Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 2:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 (ដ្បិត​មនុស្ស​សុចរិត​នោះ​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ក៏​កើត​ទុក្ខ​នៅ​ក្នុង​ចិត្ត​សុចរិត​របស់​លោក​រាល់​ថ្ងៃ ដោយ​សារ​លោក​បាន​ឃើញ និង​ឮ​នូវ​អំពើ​ទុច្ចរិត​របស់​គេ)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 (​ដ្បិត​មនុស្ស​សុចរិត​ម្នាក់​នេះ​បាន​រស់នៅ​ក្នុងចំណោម​ពួកគេ ហើយ​បាន​ឃើញ និង​បាន​ឮ​ពី​អំពើ​ឥតច្បាប់​របស់ពួកគេ ក៏​ឈឺចាប់​ក្នុង​ចិត្ត​ដ៏សុចរិត​របស់លោក​ជា​រៀងរាល់ថ្ងៃ​)

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 (ព្រោះ​មនុស្ស​សុចរិត​នោះ​បាន​រស់នៅ​ក្នុង​ចំណោម​ពួកគេ​ ក៏​ធ្វើ​ឲ្យ​ព្រលឹង​ដ៏​សុច្ចរិត​របស់​គាត់​ឈឺចាប់​ជា​រៀង​រាល់ថ្ងៃ​ ដោយ​ព្រោះ​បាន​ឮ​ និង​បាន​ឃើញ​អំពើ​អាក្រក់​របស់​ពួកគេ)​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 រៀង​រាល់​ថ្ងៃ លោក​ឡុត​ជា​មនុស្ស​សុចរិត ដែល​រស់​នៅ​កណ្ដាល​ចំណោម​មនុស្ស​អាក្រក់​ទាំង​នោះ បាន​គ្រាំ‌គ្រា​ក្នុង​ចិត្ត​ដ៏​សុចរិត​របស់​គាត់ ព្រោះ​ឃើញ ហើយ​ឮ​នូវ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដ្បិត​អ្នក​សុចរិត​នោះ ដែល​នៅ​ជា​មួយ​នឹង​គេ ក៏​កើត​ទុក្ខ​ក្នុង​ចិត្ត​សុចរិត​របស់​លោក​រាល់​តែ​ថ្ងៃ ដោយ​បាន​ឮ ហើយ​ឃើញ​ការ​ទទឹង​ច្បាប់ ដែល​គេ​ប្រព្រឹត្ត​ធ្វើ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 រៀង​រាល់​ថ្ងៃ ណាពី​ឡូត​ជា​មនុស្ស​សុចរិត ដែល​រស់​នៅ​កណ្ដាល​ចំណោម​មនុស្ស​អាក្រក់​ទាំង​នោះ បាន​គ្រាំ‌គ្រា​ក្នុង​ចិត្ដ​ដ៏​សុចរិត​របស់​គាត់ ព្រោះ​ឃើញ ហើយ​ឮ​នូវ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង




២ ពេត្រុស 2:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ប្រជាជន​ក្រុង​សូដុម​សុទ្ធ​តែ​អាក្រក់ ជា​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ទាស់​នឹង​ព្រះ‌យេហូវ៉ា។


ទឹក​ភ្នែក​ទូល‌បង្គំ​ហូរ​រហាម ព្រោះ​គេ​មិន​ប្រតិ‌បត្តិ​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។


ទូល‌បង្គំ​មាន​ចិត្ត​ឈឺ​ឆ្អាល​ជា​ខ្លាំង ព្រោះ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ បំភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។


ទូល‌បង្គំ​មើល​ទៅ​មនុស្ស​ក្បត់​ដោយ​ស្អប់​ខ្ពើម ព្រោះ​គេ​មិន​ប្រតិ‌បត្តិ​តាម ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ។


មនុស្ស​សុចរិត​ដែល​ចុះ​ចាញ់ ចំពោះ​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​រន្ធ​ទឹក​ល្អក់ ក៏​ដូច​ជា​ក្បាល​ទឹក​ដែល​ខូច​ហើយ​ដែរ។


កាល​ណា​មនុស្ស​សុចរិត​មាន​ជ័យ​ជម្នះ នោះ​បណ្ដា‌ជន​មាន​អំណរ​ជា​ខ្លាំង​ក្រៃ‌លែង តែ​បើ​កាល​ណា​មនុស្ស​អាក្រក់​បាន​តាំង​ឡើង នោះ​ជន​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​វិញ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ចូរ​ដើរ​បង្ហូត​ទី​ក្រុង គឺ​បង្ហូត​កណ្ដាល​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ធ្វើ​ទី​សម្គាល់​នៅ​ថ្ងាស​របស់​ពួក​មនុស្ស​ដែល​ដក​ដង្ហើម​ធំ ហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​ក្នុង​ទី​ក្រុង»


ត្រូវ​សម្លាប់​ទាំង​ពួក​ចាស់ ពួក​កំលោះ ពួក​ក្រមុំ ពួក​ក្មេង និង​ពួក​ស្រីៗ​ឲ្យ​អស់​រលីង​ទៅ ប៉ុន្តែ កុំ​ចូល​ទៅ​ជិត​មនុស្ស​ណា​ដែល​មាន​ទី​សម្គាល់​នៅ​ខ្លួន​ឡើយ ហើយ​ត្រូវ​ចាប់​ផ្តើម​ពី​ទី​បរិសុទ្ធ​របស់​យើង​ផង»។ ដូច្នេះ អ្នក​ទាំង​នោះ​ក៏​ផ្តើម​ពី​ពួក​ចាស់​ទុំ​ដែល​នៅ​មុខ​ព្រះ‌វិហារ


ដោយ​ដឹង​ដូច្នេះ​ថា ក្រឹត្យ‌វិន័យ​មិន​មែន​តាំង​សម្រាប់​មនុស្ស​សុចរិត​ទេ គឺ​សម្រាប់​មនុស្ស​ទទឹង​ច្បាប់ និង​មនុស្ស​រឹង​ចចេស សម្រាប់​មនុស្ស​ទមិឡ​ល្មើស និង​មនុស្ស​បាប សម្រាប់​មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​មិន​គោរព​ព្រះ សម្រាប់​ពួកអ្នក​សម្លាប់​ឪពុក​ម្តាយ មនុស្ស​សម្លាប់​គេ


ដោយ​សារ​ជំនឿ លោក​អេបិល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​តង្វាយ​របស់​លោក​កាអ៊ីន ហើយ​ដោយ​សារ​យញ្ញ‌បូជា​នោះ មានការ​សរសើរ​ពី​គាត់​ថា គាត់​ជា​មនុស្ស​សុចរិត ទាំង​មាន​ព្រះ​សរសើរ​ពី​តង្វាយ​របស់​គាត់ ហើយ​ដោយ​សារ​ជំនឿ​របស់​គាត់ ទោះ​បើ​គាត់​ស្លាប់​ក៏​ដោយ ក៏​គាត់​នៅ​តែ​និយាយ ។


ដូច្នេះ ចូរ​លន់​តួ​ទោស​បាប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដ្បិត​ពាក្យ​អធិស្ឋាន​របស់​មនុស្ស​សុចរិត នោះ​ពូកែ ហើយ​មាន​ប្រសិទ្ធ​ភាព​ណាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម