Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 15:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 លោក​បា‌ណា‌បាស​ចង់​យក​លោក​យ៉ូហាន ដែល​ហៅ​ថា​ម៉ាកុស ទៅ​ជា‌មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

37 បារណាបាស​ចង់​យក​យ៉ូហាន​ដែល​ហៅថា​ម៉ាកុស​ទៅជាមួយ​ដែរ

សូមមើលជំពូក ចម្លង

Khmer Christian Bible

37 ពេល​នោះ​លោក​បារណាបាស​ចង់​យក​លោក​យ៉ូហាន​ ដែល​ហៅ​ថា​ម៉ាកុស​ទៅ​ជាមួយ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 លោក​បារណា‌បាស​មាន​បំណង​នាំ​លោក​យ៉ូហាន ហៅ​ម៉ាកុស​ទៅ​ជា​មួយ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ឯ​បា‌ណា‌បាស គាត់​គិត​ចង់​យក​យ៉ូហាន ដែល​ហៅ​ថា ម៉ាកុស ទៅ​ជា​មួយ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

37 លោក​បារណា‌បាស​មាន​បំណង​នាំ​យ៉ូហាន ហៅ​ម៉ាកុស​ទៅ​ជា​មួយ​ដែរ

សូមមើលជំពូក ចម្លង




កិច្ចការ 15:37
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​លោក​ពិចារណា​រឿង​នេះ​ហើយ លោក​ក៏​ចូល​ទៅ​ផ្ទះនាង​ម៉ារា ជា​ម្តាយ​យ៉ូហាន ដែល​ឈ្មោះ​មួយ​ទៀត​ហៅ​ថា​ម៉ាកុស ជា​កន្លែងដែល​មនុស្ស​ជា​ច្រើន​ជួប​ជុំ​គ្នា​អធិស្ឋាន។


ពេល​នោះ លោក​បា‌ណា‌បាស និង​លោក​សុល​បាន​ធ្វើ​ការ‌ងារ​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ ក៏​វិល​ត្រឡប់​ពី​ក្រុង​យេរូ‌សាឡិម​វិញ ទាំង​នាំ​យ៉ូហាន ដែល​មាន​ឈ្មោះ​មួយ​ទៀត​ថា​ម៉ាកុស មក​ជា‌មួយ​ដែរ។


បន្ទាប់​មក លោក​ប៉ុល និង​គូ‌កន​របស់​លោកបាន​ចុះ​សំពៅ​ចេញ​ពីក្រុង​ប៉ាផុស មក​ដល់​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាម‌ភីលា។ ឯ​លោក​យ៉ូហាន បានចាក​ចេញ​ពីពួក​គេ ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ


ពេល​ទៅ​ដល់​ក្រុង​សាឡា‌មីន គេក៏​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ នៅ​ក្នុង​សាលា​ប្រជុំ​នានា​របស់​សាសន៍​យូដា ទាំង​មាន​លោក​យ៉ូហាន ជា​អ្នកជំនួយ​ដែរ។


លោក​ទាំង​ពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​ខ្លាំង រហូត​ដល់ពួក​លោក​បែក​ផ្លូវ​គ្នា។ លោក​បា‌ណា‌បាស​យក​លោក​ម៉ាកុស​ទៅ​ជាមួយ ហើយ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស


លោក​អើរី‌ស្តាក ដែល​ជាប់​គុក​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា ហើយ​លោក​ម៉ាកុស ជា​ក្មួយ​លោក​បាណា‌បាស ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​បាន​ទទួល​បង្គាប់ ពី​រឿង​គាត់​រួច​ទៅ​ហើយ​ថា ប្រសិន‌បើ​គាត់​មក សូម​អ្នក​រាល់​គ្នា​ទទួល​គាត់​ចុះ។


មាន​តែ​លោក​លូកា​ប៉ុណ្ណោះ​ដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​មក​ជា​មួយ​ផង ដ្បិត​គាត់​ជា​អ្នក​មាន​ប្រយោជន៍​ក្នុង​ការ‌ងារ​របស់​ខ្ញុំ។


ហើយ​លោក​ម៉ាកុស លោក​អើរី‌ស្តាក លោក​ដេ‌ម៉ាស និង​លោក​លូកា ជា​អ្នក​រួម​ការ​ជា​មួយ​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​អ្នក​ដែរ។


ក្រុម​ជំនុំ​នៅ​ក្រុង​បាប៊ី‌ឡូន ដែល​ព្រះ​បាន​ជ្រើស​រើស​ជា​មួយ​អ្នក​រាល់​គ្នា ព្រម​ទាំង​ម៉ាកុស​ជា​កូន​របស់​ខ្ញុំ សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម