Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 2:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដូច្នេះ ប្រសិន‌បើ​អ្នក​ណា​បាន​សម្អាត​ខ្លួន​ពី​អំពើ​អាក្រក់ អ្នក​នោះ​នឹងត្រឡប់​ជា​គ្រឿង​ប្រដាប់​ដ៏​វិសេស ដោយ​បាន​ញែក​ជា​បរិសុទ្ធ មាន​ប្រយោជន៍​ដល់​ម្ចាស់ ជា​គ្រឿង​ប្រដាប់​ដែល​បាន​រៀបចំ​ជា​ស្រេច សម្រាប់​ការ​ល្អ​គ្រប់​ជំពូក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ដូច្នេះ ប្រសិនបើ​អ្នកណា​បាន​ជម្រះ​ខ្លួន​ពី​សេចក្ដីទាំងនោះ អ្នកនោះ​នឹង​បានជា​ភាជនៈ​សម្រាប់​ការថ្លៃថ្នូរ ដែល​ត្រូវបាន​ញែកជាវិសុទ្ធ ហើយ​មានប្រយោជន៍​ដល់​ចៅហ្វាយ ព្រមទាំង​ត្រូវបាន​រៀបចំ​ជាស្រេច​សម្រាប់​ការល្អ​គ្រប់យ៉ាង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ដូច្នេះ​ បើ​អ្នកណា​ជម្រះ​ខ្លួន​ពី​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​នឹង​ត្រលប់​ជា​ប្រដាប់​ប្រដា​សម្រាប់​សេចក្ដី​ថ្លៃថ្នូរ​ ដោយ​បាន​ញែក​ជា​បរិសុទ្ធ​ ហើយ​មាន​ប្រយោជន៍​ដល់​ម្ចាស់​ ជា​ប្រដាប់​ប្រដា​ដែល​រៀប​ចំ​ជា​ស្រេច​សម្រាប់​ការ​ល្អ​គ្រប់​យ៉ាង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ជម្រះ​ខ្លួន​បាន​បរិសុទ្ធ ផុត​ពី​អំពើ​អាក្រក់​ទាំង​នេះ​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រើ​អ្នក​នោះ​ទុក​ដូច​ជា​ឧបករណ៍​វិសេស​វិសុទ្ធ*​មាន​ប្រយោជន៍​ដល់​ម្ចាស់ និង​ប្រើ‌ប្រាស់​សម្រាប់​ធ្វើ​អំពើ​ល្អ​គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដូច្នេះ បើ​អ្នក​ណា​បាន​សំអាត​ខ្លួន ពី​សេចក្ដី​ទាំង​នោះ អ្នក​នោះ​នឹង​បាន​ជា​ប្រដាប់​សំរាប់​ការ​ប្រសើរ ដោយ​បាន​ញែក​ជា​បរិសុទ្ធ​ហើយ ក៏​មាន​ប្រយោជន៍​ដល់​ម្ចាស់​ផង ទុក​ជា​ប្រដាប់​ដែល​បាន​រៀបចំ សំរាប់​ការ​ល្អ​គ្រប់​ជំពូក។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ជម្រះ​ខ្លួន​បាន​បរិសុទ្ធ ផុត​ពី​អំពើ​អាក្រក់​ទាំង​នេះ​ហើយ អុលឡោះ​នឹង​ប្រើ​អ្នក​នោះ​ទុក​ដូច​ជា​ឧបករណ៍​បរិសុទ្ទ​មាន​ប្រយោជន៍​ដល់​ម្ចាស់ និង​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​អំពើ​ល្អ​គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 2:21
21 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ តើ​មនុស្ស​កំលោះធ្វើ​ដូចម្ដេច ដើម្បី​រក្សា​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្តឲ្យ​បាន​បរិសុទ្ធ? គឺ​ដោយ​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។


យើង​នឹង​លូក​ដៃ​ទៅ​លើ​អ្នក​ទៀត ហើយ​នឹង​សម្អាត​មន្ទិល​សៅ‌ហ្មង របស់​អ្នក​ចេញ​ឲ្យ​ស្អាត ព្រម​ទាំង​ដេញ​កម្ចាត់​គ្រឿង​លាយ​ក្នុង​ចិត្ត​អ្នក​ផង។


ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ កុំ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ ចូរ​ចេញ​ពី​កណ្ដាល​ទី​ក្រុង​នេះ​ទៅ ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ បើ​អ្នក​វិល​មក​វិញ នោះ​យើង​នឹង​នាំ​អ្នក​ទៀត ដើម្បី​ឲ្យ​អ្នក​បាន​ឈរ​នៅ​មុខ​យើង ហើយ​បើ​អ្នក​ញែក​របស់​ថ្លៃ​វិសេស ចេញ​ពី​របស់​ស្មោក‌គ្រោក នោះ​អ្នក​នឹង​បាន​ដូច​ជា​មាត់​យើង គេ​នឹង​វិល​មក​អ្នក​វិញ តែ​អ្នក​មិន​ត្រូវ​ត្រឡប់​ទៅ​ឯ​គេ​ទេ។


ព្រះ‌អង្គ​នឹង​គង់​ចុះ ដូច​ជា​ជាង​សម្រង់ និង​អ្នក​ដេញ​អាចម៍​ប្រាក់ ព្រះ‌អង្គ​នឹង​សម្អាត​ពួក​កូន​ចៅ​លេវី ហើយ​សម្រង់​គេ​ដូច​ជា​មាស និង​ប្រាក់ នោះ​គេ​នឹង​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​សុចរិត។


ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «ចូរ​ទៅ​ចុះ ព្រោះ​គាត់​ជា​ឧបករណ៍​ដែល​ខ្ញុំជ្រើស​រើស ដើម្បីនាំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រាប់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ព្រម​ទាំង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ផង។


ចូរ​សម្អាត​ដំបែ​ចាស់​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ម្សៅ​ថ្មី​វិញ ដ្បិត​អ្នក​រាល់​គ្នា​ជា​ម្សៅ​ឥត​ដំបែ​ហើយ ព្រោះ​ព្រះគ្រីស្ទ ជា​កូន​ចៀម​បុណ្យ​រំលង នោះ​ត្រូវ​បាន​ថ្វាយ​ជា​យញ្ញ​បូជា​ជំនួស​យើង​រួច​ហើយ។


ដូច្នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ដោយ​មាន​សេចក្តី​សន្យា​ទាំង​នេះ ចូរ​យើង​សម្អាត​ខ្លួន​ពី​គ្រប់​ទាំង​សេចក្តី​ស្មោក​គ្រោក​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ​ចេញ ទាំង​ខំ​ឲ្យ​បាន​បរិសុទ្ធ​ទាំង​ស្រុង ដោយ​កោត​ខ្លាច​ដល់​ព្រះ។


ព្រះ​អាច​នឹង​ផ្គត់​ផ្គង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជា​បរិបូរ ដោយ​ព្រះ​ពរ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទាំង‌អស់​គ្រប់​គ្រាន់​ជា‌និច្ច ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​ក្នុង​ការ​ល្អ​គ្រប់​ជំពូក


ដ្បិត​យើង​ជា​ស្នា​ព្រះ‌ហស្ត ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក​ក្នុង​ព្រះគ្រីស្ទ‌យេស៊ូវ​សម្រាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ជា​មុន ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​តាម។


ប៉ុន្តែ ចំពោះ​អ្នក​វិញ ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​ទាំង​នេះ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ជំនឿ សេចក្ដី​ស្រឡាញ់ ចិត្ត​អត់​ធ្មត់ និង​ចិត្ត​ស្លូតបូត​វិញ។


ប៉ុន្ដែ ត្រូវ​ចៀស​វាង​ពាក្យ​សម្ដី​ឡេះ‌ឡោះ​ឥត​ប្រយោជន៍ ដ្បិត​ពាក្យ​យ៉ាង​នោះ នាំ​ឲ្យ​មនុស្ស​កើត​មាន​សេចក្ដី​ទមិឡ​ល្មើស កាន់​តែ​ច្រើន​ឡើងៗ


នៅ​ក្នុង​ផ្ទះមួយ​ដ៏​ធំ មិន​មែន​មាន​សុទ្ធ​តែ​គ្រឿង​ប្រដាប់​ធ្វើ​ពី​មាស និង​ពី​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មានគ្រឿង​ប្រដាប់​ធ្វើ​ពី​ឈើ ហើយ​ពី​ដី​ដែរ ខ្លះ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ឱកាស​ពិសេសៗ ខ្លះ​សម្រាប់ប្រើ​ប្រាស់​ធម្មតា។


ដើម្បី​ឲ្យ​អ្នក​សំណព្វ​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​ចំណេះ​សម្រាប់​ធ្វើ​ការ​ល្អ​គ្រប់​ជំពូក។


មាន​តែ​លោក​លូកា​ប៉ុណ្ណោះ​ដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​មក​ជា​មួយ​ផង ដ្បិត​គាត់​ជា​អ្នក​មាន​ប្រយោជន៍​ក្នុង​ការ‌ងារ​របស់​ខ្ញុំ។


ចូរ​រំឭក​ពួក​គេឲ្យ​ចុះ​ចូល​នឹង​ពួកមេ​ដឹកនាំ ចុះ​ចូល​នឹង​អាជ្ញាធរ ឲ្យ​គេ​ស្តាប់​បង្គាប់ ហើយ​ប្រុង​ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ


ត្រូវ​ឲ្យ​បង​ប្អូន​របស់​យើង​រៀន​ធ្វើ​ការ​ល្អ​ឲ្យ​អស់​ពី​ចិត្ត ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការដ៏​ចាំ​បាច់ ប្រយោជន៍​កុំ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​ដែល​ឥត​បង្កើត​ផល។


ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយ​ហើយ​និយាយ​ទៀត​អំពី​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត។ សេចក្ដី​ទាំង​នេះល្អ​ប្រសើរ​ណាស់ ក៏​មាន​ប្រយោជន៍​ដល់​មនុស្ស​ផង។


ដោយ​អ្នក​រាល់​គ្នា​បាន​ជម្រះ​ព្រលឹង​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ដោយ​ស្តាប់​តាម​សេចក្តី​ពិត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ជា​បង‌ប្អូន នោះ​ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​អស់​ពី​ចិត្ត​ចុះ។


ដើម្បី​ឲ្យ​ជំនឿ​ដ៏​ពិត​ឥត​ក្លែង​របស់​អ្នក​រាល់​គ្នា កាន់​តែ​មាន​តម្លៃ​វិសេស​ជាង​មាស​ដែល​តែង​តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ ហើយ​អាច​ទទួល​បាន​ការ​សរសើរ សិរី​ល្អ និង​កេរ្តិ៍‌ឈ្មោះ នៅ​ពេល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​លេច​មក។


អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ​ដល់​ព្រះ‌អង្គ អ្នក​នោះ​តែង​ជម្រះ​ខ្លួន​ឲ្យ​បាន​ស្អាត ដូច​ព្រះ‌អង្គ​ដែល​ស្អាត​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម