Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 20:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ដល់​ចូល​ឆ្នាំ​ថ្មី បេន-ហាដាដ​ក៏​ត្រួត​មើល​ពួក​ទ័ព​ស៊ីរី ហើយ​ឡើង​ទៅ​ដល់​ក្រុង​អាផែក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 មួយ​ឆ្នាំ​ក្រោយ​មក ព្រះ‌បាទ​បេនហា‌ដាដ​យាង​ត្រួត​ពល​ទាហាន​ស៊ីរី ហើយ​លើក​ទ័ព​ឆ្ពោះ​ទៅ​ក្រុង​អាផែក ដើម្បី​ច្បាំង​នឹង​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 លុះ​ដល់​ចូល​ឆ្នាំ​ថ្មី បេន-ហា‌ដាឌ់​ក៏​ត្រួត​មើល​ពួក​ទ័ព​ស៊ីរី ហើយ​ឡើង​ទៅ​ដល់​ក្រុង​អាផែក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

អាល់គីតាប

26 មួយ​ឆ្នាំ​ក្រោយ​មក ស្តេច​បេនហា‌ដាដ​ដើរ​ត្រួត​ពល​ទាហាន​ស៊ីរី ហើយ​លើក​ទ័ព​ឆ្ពោះ​ទៅ​ក្រុង​អាផែក ដើម្បី​ច្បាំង​នឹង​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 20:26
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​រដូវ​ក្ដៅ​នៃ​ឆ្នាំ ជា​ពេល​ដែល​ស្តេច​ទាំង​ប៉ុន្មាន​ត្រូវ​ចេញ​ទៅ​ច្បាំង ព្រះបាទ​ដាវីឌ​បាន​ចាត់​យ៉ូអាប់ ជា​មួយ​ពល​ទ័ព​របស់​លោក និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឲ្យ​ទៅ គេ​បាន​បំផ្លាញ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ឡោម‌ព័ទ្ធ​ច្បាំង​ក្រុង​រ៉ាបាត ឯ​ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម។


បន្ទាប់​មក ហោរា​នោះ​ក៏​ចូល​ទៅ​គាល់​ស្តេច​អ៊ីស្រា‌អែល​ទូល​ថា៖ «សូម​ទ្រង់​ទៅ​ចម្រើន​កម្លាំង​ឡើង ហើយ​ខំ​ប្រឹង​មើល​ការ​ដែល​ទ្រង់​ធ្វើ ដ្បិត​ដល់​ចូល​ឆ្នាំ​ថ្មី ស្តេច​ស៊ីរី​នឹង​ឡើង​មក​ច្បាំង​នឹង​ទ្រង់​ទៀត»។


សូម​លើក​ពល‌ទ័ព​ឲ្យ​ស្មើ​នឹង​ពល‌ទ័ព​ដែល​ទើប​នឹង​បាត់​នោះ គឺ​ចំនួន​សេះ​ស្មើ​គ្នា និង​ចំនួន​រទេះ​ក៏​ស្មើ​គ្នា នោះ​យើង​រាល់​គ្នា​ច្បាំង​នឹង​គេ​នៅ​ស្រុក​វាល ប្រាកដ​ជា​យើង​នឹង​មាន​កម្លាំង​ជាង​គេ»។ ទ្រង់​ក៏​យល់​ព្រម​តាម​ពាក្យ​គេ ហើយ​បាន​ធ្វើ​ដូច្នោះ។


ឯ​អ្នក​ដែល​នៅ​សល់ គេ​រត់​ចូល​ទៅ​ក្នុង​ក្រុង​អាផែក ហើយ​កំផែង​ក្រុង​នោះ​ក៏​រលំ​សង្កត់​ស្លាប់​អស់​ពីរ​ម៉ឺន​ប្រាំពីរ​ពាន់​នាក់​ទៀត។ ឯ​បេន-ហាដាដ​ក៏​រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង។


រួច​លោក​ទូល​ថា៖ «សូម​បើក​បង្អួច​ខាង​កើត​ទៅ» ទ្រង់​ក៏​បើក អេលី‌សេ​ទូល​ថា៖ «សូម​បាញ់​ទៅ» ហើយ​ទ្រង់​ក៏​បាញ់ លោក​ទូល​ថា៖ «នេះ​ហើយ​ជា​ព្រួញ​ជ័យ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រួញ​ជ័យ‌ជម្នះ​ដែល​ឈ្នះ​ពួក​សាសន៍​ស៊ីរី ដ្បិត​ទ្រង់​នឹង​ប្រហារ​ពួក​ស៊ីរី​នៅ​ត្រង់​អាផែក ទាល់​តែ​គេ​វិនាស​សាប‌សូន្យ​ទៅ»។


ស្រុក​ទាំង​ប៉ុន្មាន​របស់​សាសន៍​កាណាន និង​ស្រុក​មារ៉ា ដែល​ជា​កម្ម​សិទ្ធិ​របស់​ពួក​សាសន៍​ស៊ីដូន រហូត​ដល់ក្រុង​អាផែក និង​ដល់​ព្រំប្រទល់​ស្រុក​របស់​សាសន៍​អាម៉ូរី


អ៊ូម៉ា អាផែក និង​រេហុប។ ទាំង​អស់​មាន​ម្ភៃពីរ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។


ពួក​អេស៊ើរ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​អាកូរ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហេលបា អាផែក ឬ​រេហុប​ចេញ​ទេ


ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​ផ្តុំ​ពល​ទ័ព​ទាំង​អស់​នៅ​ត្រង់​អាផែក ហើយ​ពួក​អ៊ីស្រា‌អែល​បាន​បោះ​ទ័ព​នៅ​ត្រង់​រន្ធ​ទឹក​យេស‌រាល។


លោក​សាំ‌យូអែល​ប្រកាសព្រះ​បន្ទូល​ប្រាប់​សាសន៍​អ៊ី‌ស្រាអែល​ទាំង​មូល។ សាសន៍​អ៊ីស្រា‌អែល​បាន​ចេញ​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​ភីលី‌ស្ទីន ពួក​គេ​បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ើរ ឯ​ពួក​ភីលី‌ស្ទីន​បោះ​ទ័ព​នៅ​ត្រង់​អាផែក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម