Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 6:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ចាំ​មើល ប្រសិន‌បើ​វា​ឡើង​តាម​ផ្លូវ​ដែល​នាំ​ទៅ​ឯ​បេត-សេមែស ក្នុង​ដែន​ស្រុក​របស់​គេ នោះ​គឺ​ជា​ព្រះ‌អង្គ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​យើង​កើត​មាន​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ តែ​បើ​មិន​ដូច្នោះ នោះ​យើង​នឹង​ដឹង​ថា មិន​មែន​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ដែល​បាន​វាយ​យើង​ទេ គឺ​ជា​គ្រោះ​របស់​យើង​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ចូរ​តាម​មើល ប្រសិន​បើ​មេ​គោ​នាំ​ហិប​នោះ​ឆ្ពោះ​ទៅ​ស្រុក​អ៊ីស្រា‌អែល​ត្រង់​បេតសេ‌មែស នោះ​ស​ឲ្យ​ឃើញ​ថា ពិត​ជា​ព្រះ‌អម្ចាស់ ដែល​បាន​ធ្វើ​ឲ្យ​ពួក​យើង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​នេះ។ ប៉ុន្តែ បើ​វា​មិន​ដើរ​ឆ្ពោះ​ទៅ​ទិស​នោះ​ទេ យើង​នឹង​ដឹង​ថា មិន​មែន​ព្រះអង្គ​ទេ​ដែល​ដាក់​ទោស​ពួក​យើង គឺ​ហេតុ‌ការណ៍​កើត​ឡើង ដោយ​ចៃដន្យ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ចាំ​មើល បើ​សិន​ជា​វា​ឡើង​តាម​ផ្លូវ ដែល​នាំ​ទៅ​ឯ​បេត-សេមែស ក្នុង​ដែន​ស្រុក​របស់​គេ នោះ​គឺ​ជា​ទ្រង់​ហើយ ដែល​បាន​ធ្វើ​ឲ្យ​យើង​កើត​មាន​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ តែ​បើ​មិន​ដូច្នោះ នោះ​យើង​នឹង​ដឹង​ថា មិន​មែន​ព្រះ‌ហស្ត​នៃ​ទ្រង់​ដែល​បាន​វាយ​យើង​ទេ គឺ​ជា​គ្រោះ​របស់​យើង​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ចូរ​តាម​មើល ប្រសិន​បើ​មេ​គោ​នាំ​ហិប​នោះ ឆ្ពោះ​ទៅ​ស្រុក​អ៊ីស្រ‌អែល​ត្រង់​បេត‌សេ‌ម៉េស នោះ​ស​ឲ្យ​ឃើញ​ថា ពិត​ជាអុលឡោះ‌តាអាឡា ដែល​បាន​ធ្វើ​ឲ្យ​ពួក​យើង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​នេះ។ ប៉ុន្តែ បើ​វា​មិន​ដើរ​ឆ្ពោះ​ទៅ​ទិស​នោះ​ទេ យើង​នឹង​ដឹង​ថា មិន​មែន​ទ្រង់​ទេ ដែល​ដាក់​ទោស​ពួក​យើង គឺ​ហេតុ‌ការណ៍​កើត​ឡើង ដោយ​ចៃ​ដន្យ»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 6:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

យុវជន​នោះ​ជម្រាប​ថា៖ «ហេតុ‌ការណ៍​នោះ​កើត​ឡើង ពេល​ខ្ញុំ​កំពុង​នៅ​លើ​ភ្នំ​គីលបោ បាន​ឃើញ​ស្ដេច​សូល​ច្រត់​លើ​លំពែង​របស់​ទ្រង់ ឯ​ពល​រទេះ និង​ពល​សេះ​របស់​គេ​ក៏​តាម​ទ្រង់​យ៉ាង​ប្រកិត។


បេន-ដេកើរ នៅ​ស្រុក​ម៉ាកាស ស្រុក​ស្អាលប៊ីម ស្រុក​បេត-សេមែស និង​ស្រុក​ហេឡូន-បេត-ហា‌ណាន។


ដូច្នេះ ព្រះបាទ​យ៉ូអាស ជា​ស្តេច​អ៊ីស្រា‌អែល​ក៏​យាង​ឡើង​ទៅ រួច​ទ្រង់ និង​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ជា​ស្តេច​យូដា ក៏​ជួប​មុខ​គ្នា​នៅ​ត្រង់​ក្រុង​បេត-សេមែស ជា​ក្រុង​របស់​ពួក​យូដា។


ប៉ុន្ដែ កាល​ផារ៉ោន​ឃើញ​ថា​បាន​ធូរ​ស្បើយ​ហើយ ស្ដេច​ក៏​តាំង​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង​ទៀត មិន​ព្រម​ស្តាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ឡើយ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។


យើង​ក៏​វិល​មក​មើល‌នៅ​ក្រោម​ថ្ងៃ ឃើញ​ថា ការ​រត់​ប្រណាំង​មិន​សម្រេច​លើ​មនុស្ស​ដែល​រត់​លឿន ចម្បាំង​ក៏​មិន​សម្រេច​លើ​មនុស្ស​ដែល​មាន​កម្លាំង​ដែរ ឯ​នំបុ័ង មិន​សម្រេច​លើ​មនុស្ស​មាន​ប្រាជ្ញា ឬ​ទ្រព្យ‌សម្បត្តិ និង​មនុស្ស​មាន​យោបល់ ឬ​គុណ​នឹង​មនុស្ស​ស្ទាត់​ជំនាញ​នោះ​ដែរ គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលា និង​ឱកាស​វិញ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ គេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌អង្គ ចំពោះ​បណ្ដា‌ជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ព្រះ‌អង្គ​អស់​រលីង។


តើ​គេ​ផ្លុំ​ត្រែ​នៅ​ក្នុង​ក្រុង មិន​ធ្វើ​ឲ្យ​ប្រជា‌ជន​ភ័យ​ឬ? បើ​ព្រះ‌យេហូវ៉ាមិន​បាន​ធ្វើ​ទេ តើ​មាន​អន្ត‌រាយ​កើត​ដល់​ទី​ក្រុង​ណា​មួយ​បាន​ឬ?


ជួន​ជា​មាន​សង្ឃ​មួយ​អង្គ ចុះ​មក​តាម​ផ្លូវ​នោះ កាល​បាន​ឃើញ​គាត់ នោះ​ក៏​វាង​តាម​ម្ខាង​ហួស​ទៅ


ពី​ឡាបា ព្រំ​ប្រទល់​នេះ​បត់​ទៅ​ខាង​លិច ទៅ​ដល់​ភ្នំ​សៀរ រួច​កាត់​ទៅ​តាម​ជម្រាល​ខាង​ជើង​នៃ​ភ្នំ​យារីម (គឺ​ជា​ភ្នំ​កេសា‌ឡូន) ហើយ​ចុះ​ទៅ​ដល់​បេត-សេ‌មែស រហូត​ដល់​ធីម‌ណា


ក្រុង​អាយីន និង​វាល​ស្មៅ​ជុំ‌វិញ ក្រុង​យូថា និង​វាល​ស្មៅ​ជុំ‌វិញ ក្រុង​បេត-សេមែស និង​វាល​ស្មៅ​ជុំ‌វិញ គឺ​ទាំង​អស់​មាន​ក្រុង​ប្រាំបួន ពី​កុល‌សម្ព័ន្ធ​ទាំង​ពីរនេះ។


គេ​ក៏​ធ្វើ​ដូច្នោះ គឺ​គេ​យក​គោ​ញី​ពីរ​ដែល​បំបៅ​កូន នាំ​មក​ទឹម​នឹង​រទេះ រួច​បង្ខាំង​កូន​ទុក​នៅ​ក្នុង​ក្រោល​វិញ។


រួច​គោ​នោះ​ក៏​ចេញ​តម្រង់​តាម​ផ្លូវ​ទៅ​បេត-សេមែស គឺ​ទៅ​តាម​ថ្នល់​តែ​មួយ​នោះ ទាំង​រោទ៍​បណ្តើរ ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ឡើយ ពួក​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ក៏​ដើរ​តាម​រហូត​ដល់​ព្រំ​ប្រទល់​បេត-សេមែស។


គេ​ឆ្លើយ​ថា៖ «បើ​អ្នក​រាល់​គ្នា​បញ្ជូន​ហិប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​ទៅ​វិញ កុំ​បញ្ជូន​ទៅ​ដោយ​ទទេ​ឡើយ គឺ​ត្រូវ​ផ្ញើ​តង្វាយ​ដោយ​ព្រោះ​ការ​រំលង ទៅ​ដល់​ព្រះ​របស់​គេ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជា​សះស្បើយ ក៏​នឹង​ដឹង​ថា​មាន​ហេតុ​អ្វី ដែល​នាំ​ឲ្យ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម