យេរេមា 40:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ហើយព្រះយេហូវ៉ាបាននាំការនេះមក ព្រមទាំងសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ពីព្រោះអ្នករាល់គ្នាបានធ្វើបាបនឹងព្រះអង្គ ហើយមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គឡើយ ហេតុនោះបានជាការនេះកើតដល់អ្នករាល់គ្នា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ព្រះអម្ចាស់បានធ្វើឲ្យមហន្តរាយកើតមាន ស្របតាមព្រះបន្ទូលដែលព្រះអង្គបានប្រកាសមែន ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ អ្នករាល់គ្នាពុំបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ។ អ្វីៗដែលព្រះអង្គបានប្រកាសទុក សុទ្ធតែសម្រេចទាំងអស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ហើយព្រះយេហូវ៉ាបាននាំការនេះមក ព្រមទាំងសំរេចតាមព្រះបន្ទូលទ្រង់ផង ពីព្រោះឯងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ហើយមិនបានស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះបានជាការនេះកើតដល់ឯងរាល់គ្នា សូមមើលជំពូកអាល់គីតាប3 អុលឡោះតាអាឡាបានធ្វើឲ្យមហន្តរាយកើតមាន ស្របតាមបន្ទូលដែលទ្រង់បានប្រកាសមែន ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់អុលឡោះតាអាឡា អ្នករាល់គ្នាពុំបានស្ដាប់តាមបន្ទូលរបស់ទ្រង់ទេ។ អ្វីៗដែលទ្រង់បានប្រកាសទុក សុទ្ធតែសម្រេចទាំងអស់។ សូមមើលជំពូក |
ប៉ុន្ដែ ក្រោយពីពួកគេមានសេចក្ដីស្រាកស្រាន្តហើយ ពួកគេចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់នៅចំពោះព្រះអង្គទៀត ហើយព្រះអង្គក៏បោះបង់ចោលពួកគេ នៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីឲ្យខ្មាំងសត្រូវមានអំណាចលើពួកគេ។ ប៉ុន្តែ កាលពួកគេបានងាកបែរ ហើយស្រែកអំពាវនាវរកព្រះអង្គ ព្រះអង្គស្ដាប់ពួកគេពីស្ថានសួគ៌ ហើយប្រោសឲ្យពួកគេរួចជាច្រើនដង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
«ចូរទៅប្រាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពី ដូច្នេះ គឺថាព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា មើល៍! យើងនឹងនាំអស់ទាំងពាក្យរបស់យើងមកលើក្រុងនេះ ឲ្យបានសេចក្ដីអាក្រក់ មិនមែនជាសេចក្ដីល្អទេ ពាក្យទាំងនោះនឹងបានសម្រេចនៅមុខអ្នកក្នុងថ្ងៃនោះ»។