Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 36:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 យើង​នឹង​ញែក​ឈ្មោះ​ដ៏​ធំ​របស់​យើង ដែល​ត្រូវ​បង្អាប់​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់​នៅ​ក្នុង​ពួក​គេ ជា​បរិសុទ្ធ​ដែរ នោះ​ពួក​សាសន៍​ដទៃ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ពួក​អ្នក នៅ​ចំពោះ​ភ្នែក​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 យើង​នឹង​សម្តែង​បារមី​ឲ្យ​ប្រជា‌ជាតិ​នានា​ស្គាល់​នាម​ដ៏វិសុទ្ធ*​របស់​យើង គឺ​នាម​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់‌បង្អោន​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ។ ពេល​ណា​យើង​សម្តែង​ភាព​វិសុទ្ធ​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ​ឃើញ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 អញ​ក៏​នឹង​ញែក​ឈ្មោះ​ដ៏​ជា​ធំ​របស់​អញ ដែល​ត្រូវ​បង្អាប់​នៅ​កណ្តាល​អស់​ទាំង​សាសន៍ គឺ​ដែល​ឯង​រាល់​គ្នា​បាន​បង្អាប់ នៅ​ក្នុង​ពួក​គេ ចេញ​ជា​បរិសុទ្ធ​ដែរ នោះ​ពួក​សាសន៍​ដទៃ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ពួក​ឯង នៅ​ចំពោះ​ភ្នែក​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

23 យើង​នឹង​សំដែង​អំណាច​ឲ្យ​ប្រជា‌ជាតិ​នានា​ស្គាល់​នាម​ដ៏‌វិសុទ្ធ​របស់​យើង គឺ​នាម​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់‌បង្អោន​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ។ ពេល​ណា​យើង​សំដែង​ភាព​វិសុទ្ធ​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ​ឃើញ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 36:23
26 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ យើង​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្ដាល​ជាតិ​សាសន៍​នានា យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី!»


ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​គេ​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែន‌ដី​បាន​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា គឺ​ព្រះ‌អង្គ​តែ​មួយ​អង្គ​ទេ»។


តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​តម្កើង​ឡើង​ដោយ​សេចក្ដី​យុត្តិ‌ធម៌ គឺ​ព្រះ​ដ៏​បរិសុទ្ធបាន​រាប់​ជា​បរិសុទ្ធ ដោយ​សេចក្ដី​សុចរិត​វិញ។


ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា តើ​យើង​ធ្វើ​អ្វី​នៅ​ទី​នេះ​ឥឡូវ ដែល​ឃើញ​ថា រាស្ត្រ​យើង​បាន​ត្រូវ​យក​ចេញ​ទៅ ដោយ​ឥត​ថ្លៃ​ដូច្នេះ។ ឯ​ពួក​អ្នក​ដែល​ឃុំ​គ្រង​លើ​គេ ក៏​ស្រែក​គំហក ហើយ​រាល់​ថ្ងៃ នាម​យើង​ត្រូវ​ប្រមាថ​ជា‌និច្ច នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


យើង​នឹង​ទទួល​អ្នក​រាល់​គ្នា ទុក​ដូច​ជា​ក្លិន​ក្រអូប ក្នុង​កាល​ដែល​យើង​បាន​នាំ​អ្នក​ចេញ​ពី​ពួក​សាសន៍​ដទៃ ហើយ​ប្រមូល​អ្នក​ពី​អស់​ទាំង​ស្រុក​ដែល​អ្នក​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ យើង​នឹង​បាន​បរិសុទ្ធ​ក្នុង​ពួក​អ្នក​រាល់​គ្នា នៅ​ចំពោះ​ភ្នែក​អស់​ទាំង​សាសន៍​ដទៃ។


មួយ​ទៀត កាល​ណា​យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​ក្នុង​ស្រុក​ដែល​យើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ម្នាល ស៊ីដូន​អើយ យើង​ទាស់​នឹង​អ្នក ហើយ​យើង​នឹង​បាន​តម្កើង​ឡើង​នៅ​កណ្ដាល​អ្នក នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​បាន​សម្រេច សេចក្ដី​យុត្តិ‌ធម៌​ដល់​វា ហើយ​បាន​ញែក​ជា​បរិសុទ្ធនៅ​ក្នុង​វា​ដែរ


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កាល​ណា​យើង​បាន​ប្រមូល​ពួក​វង្ស​អ៊ីស្រា‌អែល មក​ពី​គ្រប់​សាសន៍ ដែល​គេ​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ ហើយ​យើង​បាន​ញែក​ជា​បរិសុទ្ធ​នៅ​ក្នុង​ពួក​គេ ចំពោះ​ភ្នែក​នៃ​សាសន៍​ដទៃ នោះ​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ដែល​យើង​បាន​ឲ្យ​ដល់​យ៉ាកុប ជា​អ្នក​បម្រើ​យើង។


អ្នក​នឹង​ឡើង​មក​ទាស់​នឹង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង ដូច​ជា​ពពក​ដែល​គ្រប​ស្រុក គឺ​នៅគ្រា​ចុង​ក្រោយ​បំផុត យើង​នឹង​នាំ​អ្នក​មក​ទាស់​នឹង​ស្រុក​យើង ដើម្បី​ឲ្យ​អស់​ទាំង​សាសន៍​បាន​ស្គាល់​យើង ឱ​សាសន៍​កុក​អើយ គឺ​ក្នុង​កាល​ដែល​យើង​បាន​តាំង​ជា​បរិសុទ្ធ នៅ​ក្នុង​អ្នក​ចំពោះ​ភ្នែក​គេ»។


យើង​នឹង​តាំង​សិរី‌ល្អ​របស់​យើង នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​អស់​ទាំង​សាសន៍​នឹង​ឃើញ​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង ដែល​បាន​សម្រេច​នោះ និង​ដៃ​យើង​ដែល​បាន​ដាក់​លើ​គេ។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឥឡូវ​នេះ យើង​នឹង​នាំ​ពួក​យ៉ាកុប​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ ហើយ​នឹង​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​នឹង​មាន​សេចក្ដី​ប្រចណ្ឌ ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​យើង


គឺ​ក្នុង​កាល​ដែល​យើង​បាន​នាំ​គេ​ចេញ​ពី​អស់​ទាំង​សាសន៍​មក​វិញ ហើយ​ប្រមូល​គេ​ពី​គ្រប់​ទាំង​ស្រុក​របស់​ខ្មាំង​សត្រូវ​គេ ព្រម​ទាំង​តាំង​ខ្លួន​យើង​ជា​បរិសុទ្ធ នៅ​ក្នុង​ពួក​គេ ចំពោះ​ភ្នែក​សាសន៍​ជា​ច្រើន


ហើយ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ ដោយ​យើង​បាន​ធ្វើ​ឲ្យ​គេ​ទៅ​ជា​ឈ្លើយ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​រួច​បាន​ប្រមូល​គេ​មក ក្នុង​ស្រុក​របស់​ខ្លួន​គេ​វិញ ឥត​ទុក​អ្នក​ណា​មួយ​ឲ្យ​នៅ​សល់ ក្នុង​ស្រុក​ទាំង​នោះ​ទៀត។


យើង​នឹង​ឲ្យ​មនុស្ស​ស្គាល់​ឈ្មោះ​ដ៏​បរិសុទ្ធ​របស់​យើង នៅ​កណ្ដាល​ពួក​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​យើង ក៏​មិន​ឲ្យ​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ត្រូវ​បង្អាប់​ទៀត ដូច្នេះ អស់​ទាំង​សាសន៍​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល


ស្ដេច​មាន​រាជ​ឱង្ការ​មក​កាន់​ដានី‌យ៉ែល​ថា៖ «ប្រាកដ​មែន ព្រះ​របស់​លោក​ពិត​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ស្តេច មែន គឺ​ជា​ព្រះ​ដែល​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង ព្រោះ​លោក​បាន​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង​នេះ!»។


ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ត្រ​មួយ​សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកាស​ពី​កិច្ច‌ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។


តែ​ត្រូវ​តាំង​ព្រះ‌គ្រីស្ទ​ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ‌អម្ចាស់​ចុះ។ ត្រូវ​ប្រុង​ប្រៀប​ជា‌និច្ច ដើម្បី​ឆ្លើយ​តប​នឹង​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម