Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 21:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មាន​ការ​ល្បង‌ល​ហើយ ដូច្នេះ បើ​ទាំង​ដំបង​ដែល​មើល‌ងាយ​មិន​នៅ​ទៀត នោះ​ធ្វើ​ដូច​ម្តេច?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប្រជា‌ជន​របស់​យើង ត្រូវ​រង​ទុក្ខ​វេទនា​ជា​ពុំ‌ខាន ប្រសិន​បើ​អំណាច​ត្រូវ​រលាយ​បាត់​ទៅ​ហើយ នោះ​តើ​នៅ​សល់​អ្វី​ទៀត? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មាន​ការ​ល្បង‌ល​ហើយ ដូច្នេះ បើ​ទាំង​ដំបង​ដែល​មើល‌ងាយ​មិន​នៅ​ទៀត នោះ​ធ្វើ​ដូច​ម្តេច​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប្រជា‌ជន​របស់​យើង ត្រូវ​រង​ទុក្ខ​វេទនា​ជា​ពុំ‌ខាន ប្រសិន​បើ​អំណាច​ត្រូវ​រលាយ​បាត់​ទៅ​ហើយ នោះ​តើ​នៅ​សល់​អ្វី​ទៀត? - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 21:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​សេចក្ដី​វេទនា​ណា​នាំ​ឲ្យ​ស្លាប់​ភ្លាម ព្រះ‌អង្គ​នឹង​សើច​ឡក ដល់​សេចក្ដី​ល្បង​ល របស់​មនុស្ស​ឥត​ទោស។


ដ្បិត​មនុស្ស​អាក្រក់តែង​អួត​ពី​បំណង​ចិត្ត ដែល​ខ្លួន​ប្រាថ្នា ឯ​មនុស្ស​លោភលន់ គេ​ជេរ​ប្រមាថ ហើយ​បោះ​បង់​ព្រះ‌យេហូវ៉ា។


គេ​សំលៀង​ដើម្បី​សម្លេះ ក៏​ខាត់​ដើម្បី​ឲ្យ​ភ្លឺ​ដូច​ផ្លេក‌បន្ទោរ តើ​ឲ្យ​យើង​អរ​សប្បាយ​ម្ដេច​បាន? អ្នក​បាន​មើល​ងាយ​ដំបង និង​អស់​ទាំង​ការប្រៀន​ប្រដៅ​ផង។


កូន​មនុស្ស​អើយ ចូរ​ស្រែក ហើយ​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ដាវ​នោះ​បាន​មក​លើ​ប្រជា‌រាស្ត្រ​របស់​យើង ក៏​មក​លើ​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន នៃ​សាសន៍​អ៊ីស្រា‌អែល​ដែរ គេ​ត្រូវ​ប្រគល់​ដល់​ដាវ​ជា‌មួយ​ប្រជា‌រាស្ត្រ​យើង ដូច្នេះ ចូរ​ទះ​ភ្លៅ​អ្នក​ចុះ។


ហេតុ​នោះ កូន​មនុស្ស​អើយ ចូរ​អ្នក​ថ្លែងទំនាយ​ចុះ ហើយ​ទះ​ដៃ​ផង នោះ​ត្រូវ​ឲ្យ​ដាវ​បាន​កាប់​ដល់​ពីរ​ដង ហើយ​បី​ដង​ទៅ គឺ​ដាវ​នោះ​ដែល​កាប់​សម្លាប់ ជា​ដាវ​ដែល​ធ្វើ​ឲ្យ​ទាំង​ពួក​អ្នក​ធំ​ត្រូវ​របួស ហើយ​ក៏​ចាក់​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​របស់​គេ​ដែរ។


ឯ​អ្នក ឱ​ចៅ‌ហ្វាយ​ដ៏​សៅ‌ហ្មង ហើយ​កំណាច​របស់​អ៊ីស្រា‌អែល​អើយ ថ្ងៃ​របស់​អ្នក​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត


ដ្បិត​កាល​កំពុង​ជួប​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង នោះ​អំណរ​ជា​បរិបូរ និង​សេចក្តី​កម្សត់​ទុរគត​ក្រៃ​លែង​របស់​គេ បាន​បណ្តាល​ឲ្យ​គេ​មាន​ចិត្ត​សទ្ធា​ដ៏​លើស​លុប​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម