យើងនឹងប្រោសចិត្តដែលផិតក្បត់របស់គេឲ្យជា យើងនឹងស្រឡាញ់គេដោយស្ម័គ្រពីចិត្ត ដ្បិតកំហឹងរបស់យើង បានបែរចេញពីគេហើយ។
២ ធីម៉ូថេ 4:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានតែលោកលូកាប៉ុណ្ណោះដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសមកជាមួយផង ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងាររបស់ខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល មានតែលូកាប៉ុណ្ណោះដែលនៅជាមួយខ្ញុំ។ សូមយកម៉ាកុស ហើយនាំគាត់មកជាមួយអ្នកផង ដ្បិតគាត់ជាប្រយោជន៍ដល់ខ្ញុំក្នុងការងារបម្រើ។ Khmer Christian Bible មានតែលោកលូកាប៉ុណ្ណោះដែលនៅជាមួយខ្ញុំ សូមនាំម៉ាកុសមកជាមួយផង ដ្បិតគាត់មានប្រយោជន៍សម្រាប់ខ្ញុំនៅក្នុងមុខងារបម្រើ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែលោកលូកាម្នាក់ប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសទៅជាមួយផង ដ្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានតែលោកលូកាប៉ុណ្ណោះទេ ដែលនៅជាមួយនឹងខ្ញុំ ចូរឲ្យអ្នកនាំម៉ាកុសទៅជាមួយផង ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងារខ្ញុំ អាល់គីតាប មានតែលោក លូកាម្នាក់ប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសទៅជាមួយផង ដ្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបាន។ |
យើងនឹងប្រោសចិត្តដែលផិតក្បត់របស់គេឲ្យជា យើងនឹងស្រឡាញ់គេដោយស្ម័គ្រពីចិត្ត ដ្បិតកំហឹងរបស់យើង បានបែរចេញពីគេហើយ។
ប៉ុន្តែ មនុស្សជាច្រើនដែលជាអ្នកមុន នឹងទៅជាក្រោយ ហើយអ្នកក្រោយនឹងទៅជាមុនវិញ»។
ដូច្នេះ អ្នកក្រោយនឹងទៅជាមុន ហើយអ្នកមុននឹងទៅជាក្រោយ [ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ]»។
លុះលោកពិចារណារឿងនេះហើយ លោកក៏ចូលទៅផ្ទះនាងម៉ារា ជាម្តាយយ៉ូហាន ដែលឈ្មោះមួយទៀតហៅថាម៉ាកុស ជាកន្លែងដែលមនុស្សជាច្រើនជួបជុំគ្នាអធិស្ឋាន។
ពេលនោះ លោកបាណាបាស និងលោកសុលបានធ្វើការងាររបស់ខ្លួនចប់សព្វគ្រប់ហើយ ក៏វិលត្រឡប់ពីក្រុងយេរូសាឡិមវិញ ទាំងនាំយ៉ូហាន ដែលមានឈ្មោះមួយទៀតថាម៉ាកុស មកជាមួយដែរ។
លោកទាំងពីរមានការខ្វែងគំនិតគ្នាជាខ្លាំង រហូតដល់ពួកលោកបែកផ្លូវគ្នា។ លោកបាណាបាសយកលោកម៉ាកុសទៅជាមួយ ហើយចុះសំពៅទៅកោះគីប្រុស
ក្រោយពេលលោកបានឃើញនិមិត្តនោះហើយ យើង ក៏រកឱកាសនឹងទៅស្រុកម៉ាសេដូនភ្លាម ដោយយល់ឃើញថា ព្រះបានហៅយើងឲ្យទៅប្រកាសដំណឹងល្អប្រាប់ពួកគេ។
លោកអើរីស្តាក ដែលជាប់គុកជាមួយខ្ញុំ សូមជម្រាបសួរមកអ្នករាល់គ្នា ហើយលោកម៉ាកុស ជាក្មួយលោកបាណាបាស ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ អ្នករាល់គ្នាបានទទួលបង្គាប់ ពីរឿងគាត់រួចទៅហើយថា ប្រសិនបើគាត់មក សូមអ្នករាល់គ្នាទទួលគាត់ចុះ។
លោកលូកា ជាគ្រូពេទ្យស្ងួនភ្ងា និងលោកដេម៉ាស ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។
អ្នកដឹងស្រាប់ហើយថា អស់អ្នកដែលនៅស្រុកអាស៊ីទាំងប៉ុន្មាន បានបោះបង់ខ្ញុំចោលហើយ ក្នុងចំណោមអ្នកទាំងនោះមានភីកេឡុស និងហ៊ើម៉ូគេន។
ដូច្នេះ ប្រសិនបើអ្នកណាបានសម្អាតខ្លួនពីអំពើអាក្រក់ អ្នកនោះនឹងត្រឡប់ជាគ្រឿងប្រដាប់ដ៏វិសេស ដោយបានញែកជាបរិសុទ្ធ មានប្រយោជន៍ដល់ម្ចាស់ ជាគ្រឿងប្រដាប់ដែលបានរៀបចំជាស្រេច សម្រាប់ការល្អគ្រប់ជំពូក។
ហើយលោកម៉ាកុស លោកអើរីស្តាក លោកដេម៉ាស និងលោកលូកា ជាអ្នករួមការជាមួយខ្ញុំ ក៏សូមជម្រាបសួរមកអ្នកដែរ។
ក្រុមជំនុំនៅក្រុងបាប៊ីឡូន ដែលព្រះបានជ្រើសរើសជាមួយអ្នករាល់គ្នា ព្រមទាំងម៉ាកុសជាកូនរបស់ខ្ញុំ សូមជម្រាបសួរមកអ្នករាល់គ្នា។