Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 21:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 គឺ​ថា មនុស្ស​អាក្រក់ ត្រូវ​បម្រុង​ទុក​ដល់​ថ្ងៃ​អន្តរាយ គេ​ត្រូវ​នាំ​ចេញ​ទៅ​ឯ​ថ្ងៃ​នៃ​សេចក្ដី​ឃោរ‌ឃៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ មនុស្ស​អាក្រក់​តែងតែ​រួច​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 គឺ​ថា មនុស្ស​អាក្រក់​ត្រូវ​បំរុង​ទុក​ដល់​ថ្ងៃ​អន្តរាយ គេ​ត្រូវ​នាំ​ចេញ​ទៅ​ឯ​ថ្ងៃ​នៃ​សេចក្ដី​ឃោរ‌ឃៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនា នៅ​ថ្ងៃ​ដែល​អុលឡោះ​មាន​កំហឹង មនុស្ស​អាក្រក់​តែងតែ​រួច​ខ្លួន។

សូមមើលជំពូក ចម្លង




យ៉ូប 21:30
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ ឲ្យ​សម​នឹង​ប្រ‌យោជន៍​នៃ​របស់​នោះ​ឯង ទោះ​ទាំង​មនុស្ស​អាក្រក់​ក៏​បាន​កើត​មក សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​អាក្រក់​ដែរ។


តែ​ដោយ​សារ​ព្រះ‌បន្ទូល​ដដែល​ថ្លែង​ថា ផ្ទៃ​មេឃ និង​ផែនដី​ជំនាន់​នេះ ត្រូវ​បម្រុង​ទុក​ឲ្យ​ភ្លើង​ឆេះ រហូត​ដល់​ថ្ងៃ​ជំនុំ‌ជម្រះ ហើយ​បំផ្លាញ​មនុស្ស​ទមិឡ​ល្មើស​ចេញ។


ប៉ុន្ដែ ដោយ​អ្នក​មាន​ចិត្ត​រឹង​រូស ហើយ​មិន​ព្រម​ប្រែ​ចិត្ត នោះ​អ្នក​កំពុង​តែ​ប្រមូល​សេចក្តី‌ក្រោធ ទុក​សម្រាប់​ខ្លួន​នៅ​ថ្ងៃ​នៃ​សេចក្តី‌ក្រោធ​វិញ ជា​ថ្ងៃ​ដែល​ព្រះ​នឹង​សម្ដែង​ការ​ជំនុំ‌ជម្រះ​ដ៏​សុចរិត។


ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​របស់​គេ នឹង​ចាក​ចេញ​ទៅ ទាំង​អស់​នឹង​ហូរ​បាត់​ទៅ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ។


ដ្បិត​ថ្ងៃ​ដ៏​ធំ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​មក​ដល់​ហើយ តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​បាន?»។


គេ​ជា​រលក​សមុទ្រ​ដ៏​កំណាច ដែល​បក់​បោក​បែក​ពពុះ​ជា​សេចក្ដី​អាម៉ាស់ ជា​ផ្កាយ​វង្វេង​ទិស ដែល​បម្រុង​ឲ្យ​នៅ​ក្នុង​ទី​ងងឹត​សូន្យ​ឈឹង​អស់​កល្ប​ជា‌និច្ច។


ថ្ងៃ​នោះ​ជា​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ ជា​ថ្ងៃ​វេទនា ហើយ​ឈឺ​ចាប់ ជា​ថ្ងៃ​បំផ្លាញ ហើយ​រំលាង ជា​ថ្ងៃ​ងងឹត ហើយ​ស្រអាប់ ជា​ថ្ងៃ​មេឃ​មីរ‌ស្រទំ ហើយ​ងងឹត​យ៉ាង​ក្រាស់


ព្រះ‌យេហូវ៉ា​ជា​ព្រះ​ប្រចណ្ឌ ព្រះ‌អង្គ​ក៏​សង‌សឹក ព្រះ‌យេហូវ៉ា​សង‌សឹក ហើយ​ក៏​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ ព្រះ‌យេហូវ៉ា​សង‌សឹក ដល់​ពួក​អ្នក​តតាំង​នឹង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​រក្សា​សេចក្ដី​ក្រោធ សម្រាប់​ពួក​ខ្មាំង​សត្រូវ។


