ហើយគេនឹងលែងស្គាល់គ្រាបរិបូរនៅក្នុងស្រុកទៀតហើយ ព្រោះតែអំណត់ដែលត្រូវមកតាមក្រោយ ដ្បិតអំណត់នោះខ្លាំងណាស់។
១ សាំយូអែល 5:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះហស្តនៃព្រះយេហូវ៉ាក៏សង្កត់លើពួកក្រុងអាសដូឌយ៉ាងធ្ងន់ ព្រះអង្គបំផ្លាញគេ ហើយវាយគេដោយជំងឺឫសដូងបាត នៅក្រុងអាសដូឌ និងស្រុកជុំវិញទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់សម្តែងឫទ្ធានុភាពដាក់ទោសអ្នកក្រុងអាសដូឌ គឺព្រះអង្គបង្កឲ្យមានវិនាសកម្មក្នុងចំណោមពួកគេ ព្រះអង្គធ្វើឲ្យប្រជាជននៅក្រុងអាសដូឌ និងស្រុកភូមិនៅជុំវិញកើតឫសដូងបាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះហស្តនៃព្រះយេហូវ៉ា ក៏សង្កត់លើពួកក្រុងអាសដូឌយ៉ាងធ្ងន់ ទ្រង់បំផ្លាញគេ ហើយវាយគេដោយរោគឫសដូងបាត នៅក្រុងអាសដូឌ នឹងស្រុកជុំវិញទាំងអស់ អាល់គីតាប អុលឡោះតាអាឡាសំដែងអំណាច ដាក់ទោសអ្នកក្រុងអាសដូឌ គឺទ្រង់បង្កឲ្យមានវិនាសកម្មក្នុងចំណោមពួកគេ ទ្រង់ធ្វើឲ្យប្រជាជននៅក្រុងអាសដូឌ និងស្រុកភូមិនៅជុំវិញកើតប្ញសដូងបាត។ |
ហើយគេនឹងលែងស្គាល់គ្រាបរិបូរនៅក្នុងស្រុកទៀតហើយ ព្រោះតែអំណត់ដែលត្រូវមកតាមក្រោយ ដ្បិតអំណត់នោះខ្លាំងណាស់។
តើមិនមែនជាសេចក្ដីអន្តរាយដល់មនុស្សទុច្ចរិត ហើយជាសេចក្ដីវេទនាដល់ពួកអ្នក ដែលប្រព្រឹត្តអាក្រក់ទេឬ?
ព្រះយេហូវ៉ាការពារអស់អ្នក ដែលស្រឡាញ់ព្រះអង្គ តែព្រះអង្គនឹងបំផ្លាញ អស់ទាំងមនុស្សអាក្រក់វិញ។
ដ្បិតព្រះហស្តព្រះអង្គបានសង្កត់ លើទូលបង្គំយ៉ាងធ្ងន់ ទាំងយប់ទាំងថ្ងៃ កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួត ដោយកម្ដៅនៅរដូវប្រាំង។ –បង្អង់
ព្រះអង្គវាយបច្ចាមិត្តរបស់ព្រះអង្គ ឲ្យរត់ខ្ចាត់ខ្ចាយ ព្រះអង្គធ្វើឲ្យគេអាម៉ាស់អស់កល្បជានិច្ច។
នោះព្រះហស្តនៃព្រះយេហូវ៉ានឹងនៅលើហ្វូងសត្វទាំងប៉ុន្មានរបស់អ្នកដែលនៅចម្ការ គឺទាំងសេះ លា អូដ្ឋ និងហ្វូងគោ ហ្វូងចៀមផង វានឹងកើតជំងឺអាសន្នរោគយ៉ាងវេទនា។
មើល៍ ឥឡូវនេះ ព្រះហស្តរបស់ព្រះអម្ចាស់បានសង្កត់លើអ្នកហើយ អ្នកនឹងត្រូវខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃមួយរយៈ»។ រំពេចនោះ ភ្នែករបស់គាត់ទៅជាព្រឹលៗ ហើយងងឹតសូន្យទៅ រួចគាត់ដើរវិលវល់រាវរកគេឲ្យដឹកដៃ។
ព្រះយេហូវ៉ានឹងវាយអ្នក ដោយបូសដែលកើតនៅស្រុកអេស៊ីព្ទ និងឫសដូងបាត កមរមាស់ ដែលមើលមិនជា។
គេចាត់មនុស្សទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មានមកជំនុំគ្នាថា៖ «ចូរបញ្ជូនហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញទៅ ឲ្យត្រឡប់ទៅកន្លែងដើមវិញ ដើម្បីកុំឲ្យយើង និងប្រជាជនរបស់យើងត្រូវស្លាប់ទាំងអស់គ្នា» ដ្បិតកើតមានសេចក្ដីវេទនាដែលនាំឲ្យស្លាប់សន្ធឹក នៅពេញក្នុងទីក្រុង ដ្បិតព្រះហស្តនៃព្រះសង្កត់លើគេជាយ៉ាងធ្ងន់។
នៅពេលដែលពួកអាសដូឌឃើញកើតមានយ៉ាងដូច្នោះ នោះគេជំនុំគ្នាថា៖ «មិនត្រូវទុកហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលឲ្យនៅជាមួយយើងទៀតឡើយ ដ្បិតព្រះហស្តរបស់ព្រះអង្គសង្កត់លើយើងរាល់គ្នាធ្ងន់ណាស់ ហើយលើព្រះដាកុនជាព្រះរបស់យើងដែរ»។
ក្រោយពីគេបានយកទៅដល់ក្រុងកាថហើយ ព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងទីក្រុងនោះដែរ ដោយធ្វើឲ្យមានសេចក្ដីវេទនាយ៉ាងខ្លាំង ព្រះអង្គវាយពួកក្រុងនោះទាំងតូចទាំងធំ ឲ្យកើតឫសដូងបាតទាំងអស់គ្នា។