កិច្ចការ 12:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ពេលនោះ លោកបាណាបាស និងលោកសុលបានធ្វើការងាររបស់ខ្លួនចប់សព្វគ្រប់ហើយ ក៏វិលត្រឡប់ពីក្រុងយេរូសាឡិមវិញ ទាំងនាំយ៉ូហាន ដែលមានឈ្មោះមួយទៀតថាម៉ាកុស មកជាមួយដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល25 ចំណែកឯបារណាបាស និងសូលបានបំពេញការងារបម្រើហើយ ក៏ត្រឡប់មកពីយេរូសាឡិមវិញ ទាំងនាំយ៉ូហានដែលគេហៅថាម៉ាកុសមកជាមួយដែរ៕ សូមមើលជំពូកKhmer Christian Bible25 លោកបារណាបាស និងលោកសុល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់ហើយ ពួកគេក៏ត្រលប់ទៅក្រុងយេរូសាឡិមវិញ ទាំងយកលោកយ៉ូហានដែលហៅថាម៉ាកុសទៅជាមួយផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 រីឯលោកបារណាបាស និងលោកសូល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់សព្វគ្រប់ហើយ លោកវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដោយយកលោកយ៉ូហានហៅម៉ាកុសទៅជាមួយផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 កាលបាណាបាស នឹងសុល បានធ្វើការងាររបស់ខ្លួនរួចសព្វគ្រប់ហើយ នោះក៏ត្រឡប់ពីក្រុងយេរូសាឡិមមកវិញ នាំទាំងយ៉ូហាន-ម៉ាកុសមកជាមួយផង។ សូមមើលជំពូកអាល់គីតាប25 រីឯលោកបារណាបាស និងលោកសូល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់សព្វគ្រប់ហើយ លោកវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដោយយកយ៉ូហានហៅម៉ាកុស ទៅជាមួយផង។ សូមមើលជំពូក |