Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 19:11 - អាល់គីតាប

11 ទំពាំង‌បាយ​ជូរ​នោះ​មាន​មែក​ធំៗ ដែល​ក្លាយ​ទៅ​ជា​ដំបង​រាជ្យ ដើម​វា​លូត​ឡើង​ខ្ពស់​ជាង​ដើម​ឈើ​ឯ​ទៀតៗ គេ​កោត​សរសើរ​ទំពាំង‌បាយ​ជូរ​នោះ ព្រោះ​តែ​កំពស់ និង​មាន​មែក​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដើម​នោះ​មាន​មែក​មាំ សម្រាប់​ជា​ដំបង​រាជ្យ​នៃ​ពួក​អ្នក​ដែល​គ្រប់‌គ្រង ក៏​លូត​ឡើង​ខ្ពស់​ជាង​មែក​ញឹក‌ស្និត វា​ទាញ​នាំ​ភ្នែក​ដោយ​កម្ពស់ និង​មែក​យ៉ាង​សន្ធឹក​របស់​វា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ទំពាំង‌បាយជូរ​នោះ​មាន​មែក​ធំៗ ដែល​ក្លាយ​ទៅ​ជា​ដំបង​រាជ្យ ដើម​វា​លូត​ឡើង​ខ្ពស់​ជាង​ដើម​ឈើ​ឯ​ទៀតៗ គេ​កោត​សរសើរ​ទំពាំង‌បាយជូរ​នោះ ព្រោះ​តែ​កម្ពស់ និង​មាន​មែក​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដើម​នោះ​មាន​មែក​មាំ សំរាប់​ជា​ដំបង​រាជ្យ​នៃ​ពួក​អ្នក​ដែល​គ្រប់‌គ្រង ក៏​លូត​ឡើង​ខ្ពស់​ជាង​មែក​ដ៏​ញឹក‌ស្និត វា​ទាញ​នាំ​ភ្នែក​គេ​ដោយ​កំពស់ នឹង​មែក​យ៉ាង​សន្ធឹក​របស់​វា

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 19:11
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អំណាច​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជា​និច្ច រហូត​ទាល់​តែ​ស្តេច ដែល​ជា​ម្ចាស់​នៃ​អំណាច​នេះ​មក​ដល់ ហើយ​ប្រជា‌រាស្ត្រ​នា​នា​ត្រូវ​តែ​ចុះ​ចូល​នឹង​គាត់។


ស្តេច​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស និង​ជា​មិត្ត‌ភក្តិ​ដ៏​ជិត​ស្និទ្ធ​របស់​ស្តេច​ទត ជ្រាប​ថា​គេ​បាន​តែង​តាំង​ស្តេច​ស៊ូឡៃ‌ម៉ាន ឲ្យ​ស្នង​រាជ្យ​របស់​ទត​ជា​បិតា គាត់​ក៏​ចាត់​អ្នក​បម្រើ​ទៅ​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន។


កាល​ពី​ដើម នៅ​ក្រុង​យេរូ‌សាឡឹម​នេះ មាន​ស្ដេច​ខ្លាំង​ពូកែ គ្រប់‌គ្រង​តំបន់​ខាង​លិច​ទន្លេ​អឺប្រាត​ទាំង​មូល ព្រម​ទាំង​ហូត​ពន្ធដារ​សួយសារ‌អាករ និង​ពន្ធ​ផ្លូវ​ទៀត​ផង។


ពួក​គេ​ឆ្លើយ​មក​យើង​ខ្ញុំ​ថា “ពួក​យើង​ជា​អ្នក​បម្រើ​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា និង​ផែនដី ពួក​យើង​សង់​ដំណាក់​នេះ​ឡើង​វិញ គឺ​ដំណាក់​ដែល​ស្ដេច​មួយ​នាក់​ដ៏​ប្រសើរ​ឧត្ដម​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​សង់ តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ។


សូម​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​អំណាច របស់​ស្តេច លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ! សូម​ស្តេច​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!


សូម​ការពារ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ទ្រង់​បាន​ដាំ ដោយ​ទ្រង់​ផ្ទាល់ គឺ​បុត្រា​ដែល​ទ្រង់​បាន​ពង្រឹង​ឲ្យ​មាំ‌មួន​ឡើង!


សូម​ដាក់​ដៃ​លើ​មនុស្ស ដែល​ស្ថិត​នៅ​ខាង​ស្ដាំ​ទ្រង់ គឺ​លើ​កូន​មនុស្ស​ដែល​ទ្រង់​បាន​ពង្រឹង ឲ្យ​មាំ‌មួន​ឡើង។


មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់ របស់​លោក​អ៊ីសាយ


ប៉ុន្តែ ដើម​ទំពាំង‌បាយជូរ​នោះ​ត្រូវ​គេ​រំលើង យ៉ាង​កំរោល ហើយ​រលំ​ទៅ​លើ​ដី។ ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក ធ្វើ​ឲ្យ​ផ្លែ​វា​ស្វិត​ក្រៀម រីឯ​មែក​ធំៗ ក៏​ដាច់​ចេញ​ពី​ដើម ក្រៀម​ស្ងួត ហើយ​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ។


មាន​ភ្លើង​ចេញ​ពី​ដើម​របស់​វា ឆាប‌ឆេះ​មែក និង​ផ្លែ។ ទំពាំង‌បាយជូរ​នោះ​លែង​មាន​មែក​ធំៗ ដែល​ក្លាយ​ទៅ​ដំបង​រាជ្យ​ទៀត​ហើយ។ ទំនុក​នេះ​ត្រូវ​ច្រៀង​ជា​ទំនួញ»។


គេ​សំលៀង​ដាវ​នេះ សម្រាប់​ប្រហារ​ជីវិត គេ​ខាត់​វា​យ៉ាង​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ។ «ឬ​មួយ​ឲ្យ​យើង​សប្បយ​ចិត្ត​ឬ? ដំបង​រាជ្យ​របស់​កូន​ប្រុស​ខ្ញុំ មាក់‌ងាយ​ដើម​ឈើ​ទាំង​អស់»។


ប្រជា‌ជន​របស់​យើង ត្រូវ​រង​ទុក្ខ​វេទនា​ជា​ពុំ‌ខាន ប្រសិន​បើ​អំណាច​ត្រូវ​រលាយ​បាត់​ទៅ​ហើយ នោះ​តើ​នៅ​សល់​អ្វី​ទៀត? - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


អ្នក​ប្រៀប​ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​លីបង់ ដែល​បែក​មែក​សាខា និង​មាន​ម្លប់​ដ៏​ត្រជាក់។ ដើម​តាត្រៅ​នោះ​លូត​ឡើង ចុង​វា​ខ្ពស់​កប់​ពពក។


ដើម​ឈើ​នេះ​ដុះ​កាន់​តែ​ធំ​ឡើងៗ ហើយ​មាំ​ទៀត​ផង ចុង​របស់​វា​ខ្ពស់​រហូត​ដល់​មេឃ សូម្បី​តែ​អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល នៃ​ផែនដី​ក៏​មើល​ឃើញ​ដើម​ឈើ​នេះ​ដែរ។


នៅ​ថ្ងៃ​ទី​មួយ អ្នក​រាល់​គ្នា​ត្រូវ​យក​ផ្លែ​ឈើ​ដ៏​ល្អ ធាង​ចាក មែក​ឈើ​ត្រសុំ​ត្រសាយ ព្រម​ទាំង​ស្លឹក​ត្រែង​ដែល​ដុះ​នៅ​តាម​ស្ទឹង មក​ប្រារព្ធ​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


ខ្ញុំ​ឃើញ​ស្តេច​ម្នាក់ តែ​មិន​មែន​ក្នុង​ពេល​ឥឡូវ​នេះ​ទេ ខ្ញុំ​សម្លឹង​មើល​ស្តេច​នោះ តែ​មិន​មែន​នៅ​ជិត​ទេ។ មាន​ផ្កាយ​មួយ​រះ​ចេញ​ពី​យ៉ាកកូប មាន​ដំបង​រាជ្យ​មួយ​ចេញ​ពី​អ៊ីស្រ‌អែល ស្តេច​នោះ​នឹង​វាយ​បំបែក​ក្បាល​របស់​ម៉ូអាប់ ហើយ​ប្រល័យ​កូន​ចៅ​ទាំង​អស់​របស់​សេត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម