Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ហើយ​គេ​នឹង​លែង​ស្គាល់​គ្រា​បរិបូរ​នៅ​ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អំណត់​ដែល​ត្រូវ​មក​តាម​ក្រោយ ដ្បិត​អំណត់​នោះ​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 គេ​នឹង​លែង​ស្គាល់​ភាពសម្បូរហូរហៀរ​នៅក្នុង​ទឹកដី​នេះ​ទៀត ដោយសារតែ​ទុរ្ភិក្ស​ដែល​មកតាមក្រោយ​នេះ ពីព្រោះ​វា​ធ្ងន់ធ្ងរ​ណាស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ប្រជា‌ជន​នឹង​លែង​នឹក​ឃើញ​អំពី​គ្រា​សម្បូណ៌​ហូរ‌ហៀរ ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អត់​ឃ្លាន​ខ្លាំង​ពេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 គេ​នឹង​លែង​ស្គាល់​សេចក្ដី​បរិបូរ​នៅ​ក្នុង​ស្រុក​ទៀត ដោយ​ព្រោះ​អំណត់​ដែល​ត្រូវ​មក​តាម​ក្រោយ ដ្បិត​អំណត់​នោះ​នឹង​បាន​ខ្លាំង​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ប្រជា‌ជន​នឹង​លែង​នឹក​ឃើញ​អំពី​គ្រា​សម្បូណ៌​ហូរ​ហៀរ ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អត់​ឃ្លាន​ខ្លាំង​ពេក។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:31
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ប្រាំ​ពីរ​ឆ្នាំ​នោះ​ទៅ នឹង​មាន​អំណត់​ប្រាំពីរ​ឆ្នាំ​វិញ ហើយ​គេ​នឹង​ភ្លេច​ពី​ភោគ​ផល​បរិបូរ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ព្រោះ​អំណត់​នោះ​នឹង​បង្ហិន​បង្ហោច​ស្រុក​នេះ​អស់


សុបិន​ដែល​ព្រះ‌ករុណា​បាន​ឃើញ​ដល់​ទៅ​ពីរ​ដង​ដូច្នេះ គឺ​ដោយ​ព្រោះ​ព្រះ​បាន​សម្រេច​ការ​នោះ ហើយ​ព្រះ​នឹង​ធ្វើ​ឲ្យ​បាន​សម្រេច​ក្នុង​ពេល​ឆាប់ៗ។


ផែនដី​នឹង​ទ្រេត‌ទ្រោត ដូច​ជា​មនុស្ស​ស្រវឹង ហើយ​នឹង​ត្រូវ​យោល​ទៅ​ដូច​ជា​អង្រឹង ឯ​អំពើ​រំលង​របស់​មនុស្ស​លោក នឹង​សង្កត់​លើ​ជា​យ៉ាង​ធ្ងន់ គេ​នឹង​ត្រូវ​ដួល​ឥត​ងើប​ឡើង​វិញ​ឡើយ។


ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សង្កត់​លើ​ពួក​ក្រុង​អាស‌ដូឌ​យ៉ាង​ធ្ងន់ ព្រះ‌អង្គ​បំផ្លាញ​គេ ហើយ​វាយ​គេ​ដោយ​ជំងឺ​ឫស‌ដូង‌បាត នៅ​ក្រុង​អាស‌ដូឌ និង​ស្រុក​ជុំ​វិញ​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម