Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 17:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដូច្នេះ ណា​ថាន់​ទូល​ថា៖ «សូម​ទ្រង់​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ប្រាថ្នា​ដែល​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ចុះ ដ្បិត​ព្រះ​គង់​ជា‌មួយ​ទ្រង់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ណាថាន​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ការ​អ្វី​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ សូម​ព្រះ‌ករុណា​ធ្វើ​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ព្រះ‌ករុណា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដូច្នេះ ណាថាន់​ទូល​ថា សូម​ទ្រង់​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ប្រាថ្នា​ដែល​នៅ​ក្នុង​ព្រះ‌ទ័យ​ចុះ ដ្បិត​ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​ទ្រង់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ណាថាន​ជម្រាប​ស្តេច​ទត​ថា៖ «ការ​អ្វី​ដែល​ស្តេច​ពេញ​ចិត្ត​ធ្វើ សូម​ស្តេច​ធ្វើ​ចុះ ដ្បិត​អុលឡោះ​នៅ​ជា​មួយ​ស្តេច​ហើយ»។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 17:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ណាថាន់​ទូល​ឆ្លើយ​ថា៖ «សូម​ព្រះ‌ករុណា​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ប្រាថ្នា ដែល​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ទ្រង់​ហើយ»។


រីឯ​បំណង​ព្រះ‌ហឫ‌ទ័យ​នៃ​ដាវីឌ​ជា​បិតា​យើង ទ្រង់​ចង់​ស្អាង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៅ​ហើយ


ពេល​ព្រះបាទ​ដាវីឌ​បាន​គង់​នៅ​ក្នុង​ដំណាក់ ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​ហោរា​ណាថាន់​ថា៖ «មើល៍! ខ្ញុំ​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តា‌ត្រៅ តែ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា មាន​តែ​សំពត់​បាំង​ប៉ុណ្ណោះ»។


តែ​នៅ​ពេល​យប់​នោះ ព្រះ‌បន្ទូល​របស់​ព្រះ​បាន​មក​ដល់​ណាថាន់​ថា៖


ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​សាឡូម៉ូន​ថា៖ «កូន​អើយ ក្នុង​ចិត្ត​យើង​មាន​គំនិត​ចង់​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ហើយ


រួច​ព្រះបាទ​ដាវីឌ​ក្រោក​ឈរ​ឡើង មាន​រាជ‌ឱង្ការ​ថា៖ «ឱ​បង‌ប្អូន ជា​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ស្តាប់​ចុះ ឯ​យើង​បាន​មាន​បំណង ចង់​ស្អាង​ព្រះ‌វិហារ សម្រាប់​ឲ្យ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​បាន​សម្រាក​នៅ ហើយ​ទុក​ជា​ទី​កំណល់​កល់​ព្រះ​បាទ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា យើង​ក៏​បាន​ត្រៀម​ទុក​សម្រាប់​ការ​ស្អាង​នោះ​ដែរ


៙ សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ករុណា ហើយសូម​ឲ្យ​គ​ម្រោង​ការ​ទាំង​ប៉ុន្មាន របស់​ព្រះ‌ករុណា​បាន​សម្រេច!


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​គ្រា​នោះ មនុស្ស​ដប់​នាក់​ពី​ភាសា​ផ្សេងៗ​នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា "យើង​ខ្ញុំ​នឹង​ទៅ​ជា‌មួយ​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​គង់​ជា‌មួយ​ឯង​រាល់​គ្នា"»។


ទេវតា​ក៏​ចូល​មក​ជួប​នាង ពោល​ថា៖ «ជម្រាប​សួរ​នាង ឱ​នាង​ដែល​ប្រកប​ដោយ​ព្រះ‌គុណ​អើយ! ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​នាង»។


ដ្បិត​យើង​ដឹង​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​យើង​ក៏​ថ្លែង​ទំនាយ​បាន​ត្រឹម​តែ​មួយ​ផ្នែក​ដែរ


ដូច្នេះ ពួក​មេ​ដឹក​នាំ ក៏​ទទួល​ស្បៀង​អាហារ​របស់​គេ តែពុំ​បាន​ទូល​សួរ​ព្រះ‌យេហូវ៉ា​ឡើយ។


កាល​ណា​ទី​សម្គាល់​ទាំង​នេះ​បាន​កើត​មក​ដល់​អ្នក​ហើយ នោះ​អ្នក​ត្រូវ​ធ្វើ​តាម​ទំនង​នៅ​ឱកាស​នោះ​ចុះ ដ្បិត​ព្រះ​គង់​ជា‌មួយ​អ្នក​ហើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​មើល​តែ​ឫក‌ពា​ខាង​ក្រៅ ឬ​កម្ពស់​ខ្លួន​នោះ​ឡើយ ដ្បិត​យើង​មិន​ទទួល​អ្នក​នេះ​ទេ ព្រោះ​ព្រះ​មិន​ទត​ចំពោះ​សេចក្ដី​ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ មនុស្ស​តែង​មើល​តែ​ឫក‌ពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម