Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 17:8 - អាល់គីតាប

8 យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង ដែល​អ្នក​ទៅ យើង​បាន​កំចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក ហើយ​យើង​ក៏​នឹង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ល្បី​ល្បាញ ដូច​វរជន​ទាំង‌ឡាយ​នៅ​លើ​ផែនដី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 យើង​បាន​នៅ​ជា‌មួយ​ឯង នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​បាន​ទៅ​ដែរ ក៏​បាន​ដក​ខ្មាំង​ទាំង​អស់​ពី​មុខ​ឯង​ចេញ ហើយ​បាន​លើក​ឈ្មោះ​ឯង​ជា​ធំ ដូច​ជា​ឈ្មោះ​នៃ​អស់​អ្នក​ធំ​ដែល​នៅ​ផែនដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ យើង​បាន​កម្ចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក ហើយ​យើង​ក៏​នឹង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ល្បី‌ល្បាញ ដូច​វរ‌ជន​ទាំង‌ឡាយ​នៅ​លើ​ផែនដី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 អញ​បាន​នៅ​ជា​មួយ​នឹង​ឯង នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​បាន​ទៅ​ដែរ ក៏​បាន​ដក​ពួក​ខ្មាំង​សត្រូវ​ទាំង​អស់​ពី​មុខ​ឯង​ចេញ ហើយ​បាន​លើក​ឈ្មោះ​ឯង​ជា​ធំ ដូច​ជា​ឈ្មោះ​នៃ​អស់​អ្នក​ធំ ដែល​នៅ​ផែនដី

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 17:8
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​យើង​ផ្ទាល់ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ថែ​រក្សា​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ដ្បិត​យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ គឺ​យើង​នឹង​សម្រេច​អ្វី​ទាំង​អស់ តាម​ពាក្យ​ដែល​យើង​សន្យា​នេះ»។


ក្រោយ​ពេលអុលឡោះ‌តាអាឡា​រំដោះ​ស្តេច​ទត ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ហើយ ស្តេច​ទត​សូត្រ​ទំនុក‌តម្កើង​ជូនអុលឡោះ‌តាអាឡា​ដូច​ត​ទៅ៖


យើង​ស្ថិត​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ យើង​បាន​កំចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក។ យើង​បាន​ធ្វើ​ឲ្យ​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ ដូច​អ្នក​ធំ​ទាំង‌ឡាយ​នៅ​លើ​ផែនដី។


ស្តេច​ទត​បាន​ដាក់​ទេសា‌ភិបាល ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​ស៊ីរី ជន‌ជាតិ​ស៊ីរី​ក៏​ធ្លាក់​ខ្លួន​ចំណុះ​គាត់ ហើយ​ត្រូវ​ជូន​សួយ‌សារ‌អាករ​ផង។ អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ស្តេច​ទត​មាន​ជ័យ‌ជំនះ នៅ​គ្រប់​កន្លែង​ដែល​គាត់​ទៅ។


ស្តេច​ទត​ក៏​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ពី​ក្រុង​បេ‌ថាស និង​ក្រុង​បេរ៉ូ‌ថាយ ដែល​ជា​ក្រុង​របស់​ស្តេច​ហាដា‌រេស៊ើរ។


កិត្តិ‌នាម​របស់​ស្តេច​ទត ក៏​ល្បី​ខ្ចរ‌ខ្ចាយ​គ្រប់​ស្រុក ហើយអុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ស្ញែង​ខ្លាច​ស្តេច​ទត។


ឱ​អុលឡោះ​អើយ​ចំពោះ​ទ្រង់ នេះ​គឺ​ជា​ការ​តិច​តួច​ទេ បាន​ជា​ទ្រង់​សន្យា​ដល់​កូន​ចៅ​ខ្ញុំ ដែល​នៅ​ជំនាន់​ក្រោយៗ​ដែរ។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ ហាក់​បី​ដូច​ខ្ញុំ ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់។


ណាថាន​ជម្រាប​ស្តេច​ទត​ថា៖ «ការ​អ្វី​ដែល​ស្តេច​ពេញ​ចិត្ត​ធ្វើ សូម​ស្តេច​ធ្វើ​ចុះ ដ្បិត​អុលឡោះ​នៅ​ជា​មួយ​ស្តេច​ហើយ»។


ឥឡូវ​នេះ ចូរ​ប្រាប់​ទត ជា​អ្នក​បម្រើ​របស់​យើង​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ដូច​ត​ទៅ: កាល​អ្នក​នៅ​ជា​អ្នក​គង្វាល​ចៀម​នៅ​ឡើយ យើង​បាន​យក​អ្នក​ពី​វាល​ស្មៅ​មក ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។


យើង​បាន​ប្រគល់​ស្រុក​មួយ​ឲ្យ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​ឲ្យ​គេ​តាំង​ទី​លំ‌នៅ​ជាប់​លាប់​រហូត ឥត​មាន​នរណា​មក​យាយី​ពួក​គេ​ទៀត​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណា​មក​ឈ្លាន​ពាន​លើ​ពួក​គេ


កាល​ពី​ដើម នៅ​ក្រុង​យេរូ‌សាឡឹម​នេះ មាន​ស្ដេច​ខ្លាំង​ពូកែ គ្រប់‌គ្រង​តំបន់​ខាង​លិច​ទន្លេ​អឺប្រាត​ទាំង​មូល ព្រម​ទាំង​ហូត​ពន្ធដារ​សួយសារ‌អាករ និង​ពន្ធ​ផ្លូវ​ទៀត​ផង។


ទត​មាន​ប្រសាសន៍​ថា៖ ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ស្រឡាញ់​ទ្រង់ ព្រោះ​ទ្រង់​ជា​កម្លាំង​របស់​ខ្ញុំ!


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​នៅ​ជា​មួយ​យើង អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប​ជា​ជំរក ដ៏​រឹង‌មាំ​សម្រាប់​យើង។ - សម្រាក


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​នៅ​ជា​មួយ​យើង អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប​ជា​ជំរក ដ៏​រឹង‌មាំ​សម្រាប់​យើង។ - សម្រាក


ទ្រង់​នឹង​ប្រទាន​ឲ្យ​ខ្ញុំ មាន​កិត្តិយស​កាន់​តែ​ខ្ពស់ ទ្រង់​នឹង​សំរាល​ទុក្ខ​ខ្ញុំ​សា​ជា​ថ្មី។


គឺ​អុលឡោះ​ទេ​តើ ដែល​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ទោស ទ្រង់​ដាក់​ទោស​អ្នក​នេះ ហើយ​លើក‌លែង​ទោស​អ្នក​នោះ។


ទ្រង់​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែង ហើយ​ទ្រង់​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។


ហើយ​គាត់​តែងតែ​បាន​ទទួល​ជ័យ​ជំនះ​គ្រប់​ពេល​ទាំង​អស់ ដ្បិតអុលឡោះ‌តាអាឡា​នៅ​ជា​មួយ។


ស្តេច​សូល​យល់​ឃើញ​ថា អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ទត ហើយ​ឃើញ​ថា​នាង​មិកាល់​ជា​បុត្រី​ស្រឡាញ់​គាត់​ដែរ


ទត​មាន​ប្រសាសន៍​ទៀត​ថា៖ «អុលឡោះ‌តាអាឡា​នៅ​អស់‌កល្ប​ជានិច្ច! ដូច្នេះ មាន​តែ​ទ្រង់​ទេ​ដែល​ផ្តាច់​ជីវិត​ស្តេច ដោយ​ឲ្យ​ស្តេច​ស្លាប់​មក​ពី​អស់​អាយុ ឬ​ស្លាប់​នៅ​សម‌រភូមិ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម