ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ហើយដំបងគ្រប់គ្រងក៏មិនដែលឃ្លាត ពីពូជពង្សរបស់យូដាឡើយ រហូតទាល់តែគេនាំសួយសារអាករ មកជូនលោក ហើយប្រជារាស្រ្តនានានឹងចុះចូល ចំពោះលោក។
អេសេគាល 19:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើមនោះមានមែកមាំ សម្រាប់ជាដំបងរាជ្យនៃពួកអ្នកដែលគ្រប់គ្រង ក៏លូតឡើងខ្ពស់ជាងមែកញឹកស្និត វាទាញនាំភ្នែកដោយកម្ពស់ និងមែកយ៉ាងសន្ធឹករបស់វា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទំពាំងបាយជូរនោះមានមែកធំៗ ដែលក្លាយទៅជាដំបងរាជ្យ ដើមវាលូតឡើងខ្ពស់ជាងដើមឈើឯទៀតៗ គេកោតសរសើរទំពាំងបាយជូរនោះ ព្រោះតែកម្ពស់ និងមានមែកច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើមនោះមានមែកមាំ សំរាប់ជាដំបងរាជ្យនៃពួកអ្នកដែលគ្រប់គ្រង ក៏លូតឡើងខ្ពស់ជាងមែកដ៏ញឹកស្និត វាទាញនាំភ្នែកគេដោយកំពស់ នឹងមែកយ៉ាងសន្ធឹករបស់វា អាល់គីតាប ទំពាំងបាយជូរនោះមានមែកធំៗ ដែលក្លាយទៅជាដំបងរាជ្យ ដើមវាលូតឡើងខ្ពស់ជាងដើមឈើឯទៀតៗ គេកោតសរសើរទំពាំងបាយជូរនោះ ព្រោះតែកំពស់ និងមានមែកច្រើន។ |
ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ហើយដំបងគ្រប់គ្រងក៏មិនដែលឃ្លាត ពីពូជពង្សរបស់យូដាឡើយ រហូតទាល់តែគេនាំសួយសារអាករ មកជូនលោក ហើយប្រជារាស្រ្តនានានឹងចុះចូល ចំពោះលោក។
ស្តេចហ៊ីរ៉ាម នៅស្រុកទីរ៉ុស ទ្រង់បានចាត់ពួកមហាតលិកឲ្យមកគាល់ព្រះបាទសាឡូម៉ូន ពេលដែលឮថា គេបានចាក់ប្រេងតាំងសាឡូម៉ូនឡើងជាសេ្តចជំនួសបិតា ព្រោះហ៊ីរ៉ាមជាមិត្តភក្ដិជិតស្និទ្ធនឹងព្រះបាទដាវីឌតាំងតែពីដើមមក។
ហើយក៏មានស្តេចខ្លាំងពូកែ ដែលបានសោយរាជ្យនៅក្រុងយេរូសាឡិម ហើយបានគ្រប់គ្រងលើអាណាខេត្តទាំងមូលខាងនាយទន្លេ មនុស្សក៏បានបង់ពន្ធដារ សួយអាករ និងពន្ធផ្លូវថ្វាយស្តេចទាំងនោះទៀតផង។
ពួកគេឆ្លើយមកយើងខ្ញុំដូច្នេះថា "ពួកយើងជាអ្នកបម្រើរបស់ព្រះនៃស្ថានសួគ៌ និងផែនដី ហើយពួកយើងកំពុងតែសង់ព្រះដំណាក់នេះឡើងវិញ គឺជាព្រះដំណាក់ដែលស្តេចដ៏ធំមួយអង្គនៃសាសន៍អ៊ីស្រាអែល បានសង់រួចជាស្រេច តាំងពីយូរឆ្នាំកន្លងមកហើយ។
៙ ព្រះយេហូវ៉ាសន្ធឹងដំបងរាជ្យដ៏មានឥទ្ធិឫទ្ធិ របស់ព្រះករុណា ចេញពីក្រុងស៊ីយ៉ូន។ សូមគ្រប់គ្រងនៅកណ្ដាលខ្មាំងសត្រូវ របស់ព្រះករុណា!
គឺជាដើមដែលព្រះហស្តស្តាំរបស់ព្រះអង្គបានដាំ ជាកូនដែលព្រះអង្គបានធ្វើ ឲ្យមានកម្លាំងសម្រាប់អង្គទ្រង់។
ប៉ុន្ដែ សូមឲ្យព្រះហស្តព្រះអង្គស្ថិតនៅលើ អ្នកដែលនៅខាងស្ដាំព្រះហស្តព្រះអង្គ គឺកូនមនុស្សដែលព្រះអង្គបានធ្វើឲ្យមានកម្លាំង សម្រាប់អង្គទ្រង់!
មានលំពង់មួយនឹងដុះចេញពីគល់របស់អ៊ីសាយ ហើយមែកមួយ ដែលចេញពីឫសគាត់ នឹងកើតមានផលផ្លែ។
ប៉ុន្តែ វាត្រូវដករំលើង ដោយសេចក្ដីឃោរឃៅ ហើយត្រូវបោះចុះដល់ដី រួចខ្យល់ពីទិសខាងកើតក៏ធ្វើឲ្យផលវាស្វិតក្រៀម មែកដ៏មាំរបស់វាត្រូវបាក់ ហើយក្រៀមស្ងួតទៅ ឯភ្លើងក៏ឆេះអស់រលីង។
មានភ្លើងចេញពីដំបងមួយ ដែលធ្វើពីខ្នែងវា ទៅបញ្ឆេះផលវា ហើយវាគ្មានខ្នែងណាមាំ សម្រាប់ធ្វើដំបងរាជ្យពួកអ្នកគ្រប់គ្រងទៀតទេ នេះជាបទទំនួញ ហើយទុកជាពាក្យទួញតទៅ»។
គេសំលៀងដើម្បីសម្លេះ ក៏ខាត់ដើម្បីឲ្យភ្លឺដូចផ្លេកបន្ទោរ តើឲ្យយើងអរសប្បាយម្ដេចបាន? អ្នកបានមើលងាយដំបង និងអស់ទាំងការប្រៀនប្រដៅផង។
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា មានការល្បងលហើយ ដូច្នេះ បើទាំងដំបងដែលមើលងាយមិននៅទៀត នោះធ្វើដូចម្តេច?
មើល៍! ពីដើមពួកសាសន៍អាសស៊ើរ គេជាដើមតាត្រៅនៅព្រៃល្បាណូន មានមែកល្អ ហើយស៊ុបទ្រុប បាំងម្លប់ ហើយចុងវាខ្ពស់កប់ពពក ។
ដើមនោះបានដុះធំឡើង ហើយក៏មាំ ចុងរបស់វាលូតទៅដល់ផ្ទៃមេឃ ហើយក៏មើលវាឃើញ រហូតដល់ចុងផែនដីទាំងមូល។
នៅថ្ងៃដំបូង អ្នករាល់គ្នាត្រូវយកមែក ពីដើមឈើយ៉ាងល្អ ហើយកាត់ធាងលម៉ើ និងមែកឈើញឹកស្និទ្ធ ព្រមទាំងធាងចាកពីមាត់ស្ទឹង រួចត្រូវអរសប្បាយអស់ប្រាំពីរថ្ងៃនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។
ខ្ញុំឃើញព្រះអង្គ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំសម្លឹងមើលព្រះអង្គ តែមិនមែននៅជិតទេ។ មានផ្កាយមួយចេញពីយ៉ាកុប ហើយមានដំបងរាជ្យមួយកើតពីអ៊ីស្រាអែល។ ដំបងនោះនឹងវាយបំបែកថ្ងាស របស់ម៉ូអាប់ ហើយវាយបំបាក់អស់ទាំងកូនចៅរបស់សេត។