មើល៍ យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅកន្លែងណាដែលអ្នកទៅ ហើយនឹងនាំអ្នកមកក្នុងស្រុកនេះវិញ ដ្បិតយើងនឹងមិនចាកចោលអ្នកឡើយ រហូតទាល់តែយើងបានធ្វើសម្រេចតាមពាក្យដែលយើងបានសន្យានឹងអ្នក»។
១ របាក្សត្រ 17:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបាននៅជាមួយឯង នៅគ្រប់ទីកន្លែងណាដែលឯងបានទៅដែរ ក៏បានដកខ្មាំងទាំងអស់ពីមុខឯងចេញ ហើយបានលើកឈ្មោះឯងជាធំ ដូចជាឈ្មោះនៃអស់អ្នកធំដែលនៅផែនដី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងស្ថិតនៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ យើងបានកម្ចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក ហើយយើងក៏នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកល្បីល្បាញ ដូចវរជនទាំងឡាយនៅលើផែនដីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបាននៅជាមួយនឹងឯង នៅគ្រប់ទីកន្លែងណាដែលឯងបានទៅដែរ ក៏បានដកពួកខ្មាំងសត្រូវទាំងអស់ពីមុខឯងចេញ ហើយបានលើកឈ្មោះឯងជាធំ ដូចជាឈ្មោះនៃអស់អ្នកធំ ដែលនៅផែនដី អាល់គីតាប យើងស្ថិតនៅជាមួយអ្នកគ្រប់ទីកន្លែង ដែលអ្នកទៅ យើងបានកំចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក ហើយយើងក៏នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកល្បីល្បាញ ដូចវរជនទាំងឡាយនៅលើផែនដីដែរ។ |
មើល៍ យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅកន្លែងណាដែលអ្នកទៅ ហើយនឹងនាំអ្នកមកក្នុងស្រុកនេះវិញ ដ្បិតយើងនឹងមិនចាកចោលអ្នកឡើយ រហូតទាល់តែយើងបានធ្វើសម្រេចតាមពាក្យដែលយើងបានសន្យានឹងអ្នក»។
នៅថ្ងៃដែលព្រះយេហូវ៉ាបានជួយសង្គ្រោះដាវីឌ ឲ្យរួចពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវទាំងប៉ុន្មាន និងពីកណ្ដាប់ដៃរបស់ស្តេចសូល ព្រះបាទដាវីឌបានពោលទំនុកទូលព្រះយេហូវ៉ាថា៖
យើងបាននៅជាមួយឯង គ្រប់ទីកន្លែងណាដែលឯងបានទៅ ក៏បានធ្វើឲ្យពួកខ្មាំងសត្រូវឯងទាំងប៉ុន្មាន វិនាសពីមុខឯងចេញ យើងបានលើកឈ្មោះឯងឲ្យជាធំ ស្មើនឹងឈ្មោះនៃអស់អ្នកធំដែលនៅផែនដី។
បន្ទាប់មក ព្រះបាទដាវីឌដាក់ឲ្យមានពួកទាហានត្រួតមើលក្នុងស្រុកស៊ីរីប៉ែកខាងក្រុងដាម៉ាស ហើយពួកសាសន៍ស៊ីរីក៏ចុះចូលធ្វើជាអ្នកបម្រើរបស់ព្រះបាទដាវីឌ ព្រមទាំងយកសួយអាករមកថ្វាយដែរ ព្រះយេហូវ៉ាតែងជួយការពារព្រះបាទដាវីឌ នៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ។
ពីក្រុងបេថាស និងពីក្រុងបេរ៉ូថាយ ជាទីក្រុងរបស់ហាដារេស៊ើរ នោះស្តេចយកបានលង្ហិនយ៉ាងសន្ធឹកដែរ។
ដូច្នេះ កិត្តិនាមរបស់ព្រះបាទដាវីឌ ក៏ល្បីសុសសាយទួទៅគ្រប់ស្រុក ហើយព្រះយេហូវ៉ាបណ្ដាលឲ្យគ្រប់ទាំងសាសន៍ខ្លាចដល់ទ្រង់។
ប៉ុន្តែ ឱព្រះអើយ នេះជាការយ៉ាងតូច នៅព្រះនេត្ររបស់ព្រះអង្គទេ បានជាព្រះអង្គមានព្រះបន្ទូលពីពូជពង្សនៃទូលបង្គំ រហូតដល់យូរអង្វែងទៅមុខទៀត ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ព្រះអង្គបានទតមកទូលបង្គំ តាមសណ្ឋានមនុស្សជាន់ខ្ពស់
ដូច្នេះ ណាថាន់ទូលថា៖ «សូមទ្រង់ធ្វើតាមគ្រប់ទាំងសេចក្ដីប្រាថ្នាដែលនៅក្នុងព្រះហឫទ័យចុះ ដ្បិតព្រះគង់ជាមួយទ្រង់ហើយ»។
ដូច្នេះ អ្នកត្រូវនិយាយនឹងដាវីឌ ជាអ្នកបម្រើរបស់យើងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះ យើងបានយកឯងពីក្រោលសត្វ គឺពីការឃ្វាលហ្វូងចៀមមក ឲ្យធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្រយើង
យើងបានតម្រូវឲ្យពួកអ៊ីស្រាអែល ជាប្រជារាស្ត្រយើង មានទីលំនៅ ដើម្បីឲ្យគេបាននៅជាប់ក្នុងស្រុករបស់គេ ឥតដែលត្រូវរើទៅឯណាទៀត ពួកខូចអាក្រក់នឹងមិនពង្រេចពង្រឹលគេដូចកាលពីមុន
ហើយក៏មានស្តេចខ្លាំងពូកែ ដែលបានសោយរាជ្យនៅក្រុងយេរូសាឡិម ហើយបានគ្រប់គ្រងលើអាណាខេត្តទាំងមូលខាងនាយទន្លេ មនុស្សក៏បានបង់ពន្ធដារ សួយអាករ និងពន្ធផ្លូវថ្វាយស្តេចទាំងនោះទៀតផង។
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់
ព្រះអង្គនឹងចម្រើនឲ្យទូលបង្គំ កាន់តែមានកិត្ដិយសឡើង ហើយកម្សាន្តចិត្តទូលបង្គំជាថ្មី។
គឺព្រះទេតើ ដែលព្រះអង្គជាចៅក្រម ព្រះអង្គបន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង។
លោកចេះតែប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងផ្លូវរបស់លោក ហើយព្រះយេហូវ៉ាគង់ជាមួយផង។
ស្ដេចសូលយល់ឃើញថា ព្រះយេហូវ៉ាបានគង់ជាមួយដាវីឌ ឯនាងមីកាល ជាបុត្រីក៏ប្រតិព័ទ្ធស្រឡាញ់ដល់លោក
ដាវីឌនិយាយទៀតថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសុគតនឹងមកដល់ ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចម្បាំងណាមួយជាមិនខាន។