Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 9:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រោះ​សេចក្ដី​ស្លាប់​បាន​ឡើង​ចូល​មក​តាម​បង្អួច​យើង ក៏​បាន​ចូល​មក​ក្នុង​ដំណាក់​របស់​យើង​ដែរ ដើម្បី​ដក​យក​ជីវិត​កូន​ក្មេង​នៅ​តា​មទីធ្លា និង​ពួក​កំលោះៗ​នៅ​តាម​ដង​ផ្លូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដ្បិត​សេចក្ដី​ស្លាប់​ឡើង​តាម​បង្អួច​របស់​យើង សេចក្ដី​ស្លាប់​ចូល​មក​ក្នុង​កំពែង​ក្រុង​របស់​យើង ដក​យក​ជីវិត​ក្មេងៗ​នៅ​តាម​ដង​ផ្លូវ និង​ដក​ជីវិត​ពួក​យុវជន​នៅ​តាម​ផ្សារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ពី​ព្រោះ​សេចក្ដី​ស្លាប់​បាន​ឡើង​ចូល​មក តាម​បង្អួច​យើង ក៏​បាន​ចូល​មក​ក្នុង​ដំណាក់​របស់​យើង​ដែរ ដើម្បី​នឹង​បំបាត់​កូន​ក្មេង​ពី​ខាង​ក្រៅ ហើយ​ពួក​កំឡោះៗ​ពី​ផ្លូវ​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ដ្បិត​សេចក្ដី​ស្លាប់​ឡើង​តាម​បង្អួច​របស់​យើង សេចក្ដី​ស្លាប់​ចូល​មក​ក្នុង​កំពែង​ក្រុង​របស់​យើង ដក​យក​ជីវិត​ក្មេងៗ​នៅ​តាម​ដង​ផ្លូវ និង​ដក​ជីវិត​ពួក​យុវជន​នៅ​តាម​ផ្សារ។

សូមមើលជំពូក ចម្លង




យេរេមា 9:21
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នោះ ព្រះ​នាំ​ស្តេច​ពួក​ខាល់ដេ​មក​លើ​គេ ស្តេច​នោះ​បាន​សម្លាប់​ពួក​កំលោះៗ​របស់​គេ​ដោយ​ដាវ​នៅ​ក្នុង​ព្រះ‌វិហារ ជា​ទី​បរិសុទ្ធ​របស់​គេ ឥត​មាន​មេត្តា‌ករុណា ទោះ​ទាំង​កំលោះ ក្រមុំ ចាស់​ទុំ ឬ​សក់​ស្កូវ​ណា​ឡើយ ព្រះ‌អង្គ​បាន​ប្រគល់​គេ​ទាំង​អស់​ទៅ​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​នៃ​ស្តេច​នោះ។


ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ ហើយ​នឿយ​ហត់ ពួក​កំលោះ​ក៏​នឹង​ដួល​ដែរ។


យើង​បាន​អុំ​គេ ដោយ​ចង្អេរ​នៅ​ត្រង់​ទ្វារ​ក្រុង​ក្នុង​ស្រុក យើង​បាន​ធ្វើ​ឲ្យ​បាត់​បង់​កូន​អស់​ទៅ គឺ​យើង​បាន​បំផ្លាញ​ប្រជា‌រាស្ត្រ​របស់​យើង​ហើយ ព្រោះ​គេ​មិន​បាន​បែរ​ត្រឡប់​មក​ពី​ផ្លូវ​របស់​គេ​ទេ។


ដូច្នេះ សូម​ព្រះ‌អង្គឲ្យ​កូន​ចៅ​គេ​ជួប​អំណត់ ហើយ​ប្រគល់​គេ​ដល់​អំណាច​ដាវ សូម​ឲ្យ​ប្រពន្ធ​គេ​នៅ​ជា​ឥត​មាន​កូន និង​ជា​មេម៉ាយ ហើយ​ឲ្យ​ពួក​ប្រុសៗ​របស់​គេ​ត្រូវ​ស្លាប់ និង​ពួក​កំលោះៗ​របស់​គេ​ត្រូវ​របួស ដោយ​ដាវ​ក្នុង​សង្គ្រាម។