ឯ​ទ្រព្យ​សម្បត្តិ គ្មាន​ប្រ‌យោជន៍​ក្នុង​ថ្ងៃ​ពិរោធ​ឡើយ តែ​សេចក្ដី​សុចរិតនឹង​ជួយ​ឲ្យ​រួច​ពី​ស្លាប់​វិញ។


៙ ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ខាង​ស្តាំ​ព្រះ​ករុណា ព្រះ‌អង្គ​នឹង​កម្ទេច​ស្តេច​ទាំង​ប៉ុន្មាន នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ។


មើល៍ ព្រះ​មិន​ដែល​លះ‌បង់ មនុស្ស​គ្រប់​លក្ខណ៍ ឬ​ទប់​ទល់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ។


នេះ​ជា​ចំណែករបស់​មនុស្ស​អាក្រក់ ត្រូវ​ទទួល​ពី​ព្រះ ជា​មត៌ក ដែល​ព្រះ​ចែក​ឲ្យ​ដល់​គេ»។


តើ​ប៉ុន្មាន​ដង​ហើយ ដែល​ចង្កៀង​របស់​មនុស្ស​អាក្រក់​រលត់? តើ​ប៉ុន្មាន​ដង​ហើយ ដែល​មាន​សេចក្ដី​លំបាក​កើត​ដល់​គេ? តើ​ប៉ុន្មាន​ដង​ហើយ ដែល​ព្រះ​ចែក​សេចក្ដី​វេទនា ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ?


ត្រូវ​ឲ្យ​ភ្នែក​របស់​អ្នក​នោះ ឃើញ​សេចក្ដី​វិនាស​របស់​ខ្លួន ព្រម​ទាំង​ផឹក​ស្រូប​សេចក្ដី​ក្រោធរបស់​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ផង។


តើ​អ្នក​រាល់​គ្នា​មិន​បាន​សួរ ពួក​អ្នក​ដំណើរ​ដូច្នេះ​ទេ​ឬ? តើ​មិន​បាន​ស្គាល់​គោល​គំនិត​របស់​គេ​ដែរ​ទេ​ឬ?


តើ​អ្នក​ណា​នឹង​ប្រាប់​ផ្ទាល់​រូប​គេ​ពី​ផ្លូវ​របស់​គេ តើ​អ្នក​ណា​នឹង​សង​គេ តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត?


តើ​មិន​មែន​ជា​សេចក្ដី​អន្តរាយ​ដល់​មនុស្ស​ទុច្ចរិត ហើយ​ជា​សេចក្ដី​វេទនា​ដល់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់​ទេ​ឬ?


ចូរ​ឲ្យ​ឯង​កម្ចាយ​សេចក្ដី​កំហឹង​ឯង ឲ្យ​សុស‌សាយ​ទៅ ហើយ​បង្ក្រាប​គ្រប់​ទាំង​មនុស្ស ដែល​មាន​ឫក​ខ្ពស់​ចុះ។


ប៉ុន្តែ អ៊ីស‌ម៉ា‌អែល​ជា​កូន​នេថានា គេច​រួច​ពី​យ៉ូ‌ហា‌ណាន ទៅដល់​ពួក​កូន​ចៅ​អាំម៉ូន​ទៅ ហើយ​មាន​ប្រាំបី​នាក់​ទៅ​ជា‌មួយ។


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមៀល​ថ្ម​យ៉ាង​ធំ​ៗ​សន្ធប់​មាត់​រូង ហើយ​ដាក់​មនុស្ស​ឲ្យ​ចាំ​យាម​ទៅ​ទី​នោះ​ផង


គេ​មិន​ស្គាល់​ទុក្ខលំបាក​ដូច​មនុស្ស​ឯទៀត​ឡើយ ក៏​មិន​ដែល​វេទនា ដូច​មនុស្ស​ដទៃ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម