Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 14:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 បន្ទាប់​មក ស្ដេច​ទាំង​នោះក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-មីសផាត (គឺ​ក្រុង​កាដេស) ក៏​វាយ​ស្រុក​អាម៉ា‌ឡេក​ទាំង​អស់ និង​ពួក​អាម៉ូរី​ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-តាម៉ារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 បន្ទាប់មក ពួកទ្រង់​ក៏​វិលមកវិញ ហើយ​យាង​ទៅ​អេន-មីសផាត (​អេន-មីសផាត​គឺ​កាដេស​) រួច​វាយយក​ទីវាល​ទាំងមូល​របស់​ជនជាតិអាម៉ាលេក ព្រមទាំង​ជនជាតិអាម៉ូរី​ដែល​រស់នៅ​ហាសាសូន-តាម៉ារ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 បន្ទាប់​មក ស្ដេច​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-‌មីសផាត គឺ​ក្រុង​កាដេស គេ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក​នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល ព្រម​ទាំង​ជន‌ជាតិ​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-‌តាម៉ារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រួច​គេ​វិល​មក​ឯ​អេន-មីសផាត គឺ​ជា​កាដេស ក៏​វាយ​ស្រុក​អាម៉ា‌លេក​ទាំង​អស់ នឹង​ពួក​អាម៉ូរី​ដែល​នៅ​ហាសា‌សូន-តាម៉ារ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 រួច​ហើយ ស្តេច​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-មីសផាត គឺ​ក្រុង​កាដែស គេ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល ព្រម​ទាំង​ជន‌ជាតិ​អាម៉ូ‌រី ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-តាម៉ារ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 14:7
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​អណ្ដូង​នោះ​ថា អណ្ដូង​ឡាហាយ-រយ អណ្ដូង​នោះ​នៅ​ចន្លោះ​កាដេស និង​បារែដ។


លោក​អ័ប្រា‌ហាំចាក​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ណេកិប ហើយ​លោក​តាំង​ទី​លំនៅ​ត្រង់​ក្រុង​កេរ៉ា នៅ​ចន្លោះ​ក្រុង​កាដេស និង​ក្រុង​ស៊ើរ។


(នាង​ធីម‌ណា ជា​ប្រពន្ធ​ចុង​របស់​អេលី‌ផាស កូន​លោក​អេសាវ នាង​បង្កើត​អាម៉ា‌ឡេក​ឲ្យ​អេលី‌ផាស) អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​អ័ដា ប្រពន្ធ​លោក​អេសាវ។


កូរេ កាថាម និង​អាម៉ា‌ឡេក។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​អេលី‌ផាស នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​កូន​ចៅ​របស់​នាង​អ័ដា។


មាន​ពួក​អ្នក​នាំ​សារមក​ទូល​ព្រះ​បាទ​យេ‌ហូសា‌ផាត​ថា៖ «មាន​កង‌ទ័ព​យ៉ាង​សន្ធឹកពី​ស្រុកអេដុម មក​ទាស់​នឹងព្រះ​ករុណា មក​ពី​នាយ​សមុទ្រ ហើយ​មើល៍ គេ​មក​ដល់​ហាសា‌លូន-តាម៉ារ​ហើយ» (នោះ​គឺ ស្រុក​អេន-កេឌី)។


ពួក​នេសាទ​ត្រី​នឹង​ឈរ​នៅ​មាត់​សមុទ្រ​នោះ ចាប់​ពី​អេន-កេឌី រហូត​ដល់​អេន-អេកលែម ទី​នោះ​នឹង​បាន​ជា​ទី​សម្រាប់​បង់​សំណាញ់ ឯ​ត្រី​នៅ​ក្នុង​ទឹក​នោះ នឹង​មាន​យ៉ាង​សន្ធឹក​គ្រប់​បែប​តាម​ពូជ ដូច​ជា​ត្រី​នៅ​ក្នុង​សមុទ្រ​ធំ​ដែរ


ហើយ​ជាប់​នឹង​ទឹក​ដី​របស់​កាដ​ខាង​ត្បូង​បំផុត ព្រំ​ប្រទល់​ស្រុក​របស់​គេ ត្រូវ​លាត​សន្ឋឹង​ចាប់​ពី​ក្រុង​តាម៉ារ ទៅ​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​អេស៊ីព្ទ រហូត​ដល់​សមុទ្រ​ធំ។


ពួកគេ​បាន​មក​ជួប​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក‌គេ​ក៏​បាន​រាយការណ៍​ជូន​លោក​ទាំង​ពីរ និង​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។


ដ្បិត​សាសន៍​អាម៉ា‌ឡេក និង​សាសន៍​កាណាន​នៅ​ខាង​មុខ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដួល​ដោយ​ដាវ​របស់​គេ​មិន​ខាន។ ព្រះ‌យេហូវ៉ា​មិន​គង់​ជា‌មួយ​អ្នក​រាល់​គ្នា​ទេ ព្រោះ​អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​ពី​ព្រះ‌យេហូវ៉ា​ហើយ»។


ពេល​នោះ សាសន៍​អាម៉ា‌ឡេក និង​សាសន៍​កាណាន ដែល​រស់​នៅ​លើ​ស្រុក​ភ្នំ​នោះ ក៏​ចុះ​មក​វាយ​ប្រហារ​ពួកគេ ទាំង​ដេញ​តាម​ពួកគេ​រហូត​ដល់​ស្រុក​ហោម៉ា។


កូន​ចៅ​អ៊ីស្រា‌អែល គឺ​ក្រុម​ជំនុំ​ទាំង​មូល បាន​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទីមួយ ហើយ​ប្រជាជន​ស្នាក់​នៅ​កាដេស។ នាង​ម៉ារាម​បាន​ស្លាប់​នៅ​ទី​នោះ ហើយ​គេ​ក៏​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ​ទៅ។


បន្ទាប់​មក គាត់​មើល​ទៅ​សាសន៍​អាម៉ា‌ឡេក ហើយ​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា៖ «អាម៉ា‌ឡេក​ជា​សាសន៍​ទីមួយ​ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ តែ​ចុង​បំផុត​របស់​គេ​នឹង​ត្រូវ​វិនាស​ទៅ»។


«បន្ទាប់​មក យើង​ក៏​ចេញ​ដំណើរ​ពី​ភ្នំ​ហោរែប ឆ្លង​កាត់​អស់​ទាំង​ទី​រហោ‌ស្ថាន​ដ៏​ធំ គួរ​ស្ញែង‌ខ្លាច​នោះ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ តាម​ផ្លូវ​ទៅ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក រហូត​ដល់​យើង​មក​ដល់​កាដេស-បារនា។


ដូច្នេះ អ្នក​រាល់​គ្នា​បាន​ស្នាក់​នៅ​ត្រង់​កាដេស​ជា​ច្រើន​ថ្ងៃ គឺ​អ្នក​រាល់​គ្នា​ស្នាក់​នៅ​ទី​នោះ​ជា​យូរ»។


នីបសាន អៀ-ហា‌មេឡាក់ និង​អេន-កេឌី ទាំង​អស់​មាន​ប្រាំមួយ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម