Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 47:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 នេះ​ជា​ព្រំ​ប្រទល់​ស្រុក គឺ​ខាង​ជើង​ចាប់​ពី​សមុទ្រ​ធំ តាម​ផ្លូវ​ហេតឡូន​រហូត​ដល់​ឡេបូ-ហាម៉ាត រួច​បន្ត​ទៅ​សេដាត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រំ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​ដូច​ត​ទៅ: ខាង​ជើង​ត្រូវ​គិត​ពី​សមុទ្រ​មេឌី‌ទែរ៉ាណេ ផ្លូវ​ទៅ​ហេត‌ឡូន​រហូត​ដល់​ច្រក​ចូល​សេដាត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 នេះ​ជា​ព្រំ​ស្រុក គឺ​ខាង​ជើង​នោះ ចាប់​ផ្តើម​ពី​សមុទ្រ​ធំ តាម​ផ្លូវ​ក្រុង​ហេត‌ឡូន រហូត​ដល់​ផ្លូវ​ចូល​ក្រុង​សេដាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ព្រំ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​ដូច​ត​ទៅ: ខាង​ជើង​ត្រូវ​គិត​ពី​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ ផ្លូវ​ទៅ​ហេត‌ឡូន​រហូត​ដល់​ច្រក​ចូល​សេដាត

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 47:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​នេសាទ​ត្រី​នឹង​ឈរ​នៅ​មាត់​សមុទ្រ​នោះ ចាប់​ពី​អេន-កេឌី រហូត​ដល់​អេន-អេកលែម ទី​នោះ​នឹង​បាន​ជា​ទី​សម្រាប់​បង់​សំណាញ់ ឯ​ត្រី​នៅ​ក្នុង​ទឹក​នោះ នឹង​មាន​យ៉ាង​សន្ធឹក​គ្រប់​បែប​តាម​ពូជ ដូច​ជា​ត្រី​នៅ​ក្នុង​សមុទ្រ​ធំ​ដែរ


ឯ​ព្រំ​ដែន​ខាង​ត្បូង លាត​សន្ធឹង​ចាប់​ពី​តាម៉ារ រហូត​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​ទឹក​អេស៊ីព្ទ ដែល​ហូរ​ធ្លាក់​ទៅ​សមុទ្រ​ធំ។ នេះ​ជា​ព្រំ‌ដែន​ខាង​ត្បូង។


នេះ​ជា​ឈ្មោះ​កុល‌សម្ព័ន្ធ​នីមួយៗ គឺ​ចាប់​ពី​ព្រំ​ដែន​ខាង​ជើង​តាម​ផ្លូវ​ហេតឡូន ចាប់​ពី​ឡេបូ-ហាម៉ាត ត្រឹម​ហាសា-អេណាន (ត្រង់​ព្រំ‌ដែន​ស្រុក​ដាម៉ាស នៅ​ខាង​ជើង​ជិត​ស្រុក​ហាម៉ាត) លាត​សន្ធឹង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​ដាន់។


ហើយ​ជាប់​នឹង​ទឹក​ដី​របស់​កាដ​ខាង​ត្បូង​បំផុត ព្រំ​ប្រទល់​ស្រុក​របស់​គេ ត្រូវ​លាត​សន្ឋឹង​ចាប់​ពី​ក្រុង​តាម៉ារ ទៅ​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​អេស៊ីព្ទ រហូត​ដល់​សមុទ្រ​ធំ។


ព្រំ‌ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា គឺ​ត្រូវ​កំណត់​ចាប់​ពី​សមុទ្រ​ធំ​រហូត​ដល់​ភ្នំ​ហោរ


ពី​ភ្នំ​ហោរ អ្នក​រាល់​គ្នា​ត្រូវ​កំណត់​ព្រំដែន​ដល់​ទ្វារ​ស្រុក​ហាម៉ាត ហើយ​បន្ត​ត្រឹម​សេដាដ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម