បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត (គឺក្រុងកាដេស) ក៏វាយស្រុកអាម៉ាឡេកទាំងអស់ និងពួកអាម៉ូរីដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
អេសេគាល 47:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកនេសាទត្រីនឹងឈរនៅមាត់សមុទ្រនោះ ចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម ទីនោះនឹងបានជាទីសម្រាប់បង់សំណាញ់ ឯត្រីនៅក្នុងទឹកនោះ នឹងមានយ៉ាងសន្ធឹកគ្រប់បែបតាមពូជ ដូចជាត្រីនៅក្នុងសមុទ្រធំដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានអ្នកនេសាទរាយអួនរបស់ខ្លួនចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម។ ត្រីនៅក្នុងនោះ មានពូជច្រើនប្រភេទ ដូចពូជត្រីនៅក្នុងមហាសាគរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកនេសាទត្រីនឹងឈរនៅមាត់ទឹកនោះ ចាប់តាំងពីអេន-កេឌី រហូតដល់អេន-អេកលែម ទីនោះនឹងបានជាទីសំរាប់បង់សំណាញ់ ឯត្រីនៅក្នុងទឹកនោះ នឹងមានយ៉ាងសន្ធឹកគ្រប់បែបតាមពូជ ដូចជាត្រីនៅក្នុងសមុទ្រធំដែរ អាល់គីតាប ពេលនោះ មានអ្នកនេសាទរាយអួនរបស់ខ្លួនចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម។ ត្រីនៅក្នុងនោះមានពូជច្រើនប្រភេទ ដូចពូជត្រីនៅក្នុងមហាសាគរ។ |
បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត (គឺក្រុងកាដេស) ក៏វាយស្រុកអាម៉ាឡេកទាំងអស់ និងពួកអាម៉ូរីដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
មានពួកអ្នកនាំសារមកទូលព្រះបាទយេហូសាផាតថា៖ «មានកងទ័ពយ៉ាងសន្ធឹកពីស្រុកអេដុម មកទាស់នឹងព្រះករុណា មកពីនាយសមុទ្រ ហើយមើល៍ គេមកដល់ហាសាលូន-តាម៉ារហើយ» (នោះគឺ ស្រុកអេន-កេឌី)។
ន៎ុះន៏ សមុទ្រដ៏ធំ ហើយទូលាយ នៅទីនោះមានមច្ឆាជាតិរស់រវើក ច្រើនឥតគណនា ជាសត្វមានជីវិត ទាំងតូច ទាំងធំ។
ពួកអ្នកនេសាទនឹងថ្ងូរស្តាយ ឯពួកអ្នកដែលបោះសន្ទូចក្នុងទន្លេ នឹងស្រណោះស្រណោក ហើយពួកអ្នកដែលបង់សំណាញ់នៅលើទឹក នឹងរីងរៃទៅ
មើល៍! ពួកនេះនឹងមកពីទីឆ្ងាយ ហើយមើល៍! ពួកនោះនឹងមកពីទិសខាងជើង និងពីទិសខាងលិច ហើយមួយនេះមកពីស្រុកស៊ីយេន ។
ពួកកូនចៅអ្នកដែលកើតក្នុងសេចក្ដីទុក្ខលំបាករបស់អ្នក គេនឹងនិយាយដាក់ត្រចៀកអ្នកថា ទីនេះចង្អៀតណាស់ សូមទុកឲ្យខ្ញុំមានកន្លែងអាស្រ័យនៅផង។
យើងនឹងធ្វើឲ្យអ្នកទៅជាថ្មដារលីង អ្នកនឹងបានជាកន្លែងសម្រាប់ហាលអួន និងគ្មានអ្នកណាសង់ឡើងវិញជារៀងរហូត ដ្បិតគឺយើងនេះ ជាព្រះយេហូវ៉ា បានចេញវាចាហើយ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
នោះនឹងបានជាកន្លែងសម្រាប់ហាលអួន នៅកណ្ដាលសមុទ្រ ដ្បិតយើងបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ដូច្នេះ ទីក្រុងនោះនឹងត្រឡប់ជារបឹប ដល់អស់ទាំងសាសន៍
នេះជាព្រំប្រទល់ស្រុក គឺខាងជើងចាប់ពីសមុទ្រធំ តាមផ្លូវហេតឡូនរហូតដល់ឡេបូ-ហាម៉ាត រួចបន្តទៅសេដាត់
ឯព្រំដែនខាងត្បូង លាតសន្ធឹងចាប់ពីតាម៉ារ រហូតដល់ទឹកមេរីបា-កាដេស តាមជ្រោះទឹកអេស៊ីព្ទ ដែលហូរធ្លាក់ទៅសមុទ្រធំ។ នេះជាព្រំដែនខាងត្បូង។
ហើយជាប់នឹងទឹកដីរបស់កាដខាងត្បូងបំផុត ព្រំប្រទល់ស្រុករបស់គេ ត្រូវលាតសន្ឋឹងចាប់ពីក្រុងតាម៉ារ ទៅដល់ទឹកមេរីបា-កាដេស តាមជ្រោះអេស៊ីព្ទ រហូតដល់សមុទ្រធំ។
ព្រំដែនខាងលិច មានសមុទ្រធំ និងឆ្នេរ ហើយសមុទ្រនេះនឹងបានជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យធ្វើជាអ្នកនេសាទមនុស្សវិញ»។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។
នីបសាន អៀ-ហាមេឡាក់ និងអេន-កេឌី ទាំងអស់មានប្រាំមួយក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
មើល៍ ខ្ញុំបានចែកអស់ទាំងទឹកដីរបស់សាសន៍នានាដែលនៅសេសសល់ឲ្យអ្នករាល់គ្នា ទុកជាមត៌ក តាមកុលសម្ព័ន្ធរៀងៗខ្លួន រួមទាំងទឹកដីរបស់សាសន៍នានា ដែលខ្ញុំបានវាយបំផ្លាញចេញ ចាប់តាំងពីទន្លេយ័រដាន់ រហូតដល់សមុទ្រធំនៅទិសខាងលិច។
ដាវីឌក៏ចាកចេញពីទីនោះ ទៅអាស្រ័យនៅក្នុងជម្រកលាក់ខ្លួនទាំងប៉ុន្មាននៅស្រុកអេន-កេឌីវិញ។
ពេលស្តេចសូលត្រឡប់មកពីដេញតាមពួកភីលីស្ទីនវិញ នោះមានគេទូលទ្រង់ថា៖ «ឥឡូវនេះ ដាវីឌនៅត្រង់ទីរហោស្ថានអេន-កេឌី»។