គឺថា មនុស្សអាក្រក់ ត្រូវបម្រុងទុកដល់ថ្ងៃអន្តរាយ គេត្រូវនាំចេញទៅឯថ្ងៃនៃសេចក្ដីឃោរឃៅ។
២ ពេត្រុស 2:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះអម្ចាស់សង្រ្គោះមនុស្សដែលគោរពប្រតិបត្តិដល់ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក ហើយទុកមនុស្សទុច្ចរិតឲ្យជាប់មានទោស រហូតដល់ថ្ងៃជំនុំជម្រះ ព្រះគម្ពីរខ្មែរសាកល នោះព្រះអម្ចាស់ទ្រង់ជ្រាបថា ត្រូវស្រោចស្រង់មនុស្សមានជំនឿស៊ប់ចេញពីការល្បួងយ៉ាងដូចម្ដេច និងត្រូវឃុំឃាំងមនុស្សទុច្ចរិតក្នុងទណ្ឌកម្ម រហូតដល់ថ្ងៃនៃការជំនុំជម្រះយ៉ាងដូចម្ដេច Khmer Christian Bible ដូច្នេះ ព្រះអម្ចាស់ក៏ដឹងអំពីរបៀបរំដោះមនុស្សដែលគោរពកោតខ្លាចព្រះជាម្ចាស់ឲ្យរួចពីសេចក្ដីល្បួង ហើយឃុំមនុស្សទុច្ចរិត ដើម្បីដាក់ទោសនៅថ្ងៃជំនុំជម្រះដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យ៉ាងនេះហើយដែលព្រះអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក តែព្រះអង្គទុកមនុស្សទុច្ចរិត សម្រាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើដូច្នេះ ឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង ហើយនឹងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ អាល់គីតាប យ៉ាងនេះហើយ ដែលអុលឡោះជាអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ទ្រង់ ឲ្យរួចពីទុក្ខលំបាក តែទ្រង់ទុកមនុស្សទុច្ចរិត សម្រាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលទ្រង់នឹងវិនិច្ឆ័យទោសមនុស្សលោក |
គឺថា មនុស្សអាក្រក់ ត្រូវបម្រុងទុកដល់ថ្ងៃអន្តរាយ គេត្រូវនាំចេញទៅឯថ្ងៃនៃសេចក្ដីឃោរឃៅ។
ព្រះអង្គនឹងប្រោសឲ្យអ្នករួច ពីសេចក្ដីវេទនាប្រាំមួយមុខ អើ ដល់គម្រប់ប្រាំពីរផង នោះសេចក្ដីអាក្រក់ នឹងមិនមកពាល់ប៉ះអ្នកឡើយ។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គជួយផង! ដ្បិតមនុស្សដែលកោតខ្លាចព្រះ គេកំពុងតែរួញថយទៅ ហើយមនុស្សស្មោះត្រង់ក៏កាន់តែសូន្យបាត់ ពីចំណោមមនុស្សលោកដែរ។
៙ ដូច្នេះ ត្រូវឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះ បានអធិស្ឋានដល់ព្រះអង្គ នៅពេលដែលអាចរកព្រះអង្គឃើញ យ៉ាងនោះ កាលណាមានទឹកជំនន់ធំជន់ឡើង ប្រាកដជានឹងមិនលិចលង់ដល់អ្នកនោះឡើយ។
ប៉ុន្ដែ ព្រះយេហូវ៉ាមិនបោះបង់គេទៅក្នុង កណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោស នៅពេលត្រូវជំនុំជម្រះដែរ។
ប៉ុន្តែ ត្រូវដឹងថា ព្រះយេហូវ៉ាបានញែកមនុស្ស ដែលកោតខ្លាចព្រះអង្គ ទុកសម្រាប់ព្រះអង្គ ព្រះយេហូវ៉ាព្រះសណ្ដាប់ ពេលខ្ញុំអំពាវនាវរកព្រះអង្គ។
មានអន្ទាក់អាក្រក់ នៅក្នុងអំពើរំលងរបស់បបូរមាត់ តែមនុស្សសុចរិតនឹងចេញរួចពីសេចក្ដីលំបាក។
ព្រះយេហូវ៉ាបានធ្វើគ្រប់របស់ទាំងអស់ ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯង ទោះទាំងមនុស្សអាក្រក់ក៏បានកើតមក សម្រាប់ថ្ងៃនៃសេចក្ដីអាក្រក់ដែរ។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ងាយទ្រាំជាងក្រុងនោះទៅទៀត»។
សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសយើងខ្ញុំឲ្យរួចពីអាកំណាចវិញ [ដ្បិតរាជ្យ ព្រះចេស្តា និងសិរីល្អជារបស់ព្រះអង្គ នៅអស់កល្បជានិច្ច។ អាម៉ែន។]
ប៉ុន្ដែ ដោយអ្នកមានចិត្តរឹងរូស ហើយមិនព្រមប្រែចិត្ត នោះអ្នកកំពុងតែប្រមូលសេចក្តីក្រោធ ទុកសម្រាប់ខ្លួននៅថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលព្រះនឹងសម្ដែងការជំនុំជម្រះដ៏សុចរិត។
គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
អស់អ្នកដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវគេរបៀតបៀនដូច្នេះឯង
ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយសម្អាតមនុស្សមួយពួក ទុកជាប្រជារាស្ត្រមួយរបស់ព្រះអង្គផ្ទាល់ ដែលមានចិត្តខ្នះខ្នែងធ្វើការល្អ។
ដ្បិតបើព្រះមិនបានប្រណីពួកទេវតាដែលបានធ្វើបាប គឺទម្លាក់ទៅក្នុងនរក ហើយឲ្យជាប់ច្រវាក់នៃសេចក្ដីងងឹតដ៏ជ្រៅ ដើម្បីឃុំទុករហូតដល់គ្រាជំនុំជម្រះ
តែដោយសារព្រះបន្ទូលដដែលថ្លែងថា ផ្ទៃមេឃ និងផែនដីជំនាន់នេះ ត្រូវបម្រុងទុកឲ្យភ្លើងឆេះ រហូតដល់ថ្ងៃជំនុំជម្រះ ហើយបំផ្លាញមនុស្សទមិឡល្មើសចេញ។
រីឯពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន ជាទេវតាដែលចាកចេញពីលំនៅដ៏ត្រឹមត្រូវរបស់ខ្លួន ព្រះអង្គបានឃុំក្នុងទីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច រហូតដល់ពេលជំនុំជម្រះនៅថ្ងៃដ៏ធំនោះ
ដោយព្រោះអ្នកបានកាន់តាមពាក្យរបស់យើង ដោយអត់ធ្មត់ យើងនឹងរក្សាអ្នកឲ្យរួចពីគ្រាលំបាក ដែលនឹងកើតមានដល់ពិភពលោកទាំងមូល ដើម្បីល្បងពួកអ្នកដែលនៅលើផែនដី។
ហេតុនេះ ចូរអ្នក ព្រមទាំងពួកអ្នកបម្រើរបស់ចៅហ្វាយអ្នកដែលមកជាមួយ ក្រោកពីព្រលឹម [ហើយធ្វើដំណើរទៅកន្លែងមួយ ដែលយើងបានតម្រូវទុកឲ្យអ្នក។ ឯដំណឹងអាក្រក់ សូមកុំអំពល់អ្វីឡើយ ដ្បិតអ្នកបានប្រព្រឹត្តយ៉ាងត្រឹមត្រូវនៅចំពោះយើងហើយ] ។ ចូរក្រោកឡើងពីព្រលឹមស្រាង ហើយចេញដំណើរទៅ នៅពេលថ្ងៃរះចុះ»។