​យើង​គ្រប​លើ​អ្នក គឺ​បិទ​បាំង​កុំ​ឲ្យឃើញ​សណ្ឋាន​អាក្រាត​របស់​អ្នក យើង​បាន​ស្បថ​នឹង​អ្នក ហើយ​តាំង​សញ្ញា នឹង​អ្នក ឲ្យ​អ្នក​បាន​ត្រឡប់​ជា​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។


«បើ​អ្នក​ណា​មក​តាម​ខ្ញុំ ហើយ​មិន​បាន​លះ​អាល័យ​ពី​ឪពុក‌ម្តាយ ប្រពន្ធ​កូន បង‌ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។


ហើយ​ឲ្យ​បាន​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​ដែល​រក​គិត​មិន​យល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ ដោយ​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ។


ប្ដី​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​ក្រុម​ជំនុំ​ដែរ


ដើម្បី​បង្ហាត់​ស្ត្រី​ដែល​នៅ​ក្មេង ឲ្យ​ចេះ​ស្រឡាញ់​ប្តី និង​កូន​របស់​ខ្លួន


ដូច្នេះ លោក​យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​ទាំង​អស់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ រួច​លោក​ចែក​ស្រុក​ទាំង​នោះ​ជា​មត៌ក ដល់​សាសន៍​អ៊ីស្រា‌អែល តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀង​ខ្លួន ហើយ​ស្រុក​នោះ​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចម្បាំង។


"យើង​ស្គាល់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ធ្វើ ស្គាល់​ការ​នឿយ​ហត់ និង​សេចក្ដី​អត់‌ធ្មត់​របស់​អ្នក​ហើយ ក៏​ដឹង​ថា អ្នក​មិន​អាច​ទ្រាំ​នឹង​មនុស្ស​អាក្រក់​បាន​ផង គឺ​អ្នក​បាន​ល្បង​ល​អស់​អ្នក​ដែល​ហៅ​ខ្លួន​ថា​ជា​សាវក តែ​មិន​មែន​ជា​សាវក​ទេ ក៏​បាន​ឃើញ​ថា អ្នក​ទាំង​នោះ​ជា​អ្នក​កុហក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម