Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 15:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 តែ​អ្នក​ណា​ដែល​ធ្វើ​បាប​ដោយ​ចេតនា ទោះ​បើ​ជា​អ្នក​ស្រុក ឬ​ជា​អ្នក​ប្រទេស​ក្រៅ​ក្តី អ្នក​នោះ​ឈ្មោះ​ថា​ប្រមាថ​ដល់​ព្រះ‌យេហូវ៉ា​ហើយ ត្រូវ​កាត់​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ផ្ទុយ​ទៅ​វិញ បើ​នរណា​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ស្រុក ឬ​ជន​បរ‌ទេស ប្រព្រឹត្ត​អំពើ​បាប ដោយ​ចេតនា​បាន​សេចក្ដី​ថា​គេ​ប្រមាថ​ព្រះ‌អម្ចាស់។ ត្រូវ​ដក​មនុស្ស​ប្រភេទ​នេះ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 តែ​ឯ​អ្នក​ណា​ដែល​ធ្វើ​បាប​ដោយ​ឥត​មាន​ខ្លាច ទោះ​បើ​ជា​អ្នក​ស្រុក ឬ​ជា​អ្នក​ស្នាក់​នៅ​ក្តី អ្នក​នោះ​ឈ្មោះ​ថា​ប្រមាថ​ដល់​ព្រះ‌យេហូវ៉ា​ហើយ ត្រូវ​តែ​កាត់​អ្នក​យ៉ាង​នោះ​ចេញ​ពី​សាសន៍​របស់​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ផ្ទុយ​ទៅ​វិញ បើ​នរណា​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ស្រុក ឬ​ជន​បរ‌ទេស ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា បាន​សេចក្តី​ថា​គេ​ប្រមាថអុលឡោះ‌តាអាឡា។ ត្រូវ​ដក​មនុស្ស​ប្រភេទ​នេះ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




ជន‌គណនា 15:30
30 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ប្រុស​ណា​ដែល​មិន​កាត់​ស្បែក គឺ​មិន​បាន​កាត់​ស្រោម​ចុង​ស្វាស អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ព្រោះ​អ្នក​នោះ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​យើង»។


ឯ​ពួក​មនុស្ស​អាក្រក់ គេ​ត្រូវ​បង្អត់​ពន្លឺ ហើយ​ដៃ​គេ​ដែល​បាន​លើក​ឡើង​ជា​ស្រេច នោះ​បាន​ត្រូវ​បាក់​វិញ។


សូម​រាំង‌រា​ទូល‌បង្គំជា​អ្នក​បម្រើ​ព្រះ‌អង្គ ពី​អំពើ​បាប​ដែល​ធ្វើ​ដោយ​ល្មើស ដែរ សូម​កុំ​ឲ្យ​អំពើ​បាប​នោះ មាន​អំណាច​លើ​ទូល‌បង្គំ​ឡើយ នោះ​ទូល‌បង្គំ​នឹង​បាន​ឥត​សៅ​ហ្មង ហើយ​រួច​ផុត​ពី​អំពើ​រំលង​ដ៏​ធំ។


៙ ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ព្រះ‌អង្គ បានបំផ្លាញ​ទូល‌បង្គំ ហើយ​ដំណៀល​ទាំង​ប៉ុន្មាន របស់​អស់​អ្នក​តិះ​ដៀល​ព្រះ‌អង្គ បាន​ធ្លាក់​មក​លើ​ទូល‌បង្គំ។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូមទ្រង់​នឹក​ចាំ​ថា ខ្មាំង​សត្រូវ​បាន​ត្មះ‌តិះ‌ដៀល ហើយ​សាសន៍​មួយ​ដែល​ល្ងី‌ល្ងើ បាន​ប្រមាថ​ព្រះ‌នាម​ព្រះ‌អង្គ។


៙ ឱ​ព្រះ​អើយ សូមក្រោក​ឡើង សូម​ការ​ពារ​កិត្តិនាម​របស់​ព្រះ‌អង្គ សូម​នឹក​ចាំ​ពី​បែប​យ៉ាង​ណា ដែល​មនុស្ស​ល្ងី‌ល្ងើ​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ ជា​រៀង​រាល់​ថ្ងៃ!


ឱ​ព្រះ‌អម្ចាស់​អើយ ឯ​ការ​ដែល​អ្នក​ជិត​ខាង​យើង​ខ្ញុំ បាន​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ សូម​សង​ទៅ​លើ​ទ្រូង​គេ​មួយ​ជា​ប្រាំពីរ​វិញ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ខ្មាំង​សត្រូវ​បាន​យក​ដំណៀល​នោះ មក​ត្មះ‌តិះ‌ដៀល​ទូល‌បង្គំ គឺ​គេ​បាន​ត្មះ‌តិះ‌ដៀល​អស់​ទាំង​ជំហាន​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។


ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ម្នាក់ មាន​ចេតនា​នឹង​វាយ​សម្លាប់​មនុស្ស​ម្នាក់​ទៀត​ដោយ​ឧបាយ‌កល ទោះ​បើ​អ្នក​នោះ​រត់​មក​ជ្រក​នៅ​អាស‌នា​យើង​ក៏​ដោយ ក៏​ត្រូវ​យក​គេ​ចេញ​ទៅ​សម្លាប់​ដែរ។


អ្នក​ណា​ដែល​ផ្សំ​ធ្វើ​តាម​ឲ្យ​ដូច ឬ​ដែល​យក​ទៅ​ចាក់​លាប​ដល់​អ្នក​ប្រទេស​ក្រៅ នោះ​នឹង​ត្រូវ​កាត់‌ចេញ​ពី​សាសន៍​របស់​ខ្លួន"»។


អ្នក​ណា​ដែល​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ នោះ​ឈ្មោះ​ថា​ប្រកួត​នឹង​ព្រះ​ដែល​បង្កើត​ខ្លួន​មក តែ​អ្នក​ណា​ដែល​មេត្តា​ដល់​មនុស្ស​កម្សត់​ទុគ៌ត នោះ​ជា​អ្នក​លើក​តម្កើង​ព្រះ‌អង្គ​វិញ។


ហេតុ​នោះ កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ បុព្វ‌បុរស​អ្នក​រាល់​គ្នា​បាន​ប្រមាថ​ដល់​យើង​ក្នុង​ការ​នេះ​ទៀត គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​រំលង​ទាស់​នឹង​យើង។


អ្នក​ណា​ដែល​សហាយ‌ស្មន់​នឹង​ប្រពន្ធ​គេ គឺ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​ត្រូវ​សម្លាប់​ទាំង​ប្រុស​ទាំង​ស្រី​ជា​មិន​ខាន


យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ហើយ​នឹង​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ ព្រោះ​បាន​ឲ្យ​កូន​ខ្លួន​ទៅ​ព្រះ​ម៉ូឡុក ទាំង​នាំ​ឲ្យ​ទី​បរិសុទ្ធ​យើង​ទៅ​ជា​ស្មោក‌គ្រោក ហើយ​បង្អាប់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ផង។


អ្នក​ណា​ដែល​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​ពួក​គ្រូ​មន្ត‌គា‌ថា ដែល​ផិត​ទៅ​តាម​គេ នោះ​យើង​នឹង​តាំង​មុខ​ទាស់​ចំពោះ​អ្នក​នោះ ហើយ​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ។


ត្រូវ​មាន​ច្បាប់​តែ​មួយ​សម្រាប់​អ្នក​ណា​ដែល​ធ្វើ​ការ​ខុស​ដោយ​ឥត​ដឹង ទោះ​បើ​ជា​អ្នក​កើត​នៅ​ក្នុង​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជា​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​ជា‌មួយ​ក្តី


ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ដែល​ស្អាត ហើយ​មិន​ធ្វើ​ដំណើរ​ទៅ​ណា តែ​មិន​ព្រម​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ទេ អ្នក​នោះ​ត្រូវ​កាត់​ចេញ​ពី​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​មិន​បាន​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​វេលា​ដែល​បាន​កំណត់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​តាម​អំពើ​បាប​របស់​ខ្លួន។


អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស នោះ​អាច​នឹង​អត់​ទោស​ឲ្យ​បាន តែ​អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​មិន​អាច​អត់​ទោស​ឲ្យ​បាន​ឡើយ ទោះ​ក្នុង​សម័យ​នេះ ឬ​នៅ​ឯ​បរ​លោក​ក៏​ដោយ»។


ដូច្នេះ ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​មិន​បាន​ស្តាប់​ទេ គឺ​បាន​បះ‌បោរ​ទាស់​ទទឹង​នឹង​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ​នោះ​ទាំង​ចិត្ត​ព្រហើន។


ប៉ុន្ដែ យើង​ខ្លាច​ក្រែង​ខ្មាំង‌សត្រូវ​របស់​គេ​អួត​អាង ដ្បិត​បច្ចាមិត្ត​របស់​គេ​អាច​យល់​ច្រឡំ​ថា "ដៃ​របស់​យើង​បាន​ឈ្នះ​ទេតើ មិន​មែន​ព្រះ‌យេហូវ៉ា​ទេ​ដែល​ធ្វើ​ការ​ទាំង​អស់នេះ"។


ដ្បិត​ក្រោយ​ពី​យើង​បាន​ទទួល​ចំណេះ​ដឹង​ខាង​ឯ​សេចក្ដី​ពិត​ហើយ ហើយ​យើង​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ទៀត នោះ​គ្មាន​យញ្ញ‌បូជា​ណា​នឹង​លោះ​បាប​យើង​ទៀត​ឡើយ


ចុះ​ចំណង់​បើ​អ្នក​ដែល​ជាន់​ឈ្លី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​ប្រមាថ​ព្រះ‌លោហិត​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​ដ៏​មាន​ព្រះ‌គុណ សូម​អ្នក​រាល់​គ្នា​គិត​មើល៍ តើ​គេ​សម​នឹង​មាន​ទោស​ធ្ងន់​យ៉ាង​ណា​ទៅ​ទៀត?


ជា​ពិសេស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក តាម​សេចក្ដី​ប៉ង​ប្រាថ្នាខាង​សាច់​ឈាម ហើយ​មើល​ងាយ​សិទ្ធិ​អំណាច។ ពួក​គេ​ព្រហើន មាន​ក្បាល​រឹង មិន​ខ្លាច​នឹង​ជេរ​ប្រមាថ​ពួក​អ្នក​ដែល​ប្រកប​ដោយ​សេរីល្អ​ឡើយ


ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ឃើញ​បង‌ប្អូន​របស់​ខ្លួន​កំពុង​ធ្វើ​បាប ដែល​មិន​មាន​ទោស​ដល់​ស្លាប់ អ្នក​នោះ​ត្រូវ​ទូល​សូម ហើយ​ព្រះ​នឹង​ប្រទាន​ជីវិត​ដល់​អ្នក​ដែល​ធ្វើ​បាប គឺ​ដល់​អ្នក​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​នោះ។ មាន​បាប​ម៉្យាង​ដែល​មាន​ទោស​ដល់​ស្លាប់ ហើយ​បាប​នោះ​ខ្ញុំ​មិន​សុំ​ឲ្យ​សូម​អង្វរ​ឲ្យទេ។


ប្រសិន‌បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ម្នាក់​ទៀត ព្រះ​នឹង​សម្រុះ​សម្រួលឲ្យ​អ្នក​នោះ តែ​ប្រសិន‌បើ​មនុស្ស​ប្រព្រឹត្តអំពើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា តើ​មាន​អ្នក​ណា​នឹង​ជួយ​អង្វរ​ឲ្យ​អ្នក​នោះ​បាន?» ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្តាប់​តាម​ឪពុក​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រហារ​ជីវិត​ពួក​គេ​ចោល។


ហេតុ​នោះ​ហើយ​បាន​ជា​យើង​ស្បថ​ដល់​គ្រួសារ​អេលី​ថា កំហុស​របស់​គ្រួសារ​អេលី​មិន​អាច​លើក​លែង​បាន​ទេ ទោះ​បើ​យក​យញ្ញ‌បូជា ឬ​តង្វាយ​ណា​មក​ថ្វាយ​ក៏​ដោយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម