Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 5:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 គេ​ចាត់​មនុស្ស​ទៅ​ប្រមូល​ពួក​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ទាំង​ប៉ុន្មាន​មក​ជំនុំ​គ្នា​ថា៖ «ចូរ​បញ្ជូន​ហិប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​ទៅ​វិញ​ទៅ ឲ្យ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ ដើម្បី​កុំ​ឲ្យ​យើង និង​ប្រជា​ជន​របស់​យើង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា» ដ្បិត​កើត​មាន​សេចក្ដី​វេទនា​ដែល​នាំ​ឲ្យ​ស្លាប់​សន្ធឹក នៅ​ពេញ​ក្នុង​ទី​ក្រុង ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ​សង្កត់​លើ​គេ​ជា​យ៉ាង​ធ្ងន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពួក​គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​ស្ដេច​ត្រាញ់​ទាំង​អស់​នៃ​ជន‌ជាតិ​ភីលីស្ទីន​មក រួច​ពោល​ថា៖ «ចូរ​បញ្ជូន​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​ទៅ ដើម្បី​កុំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ត្រូវ​ស្លាប់ ដោយ‌សារ​ហិប​នោះ»។ នៅ​ក្នុង​ទីក្រុង​ទាំង​មូល មាន​កើត​ជ្រួល‌ច្របល់​យ៉ាង​ខ្លាំង ព្រោះ​ព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់‌ធ្ងរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នោះ​គេ​ចាត់​ឲ្យ​ទៅ​ប្រមូល​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​ប៉ុន្មាន មក​ជំនុំ​គ្នា​ថា ចូរ​ផ្ញើ​ហឹប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រាអែល​ទៅ​វិញ​ទៅ ឲ្យ​បាន​ត្រឡប់​ទៅ​ឯ​កន្លែង​ដើម​វិញ ដើម្បី​កុំ​ឲ្យ​យើង នឹង​ពួក​យើង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ដូច្នេះ​ឡើយ ពី​ព្រោះ​កើត​មាន​សេចក្ដី​វេទនា​ដ៏​នាំ​ឲ្យ​ស្លាប់​សន្ធឹក នៅ​ពេញ​ក្នុង​ទី​ក្រុង ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ​សង្កត់​លើ​គេ​ជា​យ៉ាង​ធ្ងន់

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពួក​គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​ស្តេច​ត្រាញ់​ទាំង​អស់​នៃ​ជន‌ជាតិ​ភីលី‌ស្ទីន​មក រួច​ពោល​ថា៖ «ចូរ​បញ្ជូន​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​ទៅ ដើម្បី​កុំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ត្រូវ​ស្លាប់ ដោយ‌សារ​ហិប​នោះ»។ នៅ​ក្នុង​ទី‌ក្រុង​ទាំង​មូល មាន​កើត​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង ព្រោះ​អុលឡោះ​បាន​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់‌ធ្ងរ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 5:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​នាម៉ឺន​មន្ត្រី​របស់​ផារ៉ោន​ទូល​ថា៖ «តើ​ទុក​អ្នក​នេះ​ឲ្យ​ធ្វើ​ជា​អន្ទាក់​ដល់​យើង​ដល់​កាល​ណា​ទៀត? សូម​ឲ្យ​គេ​ចេញ​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ​ទៅ តើ​ព្រះ‌ករុណា​មិន​ទាន់​ជ្រាប​ថា ស្រុក​អេស៊ីព្ទ​ខូច​អស់​ហើយ​ទេ​ឬ?»។


ដូច្នេះ គេ​ក៏​នាំ​យក​ហិប​នៃ​ព្រះ​ទៅ​ក្រុង​អេក្រុន​ទៀត។ លុះ​ហិប​នៃ​ព្រះ​បាន​ទៅ​ដល់​អេក្រុន ប្រជាជន​ក្រុង​នោះ​ក៏​ស្រែក​ឡើង​ថា៖ «គេ​យក​ហិប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​មក​ដល់​យើង ដើម្បី​សម្លាប់​ពួក​យើង​ទាំង​អស់​គ្នា​ហើយ»។


ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សង្កត់​លើ​ពួក​ក្រុង​អាស‌ដូឌ​យ៉ាង​ធ្ងន់ ព្រះ‌អង្គ​បំផ្លាញ​គេ ហើយ​វាយ​គេ​ដោយ​ជំងឺ​ឫស‌ដូង‌បាត នៅ​ក្រុង​អាស‌ដូឌ និង​ស្រុក​ជុំ​វិញ​ទាំង​អស់។


ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​រូប​ឫស‌ដូង‌បាត និង​រូប​កណ្តុរ ដែល​បាន​បំផ្លាញ​ស្រុក រួច​សរ‌សើរ​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៅ ប្រហែល​ជា​ព្រះ‌អង្គ​នឹង​សម្រាល​ព្រះ‌ហស្ត​ចេញ​ពី​អ្នក​រាល់​គ្នា និង​ពី​ព្រះ ហើយ​ពី​ស្រុក​របស់​អ្នក​រាល់​គ្នា​ទេ​ដឹង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម