Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 13:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 មើល៍ ឥឡូវ​នេះ ព្រះ‌ហស្ត​របស់​ព្រះ‌អម្ចាស់​បាន​សង្កត់​លើ​អ្នក​ហើយ អ្នក​នឹង​ត្រូវ​ខ្វាក់​ភ្នែក មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​មួយ​រយៈ»។ រំពេច​នោះ ភ្នែក​របស់​គាត់​ទៅ​ជា​ព្រឹលៗ ហើយ​ងងឹត​សូន្យ​ទៅ រួច​គាត់​ដើរ​វិល‌វល់​រាវ​រក​គេ​ឲ្យ​ដឹក​ដៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ឥឡូវនេះ មើល៍! ព្រះហស្ត​របស់​ព្រះអម្ចាស់​បាន​ទាស់នឹង​ឯង​ហើយ ឯង​នឹង​ទៅជា​ខ្វាក់ភ្នែក មើលមិនឃើញ​ពន្លឺថ្ងៃ​មួយរយៈ”។ រំពេចនោះ ភាពស្រអាប់ និង​ភាពងងឹត​បាន​គ្របដណ្ដប់​គាត់ ហើយ​គាត់​ក៏​ដើរទៅដើរមក ទាំង​រក​អ្នកដឹកដៃ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 មើល៍​ ឥឡូវ​នេះ​ ព្រះហស្ដ​របស់​ព្រះអម្ចាស់​បាន​ទាស់​នឹង​អ្នក​ ហើយ​អ្នក​នឹង​ត្រូវ​ខ្វាក់​មួយ​រយៈ​ មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ទេ»​ ស្រាប់តែ​អ្នក​នោះ​ចាប់ផ្ដើម​ព្រិល​ភ្នែក​ ហើយ​ងងឹត​មើល​លែង​ឃើញ​ រួច​ដើរ​រាវរក​គេ​ឲ្យ​នាំ​ផ្លូវ​គាត់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ឥឡូវ​នេះ ព្រះ‌បារមី​របស់​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្វាក់​ភ្នែក លែង​ឃើញ​ពន្លឺ​ថ្ងៃ​អស់​មួយ​រយៈ»។ រំពេច​នោះ ស្រាប់​តែ​ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​ពុំ​ឃើញ។ គាត់​ដើរ​ស្ទាបៗ វិល‌វល់ រក​គេ​ជួយ​ដឹក​ដៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 មើល ឥឡូវ​នេះ ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់​បាន​មក​លើ​ឯង​ហើយ ឯង​នឹង​ត្រូវ​ខ្វាក់​ភ្នែក មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ជា​យូរ​បន្តិច នោះ​ស្រាប់​តែ​ភ្នែក​របស់​គ្រូ​នោះ​បាន​ទៅ​ជា​ព្រិលៗ ហើយ​ងងឹត​សូន្យ​ទៅ រួច​ក៏​ដើរ​វិល‌វល់​រក​អ្នក​ណា​ឲ្យ​ដឹក​ដៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ឥឡូវ​នេះ អំណាច​របស់​អុលឡោះ‌ជាអម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្វាក់​ភ្នែក លែង​ឃើញ​ពន្លឺ​ថ្ងៃ​អស់​មួយ​រយៈ»។ រំពេច​នោះ ស្រាប់​តែ​ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​ពុំ​ឃើញ។ គាត់​ដើរ​ស្ទាបៗ វិល​វល់ រក​គេ​ជួយ​ដឹក​ដៃ។

សូមមើលជំពូក ចម្លង




កិច្ចការ 13:11
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ទេវតា​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​នៅ​មាត់​ទ្វារ​ខ្វាក់​ភ្នែក​ទាំង​អស់​គ្នា ទាំង​តូច​ទាំង​ធំ ដូច្នេះ គេ​ក៏​អស់​ចិត្ត​លែង​រាវ​រក​មាត់​ទ្វារ​ទៀត។


ក្នុង​ពេល​ដែល​ស្តេច​ស្រុក​ស៊ីរី​កំពុង​តែ​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល ក៏​ហៅ​ពួក​អ្នក​ជំនិត​ទ្រង់​មក​ពិគ្រោះ​គ្នា រួច​បង្គាប់​ថា៖ «យើង​នឹង​បោះ​ទ័ព​នៅ​កន្លែង​មួយ​នោះ»។


ឱ​អ្នក​រាល់​គ្នា ជា​សម្លាញ់​ខ្ញុំ​អើយ សូម​អាណិត​ខ្ញុំ សូម​អាណិត​ខ្ញុំ​ផង ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ​បាន​ពាល់​ខ្ញុំ​ហើយ


ដ្បិត​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​សង្កត់ លើ​ទូល‌បង្គំ​យ៉ាង​ធ្ងន់ ទាំង​យប់​ទាំង​ថ្ងៃ កម្លាំង​ទូល‌បង្គំ​ខ្សោះ​ល្វើយ ដូចទឹក​រីង​ស្ងួត ដោយ​កម្ដៅ​នៅ​រដូវ​ប្រាំង។ –បង្អង់


ដ្បិត​ព្រួញ​របស់​ព្រះ‌អង្គ មុត​ជាប់​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ បាន​សង្កត់​មក​លើ​ទូល‌បង្គំ។


នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​នៅ​លើ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​របស់​អ្នក​ដែល​នៅ​ចម្ការ គឺ​ទាំង​សេះ លា អូដ្ឋ និង​ហ្វូង​គោ ហ្វូង​ចៀម​ផង វា​នឹង​កើត​ជំងឺ​អាសន្ន​រោគ​យ៉ាង​វេទនា។


ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាក់​វិញ្ញាណ ដែល​បណ្ដាល​ឲ្យ​លក់​ស៊ប់​មក​លើ​អ្នក​រាល់​គ្នា ក៏​បាន​បិទ​ភ្នែក​អ្នក​រាល់​គ្នា ជា​ពួក​ហោរា ហើយ​បាន​គ្រប​ភ្ជិត​ក្បាល​អ្នក​រាល់​គ្នា ជា​ពួក​មើល​ឆុត។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​ជំនុំ‌ជម្រះ ឲ្យ​អស់​អ្នក​ដែល​ខ្វាក់​បាន​មើល​ឃើញ ហើយ​ឲ្យ​អស់​អ្នក​ដែល​មើល​ឃើញ ត្រឡប់​ជា​ខ្វាក់​វិញ»។


ដូច្នេះ អាណា‌នាស​ក៏​ទៅ ហើយ​ចូល​ក្នុង​ផ្ទះ​នោះ ដាក់​ដៃ​លើ​គាត់ រួច​មាន​ប្រសាសន៍​ថា៖ «បង​សុល​អើយ! ព្រះ‌អម្ចាស់​យេស៊ូវ ដែល​លេច​មក​ឲ្យ​បង​ឃើញ​នៅ​តាម​ផ្លូវ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​បង​បាន​ភ្លឺ​ភ្នែក ហើយ​ឲ្យ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ»។


បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ល្ងង់​អំពី​អាថ៌​កំបាំង​នេះ​ទេ ក្រែង​អ្នក​រាល់​គ្នា​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា គឺ​ថា សាសន៍​អ៊ីស្រា‌អែល​មួយ​ចំនួន​កើត​មាន​ចិត្ត​រឹង​រូស រហូត​ទាល់​តែ​សាសន៍​ដទៃ​បាន​ចូល​មក​គ្រប់​ចំនួន


ការ​ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ នោះ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។


ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​រន្ធ​ទឹក​ខ្សោះ និង​ជា​ពពក​ដែល​ខ្យល់​ព្យុះ​បក់​ផាត់ ដ្បិត​សេចក្ដី​ងងឹត​សូន្យ​ឈឹង​បាន​បម្រុង​ទុក​សម្រាប់​ពួក​គេ។


គេ​ចាត់​មនុស្ស​ទៅ​ប្រមូល​ពួក​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ទាំង​ប៉ុន្មាន​មក​ជំនុំ​គ្នា​ថា៖ «ចូរ​បញ្ជូន​ហិប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​ទៅ​វិញ​ទៅ ឲ្យ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ ដើម្បី​កុំ​ឲ្យ​យើង និង​ប្រជា​ជន​របស់​យើង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា» ដ្បិត​កើត​មាន​សេចក្ដី​វេទនា​ដែល​នាំ​ឲ្យ​ស្លាប់​សន្ធឹក នៅ​ពេញ​ក្នុង​ទី​ក្រុង ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ​សង្កត់​លើ​គេ​ជា​យ៉ាង​ធ្ងន់។


ក្រោយ​ពី​គេ​បាន​យក​ទៅ​ដល់​ក្រុង​កាថ​ហើយ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទាស់​នឹង​ទី​ក្រុង​នោះ​ដែរ ដោយធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង ព្រះ‌អង្គ​វាយ​ពួក​ក្រុង​នោះ​ទាំង​តូច​ទាំង​ធំ ឲ្យ​កើត​ឫស‌ដូង‌បាត​ទាំង​អស់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម