ប៉ុន្តែ គេរួមគំនិតគ្នាគិតប្រទូស្តនឹងលោកវិញ ក៏គប់ដុំថ្មសម្លាប់លោក នៅក្នុងទីលានព្រះវិហាររបស់ព្រះយេហូវ៉ា តាមបង្គាប់ស្តេច។
២ របាក្សត្រ 36:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ ព្រះនាំស្តេចពួកខាល់ដេមកលើគេ ស្តេចនោះបានសម្លាប់ពួកកំលោះៗរបស់គេដោយដាវនៅក្នុងព្រះវិហារ ជាទីបរិសុទ្ធរបស់គេ ឥតមានមេត្តាករុណា ទោះទាំងកំលោះ ក្រមុំ ចាស់ទុំ ឬសក់ស្កូវណាឡើយ ព្រះអង្គបានប្រគល់គេទាំងអស់ទៅក្នុងកណ្ដាប់ព្រះហស្តនៃស្តេចនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអម្ចាស់ក៏បានចាត់ស្ដេចនៃជនជាតិខាល់ដេ ឲ្យលើកទ័ពមកវាយពួកគេ។ ស្ដេចនោះសម្លាប់យុវជនរបស់ពួកគេនៅក្នុងព្រះវិហារ ហើយសម្លាប់រង្គាលប្រជាជនទាំងអស់ ឥតសំចៃនរណាម្នាក់ឡើយ គឺសម្លាប់យុវជនទាំងប្រុស ទាំងស្រី និងមនុស្សចាស់ជរាសក់ស្កូវ។ ព្រះអង្គប្រគល់ពួកគេទាំងអស់គ្នា ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ ព្រះទ្រង់នាំស្តេចពួកខាល់ដេមកលើគេ ស្តេចនោះបានសំឡាប់ពួកកំឡោះៗរបស់គេដោយដាវនៅក្នុងព្រះវិហារ ជាទីបរិសុទ្ធរបស់គេ ឥតមានមេត្តាករុណាដល់ ទោះទាំងកំឡោះ ក្រមុំ ចាស់ទុំ ឬសក់ស្កូវណាឡើយ ទ្រង់បានប្រគល់គេទាំងអស់ ទៅក្នុងកណ្តាប់ព្រះហស្តនៃស្តេចនោះ អាល់គីតាប ពេលនោះអុលឡោះតាអាឡាក៏បានចាត់ស្តេចនៃជនជាតិខាល់ដេ ឲ្យលើកទ័ពមកវាយពួកគេ។ ស្តេចនោះសម្លាប់យុវជនរបស់ពួកគេនៅក្នុងម៉ាស្ជិទ ហើយសម្លាប់រង្គាលប្រជាជនទាំងអស់ ឥតសំចៃនរណាម្នាក់ឡើយ គឺសម្លាប់យុវជនទាំងប្រុសទាំងស្រី និងមនុស្សចាស់ជរាសក់ស្កូវ។ ទ្រង់ប្រគល់ពួកគេទាំងអស់គ្នា ទៅក្នុងកណ្តាប់ដៃរបស់ស្តេចនោះ។ |
ប៉ុន្តែ គេរួមគំនិតគ្នាគិតប្រទូស្តនឹងលោកវិញ ក៏គប់ដុំថ្មសម្លាប់លោក នៅក្នុងទីលានព្រះវិហាររបស់ព្រះយេហូវ៉ា តាមបង្គាប់ស្តេច។
ហេតុនោះបានជាព្រះយេហូវ៉ាបណ្ដាលឲ្យពួកមេទ័ពរបស់ស្តេចអាសស៊ើរ លើកគ្នាមកច្បាំងនឹងគេ ពួកនោះចាប់ព្រះបាទម៉ាណាសេដាក់ខ្នោះ ដាក់ច្រវាក់ នាំទៅក្រុងបាប៊ីឡូន។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើលយើងនឹងធ្វើឲ្យមានសេចក្ដីអាក្រក់មកលើទីនេះ ហើយលើពួកអ្នកដែលនៅទីនេះផង គឺគ្រប់ទាំងបណ្ដាសាកត់ទុកក្នុងគម្ពីរ ដែលគេបានអានមើលថ្វាយស្តេចពួកយូដា
ប៉ុន្ដែ ដោយព្រោះបុព្វបុរសរបស់ពួកយើងបានបណ្ដាលឲ្យព្រះនៃស្ថានសួគ៌មានសេចក្ដីក្រោធ ព្រះអង្គក៏បានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទនេប៊ូក្នេសា ស្តេចស្រុកបាប៊ីឡូន ជាសាសន៍ខាល់ដេ ស្តេចអង្គនោះបានបំផ្លាញព្រះដំណាក់នេះ ហើយកៀរប្រជាជនទៅស្រុកបាប៊ីឡូន។
តាំងពីគ្រាបុព្វបុរសរបស់យើងខ្ញុំ រហូតមកដល់សព្វថ្ងៃ យើងខ្ញុំមានទោសធ្ងន់ណាស់ ហើយដោយព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំ បានជាព្រះអង្គប្រគល់យើងខ្ញុំ ពួកស្តេចរបស់យើងខ្ញុំ និងពួកសង្ឃរបស់យើងខ្ញុំ ទៅក្នុងកណ្ដាប់ដៃរបស់ពួកស្តេចស្រុកដទៃ ឲ្យគេសម្លាប់ដោយដាវ ឲ្យគេនាំទៅជាឈ្លើយ ឲ្យគេរឹបយកទ្រព្យសម្បត្តិ ហើយឲ្យមានសេចក្ដីអាម៉ាស់ខ្មាស ដូចជាមានសព្វថ្ងៃនេះ។
សូមយោគយល់ដល់សេចក្ដីសញ្ញារបស់ព្រះអង្គ ដ្បិតអស់ទាំងទីងងឹតនៅផែនដី មានពេញដោយលំនៅនៃអំពើឃោរឃៅ។
ឱព្រះអើយ ពួកសាសន៍ដទៃ បានចូលរុករានក្នុងមត៌ករបស់ព្រះអង្គ ហើយ គេបានបង្អាប់ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម។
ឯធ្នូរបស់សាសន៍នោះនឹងផ្តួលពួកកំលោះៗ អស់រលីងទៅ គេនឹងឥតមានមេត្តាចំពោះផលកើតពីផ្ទៃឡើយ ភ្នែកគេមិនចេះប្រណីដល់ពួកក្មេងៗដែរ។
ហេតុនោះ យើងបានបន្ទាបពួកមេនៃទីបរិសុទ្ធ ក៏បានប្រគល់ពួកយ៉ាកុបទៅឲ្យត្រូវបណ្ដាសា និងឲ្យពួកអ៊ីស្រាអែលត្រូវគេត្មះតិះដៀល»។
យើងបានក្រោធចំពោះប្រជារាស្ត្ររបស់យើង ក៏បានឲ្យមត៌កយើងត្រូវទាបចុះ ព្រមទាំងប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់អ្នក ឯអ្នកមិនបានអាណិតមេត្តាដល់គេទេ អ្នកបានដាក់នឹមអ្នកទៅលើពួកចាស់ៗយ៉ាងធ្ងន់។
ហេតុនោះបានជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងធ្វើទោសគេ ពួកកំលោះៗនឹងស្លាប់ដោយដាវ ពួកកូនប្រុសកូនស្រីរបស់គេនឹងស្លាប់ដោយអំណត់
មនុស្សទាំងអស់ ទាំងធំទាំងតូច នឹងត្រូវស្លាប់នៅស្រុកនេះ ឥតមានអ្នកណាបញ្ចុះសពគេឡើយ មនុស្សក៏នឹងមិនយំសោក ឬឆូតសាច់ ឬកោរសក់ដោយព្រោះគេឡើយ។
ដូច្នេះ សូមព្រះអង្គឲ្យកូនចៅគេជួបអំណត់ ហើយប្រគល់គេដល់អំណាចដាវ សូមឲ្យប្រពន្ធគេនៅជាឥតមានកូន និងជាមេម៉ាយ ហើយឲ្យពួកប្រុសៗរបស់គេត្រូវស្លាប់ និងពួកកំលោះៗរបស់គេត្រូវរបួស ដោយដាវក្នុងសង្គ្រាម។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាយេរេមា ក្នុងកាលដែលព្រះបាទសេដេគាបានចាត់ផាសហ៊ើរ ជាកូនម៉ាលគា និងសេផានា ជាកូនរបស់សង្ឃម្អាសេយ៉ា មកជួបលោកដោយពាក្យថា៖
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ លំដាប់នោះ យើងនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក និងបណ្ដាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ និងពីអំណត់ ទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេ ដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា មើលយើងនឹងប្រគល់ទីក្រុងនេះទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ គឺក្នុងកណ្ដាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបាន ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ យើងបាននាំអស់ទាំងការអាក្រក់យ៉ាងធំនេះ មកលើជនជាតិនេះយ៉ាងណា យើងក៏នឹងនាំអស់ទាំងការដែលយើងបានសន្យាដល់គេ មកលើគេយ៉ាងនោះដែរ។
ហើយព្រះយេហូវ៉ាបាននាំការនេះមក ព្រមទាំងសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ពីព្រោះអ្នករាល់គ្នាបានធ្វើបាបនឹងព្រះអង្គ ហើយមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គឡើយ ហេតុនោះបានជាការនេះកើតដល់អ្នករាល់គ្នា។
យើងនឹងបំបាក់បំបែកទាំងប្រុសទាំងស្រី ដោយសារអ្នក យើងនឹងបំបាក់បំបែក ទាំងចាស់ទាំងក្មេង ដោយសារអ្នក យើងនឹងបំបាក់បំបែកទាំងពួកកំលោះ ក្រមុំ ដោយសារអ្នក។
ព្រោះសេចក្ដីស្លាប់បានឡើងចូលមកតាមបង្អួចយើង ក៏បានចូលមកក្នុងដំណាក់របស់យើងដែរ ដើម្បីដកយកជីវិតកូនក្មេងនៅតាមទីធ្លា និងពួកកំលោះៗនៅតាមដងផ្លូវ។
គេនឹងនាំហ្វូងមនុស្សឡើងមកទាស់នឹងអ្នក គប់អ្នកនឹងថ្ម ហើយចាក់ទម្លុះអ្នកដោយដាវ។
ឯអ្នក កូនមនុស្សអើយ ចូរថ្លែងទំនាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ពីដំណើរពួកកូនចៅអាំម៉ូន ហើយពីពាក្យត្មះតិះដៀលរបស់គេ ចូរប្រាប់ថា មានដាវ មានដាវដកជាស្រេច ដាវនោះបានខាត់ភ្លឺសម្រាប់ការសម្លេះយ៉ាងសន្ធឹក ដើម្បីបំផ្លាញឲ្យអស់ ហើយឲ្យបានចាំងពន្លឺដូចផ្លេកបន្ទោរ។
ហេតុនេះហើយបានជាព្រះយេហូវ៉ាបានរវាំងមើល ហើយបាននាំអំពើអាក្រក់នេះទម្លាក់មកលើយើងខ្ញុំ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ព្រះអង្គសុចរិតក្នុងគ្រប់កិច្ចការដែលព្រះអង្គបានធ្វើ តែយើងខ្ញុំមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គឡើយ។
ប៉ុន្តែ ពាក្យ និងបញ្ញត្តិច្បាប់ដែលយើងបានបង្គាប់ដល់ពួកហោរា ជាអ្នកបម្រើយើង តើគេមិនបានវិលមកធ្វើតាមបុព្វបុរសឯងរាល់គ្នាទេឬ? ដូច្នេះ គេបែរជាពោលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត និងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះឯង»។
នោះខ្ញុំប្រកាសប្រាប់អ្នកនៅថ្ងៃនេះថា អ្នកនឹងត្រូវវិនាសជាមិនខាន។ អ្នកនឹងមិនបានរស់នៅយូរអង្វែង នៅក្នុងស្រុកដែលអ្នកនឹងឆ្លងទន្លេយ័រដាន់ ចូលទៅចាប់យកនោះឡើយ។