Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌យេហូវ៉ា ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​ដ៏ជា​កម្លាំង​នៃទូលបង្គំ​អើយ ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ជា​កម្លាំង​របស់​ទូលបង្គំ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ស្រឡាញ់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ទត​មាន​ប្រសាសន៍​ថា៖ ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ស្រឡាញ់​ទ្រង់ ព្រោះ​ទ្រង់​ជា​កម្លាំង​របស់​ខ្ញុំ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:1
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ កូន​របស់​ស្ត្រី​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ស្រាយ​ចំណង​របស់​ទូល‌បង្គំ​ហើយ។


ព្រះ‌យេហូវ៉ា ជា​កម្លាំង និង​ជា​បទចម្រៀង​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ការ​សង្គ្រោះ​របស់​ខ្ញុំ។


គឺ​ជា​ព្រះ​ដែល​ក្រវាត់​ខ្ញុំ​ដោយ​កម្លាំង ហើយ​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​បាន​គ្រប់​លក្ខណ៍។


មនុស្ស​សុចរិត​រង​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ‌យេហូវ៉ា​រំដោះ​គេ​ឲ្យ​រួច ពី​ទុក្ខ​លំបាក​ទាំង​អស់។


អំពើ​រំលង​ច្បាប់​របស់​មនុស្ស​អាក្រក់ សម្ដែង​ក្នុង​ចិត្ត​ខ្ញុំ​ថា នៅ​ចំពោះ​ភ្នែក​គេ គ្មាន​ការ​កោត​ខ្លាច​ដល់​ព្រះ​ទេ។


រីឯ​ព្រះ‌បាទ​ដាវីឌ ក្រោយ​ពី​ស្ដេច​បាន​បម្រើ​គោល​បំណង​របស់​ព្រះ ដល់​មនុស្ស​ជំនាន់​របស់​ខ្លួន​រួច​មក ទ្រង់​ក៏​ផ្ទំលក់​ទៅ ហើយ​គេ​បាន​បញ្ចុះ​សព​ទ្រង់​ជា​មួយ​បុព្វ‌បុរស ហើយ​ក៏​ឃើញ​សេចក្តី​ពុក​រលួយ​ដែរ


ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ។


សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ប្រកប​ដោយ​ព្រះ​ចេស្ដា​គ្រប់​ជំពូក ដោយ​ឫទ្ធិ‌បារមី​ដ៏​រុង​រឿង​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ទ្រាំទ្រ និង​អត់​ធ្មត់​គ្រប់​យ៉ាង ដោយ​អំណរ


លោក​ម៉ូសេ​ស្មោះ​ត្រង់​នៅ​ក្នុង​ដំណាក់​ព្រះ‌អង្គ​ទាំង​មូល ក្នុង​នាម​ជា​អ្នក​បម្រើ ដើម្បី​ធ្វើ​បន្ទាល់​ពី​សេចក្តី​ដែល​នឹង​ត្រូវ​ថ្លែង​មក​តាម​ក្រោយ។


ឯ​យើងវិញ យើង​ស្រឡាញ់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង​ជា​មុន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម