Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 8:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពី​ក្រុង​បេថាស និង​ពី​ក្រុង​បេរ៉ូ‌ថាយ ជា​ទី​ក្រុង​របស់​ហាដា‌រេស៊ើរ នោះ​ស្តេច​យក​បាន​លង្ហិន​យ៉ាង​សន្ធឹក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌បាទ​ដាវីឌ​ក៏​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុង​បេ‌ថាស និង​ក្រុង​បេរ៉ូ‌ថាយ ដែល​ជា​ក្រុង​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​ពី​ក្រុង​បេថាស នឹង​ពី​ក្រុង​បេរ៉ូ‌ថាយ ជា​ទី​ក្រុង​របស់​ហាដារេ‌ស៊ើរ នោះ​ស្តេច​ទ្រង់​យក​បាន​លង្ហិន​យ៉ាង​សន្ធឹក​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ស្តេច​ទត​ក៏​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ពី​ក្រុង​បេ‌ថាស និង​ក្រុង​បេរ៉ូ‌ថាយ ដែល​ជា​ក្រុង​របស់​ស្តេច​ហាដា‌រេស៊ើរ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 8:8
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​បាន​យក​ខែល​មាស​ទាំង​អស់ ដែល​ពួក​បម្រើ​របស់​ហាដា‌រេស៊ើរ​កាន់ មក​ទុក​នៅ​ក្រុង​យេរូ‌សាឡិម


ព្រះ​ក៏​បណ្ដាល​ឲ្យ​មានគូរ​វិវាទ​ម្នាក់​ទៀត​របស់​ព្រះបាទ​សាឡូម៉ូន ឈ្មោះ​រេសោន ជា​កូន​លោក​អេលីយ៉ាដា ជា​អ្នក​ដែល​បាន​រត់​ពី​ហាដា-រេស៊ើរ ជា​ស្តេច​សូបា ចៅ‌ហ្វាយ​របស់​ខ្លួន


ក្រោយ​នោះ​មក ព្រះបាទ​ដាវីឌ​វាយ​បង្ក្រាប​ពួក​ភីលី‌ស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និង​ស្រុក​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន​នោះ។


នៅ​ក្រុង​បេថាស និង​ក្រុង​គូន ជា​ទី​ក្រុង​របស់​ហាដា‌រេស៊ើរ ព្រះបាទ​ដាវីឌ​ក៏​យក​លង្ហិន​សន្ធឹក​ដែរ ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ប្រើ​ធ្វើ​សមុទ្រ​លង្ហិន សសរ និង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន។


ឥឡូវ​នេះ ក្នុង​ទុក្ខ​លំបាក​របស់​យើង យើង​បាន​ចាត់​ចែង​ទុក ជា​មាស​មួយ​សែន​ហាប និង​ប្រាក់​មួយ​លាន​ហាប ព្រម​ទាំង​លង្ហិន ដែក​ដែល​ថ្លឹង​មិន​បាន​ផង ដ្បិត​ច្រើន​ហួស​កំណត់​ណាស់ ក៏​បាន​ចាត់​ចែង​ឈើ និង​ថ្ម​ដែរ ហើយ​ឯង​នឹង​ចង់​បន្ថែម​ទៀត​ក៏​បាន។


ខាង​ឯ​មាស ប្រាក់ លង្ហិន និង​ដែក នោះ​មាន​ជា​ច្រើន​ឥត​គណនា ដូច្នេះ ចូរ​ឯង​រៀបចំ ចាប់​ធ្វើ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​ឯង»។


គេ​ថ្វាយ​សម្រាប់​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ជា​មាស​ប្រាំ​ពាន់​ហាប និង​មួយ​ម៉ឺន​ដារីក ប្រាក់​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ប្រាំបី​ពាន់​ហាប និង​ដែក​មួយ​សែន​ហាប


ក្រុង​ហាម៉ាត ក្រុង​បេរ៉ូថា ក្រុង​ស៊ីបរ៉ែម ដែល​នៅ​កណ្ដាល​ដែន​ស្រុក​ដាម៉ាស និង​ស្រុក​ហាម៉ាត ហើយ​ហាសា-ហាទីកុន ដែល​នៅ​ក្បែរ​ព្រំ​ប្រទល់​ហាវរ៉ុន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម