ទំនុកតម្កើង 32:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ដ្បិតព្រះហស្តព្រះអង្គបានសង្កត់ លើទូលបង្គំយ៉ាងធ្ងន់ ទាំងយប់ទាំងថ្ងៃ កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួត ដោយកម្ដៅនៅរដូវប្រាំង។ –បង្អង់ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ដ្បិតព្រះហស្តរបស់ព្រះអង្គបានសង្កត់លើទូលបង្គំយ៉ាងធ្ងន់ទាំងយប់ទាំងថ្ងៃ កម្លាំងចិត្តរបស់ទូលបង្គំបានអស់ទៅ ដូចជាដោយភាពហួតហែងនៃរដូវក្ដៅ។ សេឡា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ដ្បិតព្រះអង្គធ្វើទោសទូលបង្គំទាំងថ្ងៃទាំងយប់ កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួតនៅរដូវប្រាំង។ - សម្រាក សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ដ្បិតព្រះហស្តនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់ ទាំងយប់ទាំងថ្ងៃ ធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងហួត ដូចជារដូវក្តៅ។ –បង្អង់ សូមមើលជំពូកអាល់គីតាប4 ដ្បិតទ្រង់ធ្វើទោសខ្ញុំទាំងថ្ងៃទាំងយប់ កម្លាំងខ្ញុំខ្សោះល្វើយ ដូចទឹករីងស្ងួតនៅរដូវប្រាំង។ - សម្រាក សូមមើលជំពូក |
គេចាត់មនុស្សទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មានមកជំនុំគ្នាថា៖ «ចូរបញ្ជូនហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញទៅ ឲ្យត្រឡប់ទៅកន្លែងដើមវិញ ដើម្បីកុំឲ្យយើង និងប្រជាជនរបស់យើងត្រូវស្លាប់ទាំងអស់គ្នា» ដ្បិតកើតមានសេចក្ដីវេទនាដែលនាំឲ្យស្លាប់សន្ធឹក នៅពេញក្នុងទីក្រុង ដ្បិតព្រះហស្តនៃព្រះសង្កត់លើគេជាយ៉ាងធ្ងន់។