Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 4:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ខ្ញុំ​បាន​ចាត់​លោក​ទីឃី‌កុស​ឲ្យ​ទៅ​ក្រុង​អេភេ‌សូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 រីឯ​ទីឃីកុស​វិញ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យទៅ​អេភេសូរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 រីឯ​លោក​ទីឃីកុស​វិញ​ ខ្ញុំ​បាន​ចាត់​ឲ្យ​ទៅ‍​ឯ​ក្រុង​អេភេសូរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ខ្ញុំ​បាន​ចាត់​លោក​ទីឃី‌កុស​ឲ្យ​ទៅ​ក្រុង​អេភេសូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ខ្ញុំ​បាន​ចាត់​អ្នក​ទីឃី‌កុស ឲ្យ​ទៅ​ឯ​ក្រុង​អេភេសូរ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ខ្ញុំ​បាន​ចាត់​លោក​ទីឃីកុស​ឲ្យ​ទៅ​ក្រុង​អេភេ‌សូ។

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 4:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលមក​ក្រុង​អេភេ‌សូរ លោក​ប៉ុល​ទុក​អ្នក​ទាំង​ពីរឲ្យ​នៅ​ទី​នោះ តែ​ឯ​លោក​វិញ ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​ជជែក​វែក​ញែក​ជាមួយ​សាសន៍​យូដា។


លោក​ជម្រាប​លា​គេ​ដោយ​ពាក្យ​ថា៖ «ខ្ញុំ​នឹង​ត្រឡប់​មករក​អ្នក​រាល់​គ្នា​វិញ ប្រសិន‌បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ» រួច​លោក​ក៏​ចុះ​សំពៅ ចេញ​ពី​ក្រុង​អេភេ‌សូរ​ទៅ។


កាល​លោក​អ័ប៉ុ‌ឡូស​កំពុង​នៅ​ក្រុង​កូរិន‌ថូស លោក​ប៉ុល​បានធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ខ្ពង់​រាប រហូត​មក​ដល់​ក្រុង​អេភេ‌សូរ ហើយ​លោក​បាន​ជួប​សិស្ស​ខ្លះ​នៅ​ទីនោះ។


ឥឡូវ​នេះ មើល៍ ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ខ្ញុំ​បាន​ដើរ​ទៅ​មក ទាំង​ប្រកាស​អំពី​ព្រះរាជ្យ​របស់​ព្រះ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ។


អ្នក​ដែល​រួម​ដំណើរ​ជាមួយ​លោក មាន​លោក​សូប៉ា‌ត្រុស ជា​កូន​លោក​ពីរុស ពី​ក្រុង​បេរា លោក​អើរី‌ស្តាក និងលោក​សេ‌គុន‌ដុស ពី​ក្រុង​ថែស្សា‌ឡូនីច លោក​កៃយុស និងលោក​ធីម៉ូថេ ពី​ក្រុង​ឌើបេ ព្រម​ទាំង​លោក​ទីឃី‌កុស និងលោក​ទ្រភីម ពី​ស្រុក​អាស៊ី។


លោក​ទី​ឃី‌កុស ជា​បង‌ប្អូន​ស្ងួន‌ភ្ងា និង​ជា​អ្នក​ជំនួយ​ដ៏​ស្មោះ​ត្រង់​ក្នុង​ព្រះ‌អម្ចាស់ នឹង​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ពី​គ្រប់​ការ​ទាំង​អស់ អំពី​ដំណើរ​របស់​ខ្ញុំ និង​ពី​អ្វីៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ។


ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា សម្រាប់​គោល​បំណង​នេះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​អំពី​ដំណើរ​របស់​យើង ហើយ​ឲ្យ​គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ផង។


លោក​ទីឃី‌កុស ជា​បង‌ប្អូន​ស្ងួន‌ភ្ងា ជា​អ្នក​ជំនួយ​ដ៏​ស្មោះ​ត្រង់ និង​ជា​អ្នក​បម្រើ​ជា​មួយ​គ្នា​ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់​អំពី​ខ្ញុំ។


កាល​ខ្ញុំ​រៀប​នឹង​ទៅ​ស្រុក​ម៉ា‌សេ‌ដូន ខ្ញុំ​បានសុំ​ឲ្យ​អ្នក​នៅ​តែ​ក្នុង​ក្រុង​អេភេ‌សូរ ដើម្បី​ឲ្យ​បាន​ហាម​ប្រាម​អ្នក​ខ្លះ កុំ​ឲ្យ​បង្រៀន​គោល​លទ្ធិ​ណា​ផ្សេង


នៅ​ពេល​ខ្ញុំ​ចាត់​លោក​អើតេ‌ម៉ាស ឬ​លោក​ទី​ឃី‌កុស​ឲ្យ​មក​រក​អ្នក នោះ​ត្រូវ​ខំ​ប្រឹង​ទៅ​រក​ខ្ញុំ​នៅ​ក្រុង​នីកូ‌ប៉ូល​កុំ​ខាន ដ្បិត​ខ្ញុំ​បាន​សម្រេច​នឹង​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម