២ របាក្សត្រ 24:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ប៉ុន្តែ គេរួមគំនិតគ្នាគិតប្រទូស្តនឹងលោកវិញ ក៏គប់ដុំថ្មសម្លាប់លោក នៅក្នុងទីលានព្រះវិហាររបស់ព្រះយេហូវ៉ា តាមបង្គាប់ស្តេច។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ប្រជាជនឃុបឃិតគ្នាប្រឆាំងនឹងលោកសាការី ហើយគេយកដុំថ្មគប់សម្លាប់លោក នៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់ តាមបញ្ជារបស់ស្ដេច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 តែគេរួមគំនិតគ្នាគិតប្រទូស្តនឹងលោកវិញ ក៏ចោលលោកនឹងថ្ម នៅក្នុងទីលានព្រះវិហារនៃព្រះយេហូវ៉ា តាមបង្គាប់ស្តេច សូមមើលជំពូកអាល់គីតាប21 ប្រជាជនឃុបឃិតគ្នាប្រឆាំងនឹងលោកសាការីយ៉ា ហើយគេយកដុំថ្មគប់សម្លាប់គាត់ នៅក្នុងទីធ្លាដំណាក់របស់អុលឡោះតាអាឡា តាមបញ្ជារបស់ស្តេច។ សូមមើលជំពូក |
កាលលោកកំពុងតែទូលនឹងស្តេចនៅឡើយ ទ្រង់មានរាជឱង្ការថា៖ «តើយើងបានតាំងឯងឲ្យធ្វើជាអ្នកជួយគំនិតស្តេចឬ? ចូរនៅស្ងៀមទៅ តើឯងចង់ឲ្យគេប្រហារឯងឬ?» ដូច្នេះ លោកក៏ឈប់និយាយ។ ប៉ុន្តែ ពោលពាក្យថា៖ «ទូលបង្គំដឹងពិតថា ព្រះបានសម្រេចនឹងបំផ្លាញព្រះករុណាទៅ ដោយព្រោះបានធ្វើអំពើយ៉ាងនេះ ហើយមិនស្តាប់តាមសេចក្ដីដាស់តឿនរបស់ទូលបង្គំ»។