ដ្បិតព្រះហស្តព្រះអង្គបានសង្កត់ លើទូលបង្គំយ៉ាងធ្ងន់ ទាំងយប់ទាំងថ្ងៃ កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួត ដោយកម្ដៅនៅរដូវប្រាំង។ –បង្អង់
អេសេគាល 39:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងតាំងសិរីល្អរបស់យើង នៅកណ្ដាលអស់ទាំងសាសន៍ ហើយអស់ទាំងសាសន៍នឹងឃើញសេចក្ដីយុត្តិធម៌របស់យើង ដែលបានសម្រេចនោះ និងដៃយើងដែលបានដាក់លើគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងសម្តែងសិរីរុងរឿងរបស់យើងក្នុងចំណោមប្រជាជាតិនានា ហើយប្រជាជាតិទាំងអស់នឹងឃើញថាយើងវិនិច្ឆ័យទោសពួកគេ ដោយដៃរបស់យើងផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងតាំងសិរីល្អរបស់អញ នៅកណ្តាលអស់ទាំងសាសន៍ ហើយអស់ទាំងសាសន៍នឹងឃើញសេចក្ដីយុត្តិធម៌របស់អញ ដែលបានសំរេចនោះ នឹងដៃអញដែលបានដាក់លើគេ អាល់គីតាប យើងនឹងសំដែងសិរីរុងរឿងរបស់យើងក្នុងចំណោមប្រជាជាតិនានា ហើយប្រជាជាតិទាំងអស់នឹងឃើញថាយើងវិនិច្ឆ័យទោសពួកគេ ដោយដៃរបស់យើងផ្ទាល់។ |
ដ្បិតព្រះហស្តព្រះអង្គបានសង្កត់ លើទូលបង្គំយ៉ាងធ្ងន់ ទាំងយប់ទាំងថ្ងៃ កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួត ដោយកម្ដៅនៅរដូវប្រាំង។ –បង្អង់
ព្រះអង្គដែលវាយប្រដៅអស់ទាំងសាសន៍ តើព្រះអង្គមិនវាយផ្ចាលទេឬ? ព្រះអង្គដែលបង្រៀនមនុស្សឲ្យមានចំណេះ
យើងនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង ហើយដេញតាមគេ តែយើងនឹងបានកិត្តិសព្ទដោយសារបំបាក់ផារ៉ោន និងកងទ័ពទាំងប៉ុន្មានរបស់ស្ដេច នោះសាសន៍អេស៊ីព្ទនឹងដឹងថា យើងជាព្រះយេហូវ៉ា»។ គេក៏ធ្វើដូច្នោះ។
កាលណាផារ៉ោនមិនស្តាប់អ្នក យើងនឹងដាក់ដៃរបស់យើងលើស្រុកអេស៊ីព្ទ ហើយនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ចេញពីស្រុកអេស៊ីព្ទ ទាំងកងៗ ដោយការវិនិច្ឆ័យយ៉ាងធំ។
ពេលនោះ ពួកគ្រូមន្តអាគមទូលផារ៉ោនថា៖ «នេះជាអង្គុលីរបស់ព្រះទេ!» ប៉ុន្ដែ ផារ៉ោនមានព្រះហឫទ័យរឹងទទឹង មិនព្រមស្តាប់លោកទាំងពីរសោះ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។
ប៉ុន្តែ យើងបានទុកឲ្យអ្នកនៅរស់ ដើម្បីឲ្យអ្នកបានឃើញឫទ្ធិបារមីរបស់យើង ហើយឲ្យកេរ្តិ៍ឈ្មោះរបស់យើងឮសុះសាយពាសពេញផែនដី។
ឱព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងជាស្រេច តែគេមិនព្រមឃើញទេ គេនឹងត្រូវឃើញសេចក្ដីឧស្សាហ៍របស់ព្រះអង្គ ចំពោះបណ្ដាជនវិញ នោះគេនឹងមានសេចក្ដីខ្មាស ភ្លើងនឹងឆេះបន្សុសពួកខ្មាំងសត្រូវព្រះអង្គអស់រលីង។
ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមព្រះអង្គជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់គេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះអង្គជាព្រះយេហូវ៉ា គឺព្រះអង្គតែមួយអង្គទេ»។
យើងនឹងញែកឈ្មោះដ៏ធំរបស់យើង ដែលត្រូវបង្អាប់នៅកណ្ដាលអស់ទាំងសាសន៍ ដែលអ្នករាល់គ្នាបានបង្អាប់នៅក្នុងពួកគេ ជាបរិសុទ្ធដែរ នោះពួកសាសន៍ដទៃនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងបានញែកជាបរិសុទ្ធក្នុងពួកអ្នក នៅចំពោះភ្នែកគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
អ្នកនឹងឡើងមកទាស់នឹងអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ដូចជាពពកដែលគ្របស្រុក គឺនៅគ្រាចុងក្រោយបំផុត យើងនឹងនាំអ្នកមកទាស់នឹងស្រុកយើង ដើម្បីឲ្យអស់ទាំងសាសន៍បានស្គាល់យើង ឱសាសន៍កុកអើយ គឺក្នុងកាលដែលយើងបានតាំងជាបរិសុទ្ធ នៅក្នុងអ្នកចំពោះភ្នែកគេ»។
យើងនឹងតម្កើងខ្លួនយើង ហើយតាំងខ្លួនយើងជាបរិសុទ្ធ ព្រមទាំងធ្វើឲ្យសាសន៍ជាច្រើនស្គាល់យើងនៅនឹងមុខ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
អើ មនុស្សទាំងអស់នៅស្រុកនោះនឹងធ្វើការបញ្ចុះសពគេ ហើយការនោះនឹងបានជាល្បីដល់គេ ក្នុងថ្ងៃដែលយើងបានតម្កើងឡើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
ឯងរាល់គ្នាក៏បណ្តេញពួកស្រីៗក្នុងប្រជារាស្ត្រយើង ចេញពីផ្ទះដែលគេស្រឡាញ់ ហើយដកសិរីល្អរបស់យើង ចេញពីពួកកូនតូចៗរបស់គេជានិច្ចដែរ។
ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះយើងនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះយើង ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះយើងនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ភ្នែកអ្នករាល់គ្នានឹងឃើញដែរ ហើយពោលថា "ព្រះយេហូវ៉ាប្រសើរឧត្ដម ហួសព្រំប្រទល់ស្រុកអ៊ីស្រាអែលទៅទៀត"»។
គេចាត់មនុស្សទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មានមកជំនុំគ្នាថា៖ «ចូរបញ្ជូនហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញទៅ ឲ្យត្រឡប់ទៅកន្លែងដើមវិញ ដើម្បីកុំឲ្យយើង និងប្រជាជនរបស់យើងត្រូវស្លាប់ទាំងអស់គ្នា» ដ្បិតកើតមានសេចក្ដីវេទនាដែលនាំឲ្យស្លាប់សន្ធឹក នៅពេញក្នុងទីក្រុង ដ្បិតព្រះហស្តនៃព្រះសង្កត់លើគេជាយ៉ាងធ្ងន់។
នៅពេលដែលពួកអាសដូឌឃើញកើតមានយ៉ាងដូច្នោះ នោះគេជំនុំគ្នាថា៖ «មិនត្រូវទុកហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលឲ្យនៅជាមួយយើងទៀតឡើយ ដ្បិតព្រះហស្តរបស់ព្រះអង្គសង្កត់លើយើងរាល់គ្នាធ្ងន់ណាស់ ហើយលើព្រះដាកុនជាព្រះរបស់យើងដែរ»។
ចាំមើល ប្រសិនបើវាឡើងតាមផ្លូវដែលនាំទៅឯបេត-សេមែស ក្នុងដែនស្រុករបស់គេ នោះគឺជាព្រះអង្គហើយ ដែលបានធ្វើឲ្យយើងកើតមានសេចក្ដីអាក្រក់យ៉ាងធំនេះ តែបើមិនដូច្នោះ នោះយើងនឹងដឹងថា មិនមែនព្រះហស្តរបស់ព្រះអង្គដែលបានវាយយើងទេ គឺជាគ្រោះរបស់យើងវិញ»។