ចោទិយកថា 28:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ព្រះយេហូវ៉ានឹងវាយអ្នក ដោយបូសដែលកើតនៅស្រុកអេស៊ីព្ទ និងឫសដូងបាត កមរមាស់ ដែលមើលមិនជា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ព្រះអម្ចាស់នឹងប្រហារអ្នកដោយគ្រោះកាច ដូចព្រះអង្គធ្លាប់ប្រហារជនជាតិអេស៊ីបដែរ ។ ព្រះអង្គនឹងប្រហារអ្នកដោយរោគឫសដូងបាត កើតបូស កើតរមាស់ ដែលពុំអាចមើលជាឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ព្រះយេហូវ៉ាទ្រង់នឹងវាយឯង ដោយបូសដែលកើតនៅស្រុកអេស៊ីព្ទនឹងឫសដូងបាត កម ហើយនឹងរមាស់ផង ដែលឯងនឹងមើលមិនចេះជាឡើយ សូមមើលជំពូកអាល់គីតាប27 អុលឡោះតាអាឡានឹងប្រហារអ្នកដោយគ្រោះកាច ដូចទ្រង់ធ្លាប់ប្រហារជនជាតិអេស៊ីបដែរ។ ទ្រង់នឹងប្រហារអ្នក ដោយរោគប្ញសដូងបាត កើតបូស កើតរមាស់ ដែលពុំអាចមើលជាបានឡើយ។ សូមមើលជំពូក |
ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រព្រះអង្គ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបទបញ្ជាព្រះអង្គ ក៏កាន់តាមច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចយើងបានធ្វើឲ្យកើតឡើងដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតយើងជាយេហូវ៉ា ជាព្រះដែលប្រោសអ្នករាល់គ្នាឲ្យជា»។
យើងបានចាត់ជំងឺអាសន្នរោគឲ្យរាតត្បាត ក្នុងចំណោមអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីព្ទ យើងបានប្រហារជីវិតកំលោះៗ របស់អ្នករាល់គ្នាដោយដាវ យើងបានដឹកយកសេះទាំងប៉ុន្មាន របស់អ្នករាល់គ្នាទៅ ក៏ធ្វើឲ្យក្លិនស្អុយពីទីតាំងទ័ពរបស់អ្នករាល់គ្នា សាយឡើងដល់ច្រមុះ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នា មិនព្រមវិលមករកយើងវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។