ពេលនោះ លោកអ័ប្រាហាំអធិស្ឋានដល់ព្រះ ហើយព្រះទ្រង់ក៏ប្រោសព្រះបាទអ័ប៊ីម៉្មាឡិចឲ្យបានជា ព្រមទាំងភរិយា និងពួកអ្នកម្នាងរបស់ព្រះអង្គ ដើម្បីឲ្យពួកនាងមានកូនតទៅទៀត។
១ យ៉ូហាន 5:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនរបស់ខ្លួនកំពុងធ្វើបាប ដែលមិនមានទោសដល់ស្លាប់ អ្នកនោះត្រូវទូលសូម ហើយព្រះនឹងប្រទានជីវិតដល់អ្នកដែលធ្វើបាប គឺដល់អ្នកដែលមិនមានទោសដល់ស្លាប់នោះ។ មានបាបម៉្យាងដែលមានទោសដល់ស្លាប់ ហើយបាបនោះខ្ញុំមិនសុំឲ្យសូមអង្វរឲ្យទេ។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកណាឃើញបងប្អូនរបស់ខ្លួនប្រព្រឹត្តបាបដែលមិននាំទៅសេចក្ដីស្លាប់ អ្នកនោះត្រូវទូលសុំ នោះព្រះនឹងប្រទានជីវិតឲ្យគាត់ គឺប្រទានឲ្យអ្នកដែលប្រព្រឹត្តបាបដែលមិននាំទៅសេចក្ដីស្លាប់។ មានបាបដែលនាំទៅសេចក្ដីស្លាប់; ចំពោះបាបនោះ ខ្ញុំមិនប្រាប់អ្នករាល់គ្នាឲ្យទូលសុំទេ។ Khmer Christian Bible បើអ្នកណាឃើញបងប្អូនខ្លួនប្រព្រឹត្ដបាប ដែលមិនបណ្ដាលឲ្យស្លាប់ ចូរទូលសុំចុះ នោះព្រះអង្គនឹងប្រទានជីវិតដល់អ្នកប្រព្រឹត្ដបាប ដែលមិនបណ្ដាលឲ្យស្លាប់នោះ ប៉ុន្ដែមានបាបដែលបណ្ដាលឲ្យស្លាប់ ហើយចំពោះបាបនោះ ខ្ញុំមិនប្រាប់អ្នករាល់គ្នាឲ្យទូលសុំទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនប្រព្រឹត្តអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គនឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យទូលអង្វរទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាឃើញបងប្អូនកំពុងតែធ្វើបាប គឺជាបាបដែលមិនមានទោសដល់ស្លាប់ទេ នោះត្រូវសូមចុះ ទ្រង់នឹងប្រទានជីវិតមកដល់អស់អ្នកធ្វើបាប ដែលមិនមែនមានទោសដល់ស្លាប់នោះជាពិត តែមានបាបម្យ៉ាងដែលមានទោសដល់ស្លាប់វិញ ឯបាបនោះខ្ញុំមិនថា ឲ្យសូមអង្វរឲ្យទេ អាល់គីតាប ប្រសិនបើអ្នកណាម្នាក់ ឃើញបងប្អូនប្រព្រឹត្ដអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូរអាអង្វរអុលឡោះ ហើយទ្រង់នឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យសូមអង្វរទេ។ |
ពេលនោះ លោកអ័ប្រាហាំអធិស្ឋានដល់ព្រះ ហើយព្រះទ្រង់ក៏ប្រោសព្រះបាទអ័ប៊ីម៉្មាឡិចឲ្យបានជា ព្រមទាំងភរិយា និងពួកអ្នកម្នាងរបស់ព្រះអង្គ ដើម្បីឲ្យពួកនាងមានកូនតទៅទៀត។
ឥឡូវនេះ ចូរប្រគល់ប្រពន្ធរបស់គេឲ្យទៅគេវិញ ដ្បិតគាត់ជាហោរា គាត់នឹងអធិស្ឋានឲ្យអ្នក ហើយអ្នកនឹងបានរស់នៅ។ ប៉ុន្ដែ ប្រសិនបើអ្នកមិនប្រគល់នាងឲ្យទៅគេវិញទេ ត្រូវដឹងថា អ្នកនឹងស្លាប់ជាប្រាកដ រួមទាំងអ្នក និងញាតិវង្សទាំងអស់របស់អ្នកទៀតផង»។
ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថានឹងបំផ្លាញគេ ប៉ុន្តែ លោកម៉ូសេជាអ្នក ដែលព្រះអង្គបានជ្រើសរើស លោកបានឈរក្នុងទីបែកបាក់ នៅចំពោះព្រះអង្គ ដើម្បីបង្វែរសេចក្ដីក្រោធរបស់ព្រះអង្គចេញ ក្រែងព្រះអង្គបំផ្លាញគេ។
លោកទូលថា៖ «ឱព្រះអម្ចាស់អើយ ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គមែន សូមព្រះអម្ចាស់យាងទៅកណ្ដាលយើងខ្ញុំ ដ្បិតប្រជាជនទាំងនេះមានក្បាលរឹង សូមអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់យើងខ្ញុំ សូមទទួលយើងខ្ញុំជាមត៌ករបស់ព្រះអង្គ»។
ដូច្នេះ កុំអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឡើងសំឡេងអំពាវនាវ ឬអង្វរឲ្យគេដែរ ដ្បិតនៅគ្រាដែលគេអំពាវនាវរកយើង ដោយកើតមានសេចក្ដីវេទនា នោះយើងមិនស្តាប់គេទេ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ កុំអធិស្ឋានសូមសេចក្ដីល្អឲ្យជនជាតិនេះឡើយ។
សម្រាប់អ្នករាល់គ្នា កុំអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឲ្យបន្លឺសំឡេងអំពាវនាវ ឬអធិស្ឋានឲ្យគេ ឬអង្វរដល់យើងជំនួសគេឲ្យសោះ ព្រោះយើងមិនព្រមស្តាប់អ្នកទេ។
យើងបានស្វែងរកមនុស្សម្នាក់ក្នុងពួកគេ ដែលនឹងសង់កំផែង ហើយឈរនៅចន្លោះបាក់បែកនៅមុខយើងជំនួសគេ ដើម្បីឲ្យយើងមិនបំផ្លាញស្រុកគេឡើយ ប៉ុន្តែ យើងរកមិនបានអ្នកណាមួយសោះ។
លោកម៉ូសេស្រែកអង្វរព្រះយេហូវ៉ាថា៖ «ឱព្រះអើយ សូមមេត្តាប្រោសម៉ារាមឲ្យបានជាផង!»
តែអ្នកណាដែលធ្វើបាបដោយចេតនា ទោះបើជាអ្នកស្រុក ឬជាអ្នកប្រទេសក្រៅក្តី អ្នកនោះឈ្មោះថាប្រមាថដល់ព្រះយេហូវ៉ាហើយ ត្រូវកាត់អ្នកនោះចេញពីចំណោមប្រជាជនរបស់ខ្លួន
ឯអស់អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធវិញ នោះអត់ទោសឲ្យមិនបានឡើយ។
ទូលបង្គំមិនមែនអធិស្ឋានឲ្យលោកីយ៍ទេ គឺអធិស្ឋានឲ្យអស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ព្រោះគេជារបស់ព្រះអង្គ។
លោកអ័លេក្សានត្រុសជាជាងស្មិត បានធ្វើបាបខ្ញុំជាច្រើន តែព្រះអម្ចាស់នឹងសងគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្ត។
គ្រប់ទាំងអំពើទុច្ចរិត សុទ្ធតែជាបាបទាំងអស់ តែមានអំពើបាបខ្លះ ដែលមិនមានទោសដល់ស្លាប់ឡើយ។
ប្រជាជនក៏សូមដល់សាំយូអែលថា៖ «សូមឲ្យលោកមេត្តាអង្វរដល់ព្រះយេហូវ៉ាជាព្រះនៃលោក ឲ្យយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ឡើយ ដ្បិតយើងខ្ញុំបានបន្ថែមការអាក្រក់នេះ ក្នុងអំពើបាបរបស់យើងខ្ញុំទាំងប៉ុន្មានហើយ ដោយបានសូមស្តេចសម្រាប់យើងខ្ញុំនេះ»។
ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តអំពើបាបទាស់នឹងម្នាក់ទៀត ព្រះនឹងសម្រុះសម្រួលឲ្យអ្នកនោះ តែប្រសិនបើមនុស្សប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ា តើមានអ្នកណានឹងជួយអង្វរឲ្យអ្នកនោះបាន?» ប៉ុន្តែ ពួកគេមិនព្រមស្តាប់តាមឪពុកទេ ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងប្រហារជីវិតពួកគេចោល។