ហេតុ​នោះ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ​នេះ ទាស់​នឹង​ព្រលឹង​របស់​ខ្លួន​ដូច្នេះ? ជា​ការ​ដែល​កាត់​ពួក​អ្នក​រាល់​គ្នា​ទាំង​ប្រុស​ទាំង​ស្រី ទាំង​ក្មេង និង​កូន​នៅ​បៅ ចេញ​ពី​ពួក​យូដា ឥត​ទុក​ឲ្យ​មាន​ណា​មួយ​នៅ​សល់​ឡើយ។


ហេតុ​នោះ ពួក​កំលោះៗ​របស់​គេ​នឹង​ដួល​នៅ​តាម​ផ្លូវ ហើយ​មនុស្ស​ទាំង​អស់​ដែល​ថ្នឹក​ចម្បាំង នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ថ្ងៃ​នោះ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ដូច្នេះ ខ្លួន​ខ្ញុំ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ របស់​ព្រះ‌យេហូវ៉ា ខ្ញុំ​ទប់​ចិត្ត​ទៀត​មិន​បាន​ទេ បើ​ដូច្នេះ ចូរ​ចាក់​ទៅ​លើកូន​ក្មេង​តាម​ផ្លូវ ហើយ​លើ​ជំនុំ​ពួក​កំលោះៗ ដ្បិត​នឹង​ត្រូវ​ចាប់​យក​ទាំង​ប្ដី និង​ប្រពន្ធ ទាំង​មនុស្ស​ចាស់​ជរា​ផង។


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល​យើង​នឹង​ដាក់​ថ្ម​ចំពប់​មួយ​នៅ​មុខ​ជន​ជាតិ​នេះ ហើយ​ទាំង​ឪពុក ទាំង​កូន​នឹង​ចំពប់​លើ​ថ្ម​នោះ​ជា‌មួយ​គ្នា ហើយ​ទាំង​អ្នក​ជិត​ខាង និង​មិត្ត​សម្លាញ់​របស់​គេ​ផង គេ​នឹង​ត្រូវ​វិនាស​ទាំង​អស់។


សាក​សព​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​នេះ​នឹង​ក្លាយ​ជា​ចំណី​សត្វ​ហើរ​លើ​អាកាស សត្វ​នៅ​ដី​ផង ឥត​មាន​អ្នក​ណា​បង្អើល​វា​ចេញ​ឡើយ។


គេ​នឹង​រាយ​ឆ្អឹង​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​អស់​ពួក​បរិវារ​នៅ​លើ​មេឃ ជា​របស់​ដែល​គេ​បាន​ស្រឡាញ់ គោរព​ប្រតិ‌បត្តិ ប្រព្រឹត្ត​តាម ស្វែង​រក ហើយ​ថ្វាយ‌បង្គំ​ផង និង​គ្មាន​អ្នក​ណា​ប្រមូល ឬ​កប់​ឆ្អឹង​ទាំង​នោះ​ឡើយ គឺ​នឹង​បាន​សម្រាប់​ជា​ជី​នៅ​ដី​វិញ។


គេ​ផ្សាយ​ទៅ​ពេញ​ក្នុង​ទី​ក្រុង ក៏​រត់​នៅ​លើ​កំផែង ហើយ​ឡើង​ទៅ​លើ​ផ្ទះ​ទាំង​ប៉ុន្មាន គេ​ចូល​តាម​បង្អួច​ដូចជា​ចោរ។


អ៊ីស្រាអែល​ជា​ស្ត្រី​ព្រហ្ម‌ចារី​បាន​ដួល​ចុះ ក្រោក​ឡើង​វិញមិន​បាន​ហើយ នាង​ត្រូវ​គេ​បោះ​បង់​ចោល​នៅ​លើ​ទឹក​ដី​ខ្លួន គ្មាន​អ្នក​ណា​លើក​នាង​ឡើយ។


ប្រសិន‌បើ​មាន​មនុស្ស​ដប់​នាក់​សល់​នៅ​ក្នុង​ផ្ទះ​មួយ គេ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់


យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​កើត​មាន​ទុក្ខ​លំបាក ដល់​ម៉្លេះ​បានជា​គេ​ដើរ​ដូច​មនុស្ស​ខ្វាក់ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា ឈាម​របស់​គេ​នឹង​ហូរ​ខ្ចាយ​ដូច​ជា​ធូលី​ដី ហើយ​សាច់​របស់​គេ​ដូច​ជា​លាមក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម