Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 5:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពួក​គេ​ឆ្លើយ​មក​យើង​ខ្ញុំ​ដូច្នេះ​ថា "ពួក​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ និង​ផែន‌ដី ហើយ​ពួក​យើង​កំពុង​តែ​សង់​ព្រះ‌ដំណាក់​នេះ​ឡើង​វិញ គឺជា​ព្រះ​ដំណាក់​ដែល​ស្តេចដ៏​ធំមួយ​អង្គ​នៃ​សាសន៍​អ៊ីស្រា‌អែល បានសង់​រួច​ជា​ស្រេច តាំង​ពី​យូរ​ឆ្នាំ​កន្លង​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពួក​គេ​ឆ្លើយ​មក​យើង​ខ្ញុំ​ថា “ពួក​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ* និង​ផែនដី ពួក​យើង​សង់​ព្រះ‌ដំណាក់​នេះ​ឡើង​វិញ គឺ​ព្រះ‌ដំណាក់​ដែល​ស្ដេច​មួយ​អង្គ​ដ៏​ប្រសើរ​ឧត្ដម​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សង់ តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គេ​ឆ្លើយ​មក​យើង​ខ្ញុំ​ដូច្នេះ​ថា យើង​ខ្ញុំ​ជា​ពួក​អ្នក​បំរើ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ នឹង​ផែនដី ហើយ​យើង​ខ្ញុំ​កំពុង​តែ​ស្អាង​ព្រះ‌វិហារ​នេះ​ឡើង​វិញ ជា​វិហារ​ដែល​ស្តេច​ធំ នៃ​សាសន៍​អ៊ីស្រាអែល​១​អង្គ បាន​ស្អាង​រួច​ជា​ស្រេច ជា​យូរ​មក​ម្តង​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពួក​គេ​ឆ្លើយ​មក​យើង​ខ្ញុំ​ថា “ពួក​យើង​ជា​អ្នក​បម្រើ​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា និង​ផែនដី ពួក​យើង​សង់​ដំណាក់​នេះ​ឡើង​វិញ គឺ​ដំណាក់​ដែល​ស្ដេច​មួយ​នាក់​ដ៏​ប្រសើរ​ឧត្ដម​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​សង់ តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ។

សូមមើលជំពូក ចម្លង




អែសរ៉ា 5:11
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ឲ្យ​អ្នក​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ និង​ជា​ព្រះ​នៃ​ផែន‌ដី​ថា អ្នក​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូន​របស់​ខ្ញុំ​ពីពួក​កូន​ស្រី​សាសន៍​កាណាន ដែល​ខ្ញុំ​រស់​នៅ​កណ្ដាល​គេ​នេះ​ឡើយ


ដល់​ឆ្នាំ​ទី​ដប់មួយ ខែ​ទី​ប្រាំបី គេ​បាន​ស្អាង​ព្រះ‌វិហារ​រួច​ជា​ស្រេច​សព្វ​គ្រប់​តាមគម្រោង។ ដូច្នេះ ទ្រង់​ស្អាង​ព្រះ‌វិហារ​នោះ​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ។


លុះ​ផុត​ម្ភៃ​ឆ្នាំ​ដែល​ព្រះបាទ​សាឡូម៉ូន​ស្អាង​ទាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​ទាំង​ពីរ​រួច​ជា​ស្រេច​ហើយ


យើង​ខ្ញុំ​ក៏​បាន​សួរ​ឈ្មោះ​គេ​ដែរ ដើម្បី​កត់​ឈ្មោះ​ពួក​មេ​ដឹក​នាំ​របស់​គេ យក​មក​ថ្វាយ​ព្រះ​ករុណា។


ទូល‌បង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ នៅ​ចំពោះ​ពួក​ស្តេច ហើយ​នឹង​មិន​ខ្មាស​ឡើយ


៙ សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។


ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​ក៏​ចូល​ទៅ​ជិត​មាត់​ទ្វារ​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នោះ មាន​រាជ​ឱង្ការ​ថា៖ «សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ សូម​ចេញ​មក ហើយ​មក​ឯ​ណេះ!» ដូច្នេះ សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ក៏​ចេញ​ពី​កណ្ដាល​ភ្លើង​មក។


លោក​ប្រាប់​គេ​ថា៖ «ខ្ញុំ​ជា​សាសន៍​ហេព្រើរ ហើយ​ខ្ញុំ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ដែល​បាន​បង្កើត​សមុទ្រ និង​ដី​គោក»។


«ដូច្នេះ អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ នៅ​ចំពោះ​មនុស្ស ខ្ញុំ​ក៏​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ។


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​កូន​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ។


ដ្បិត​យប់​មិញ​នេះ មាន​ទេវតា​របស់​ព្រះ ដែល​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ឈរ​ក្បែរ​ខ្ញុំ


ដ្បិត​ខ្ញុំ​មិន​ខ្មាស​អំពី​ដំណឹង​ល្អ​ទេ ព្រោះ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​ដំបូង​ដល់​សាសន៍​យូដា និង​ដល់​សាសន៍​ក្រិក​ផង។


អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ បើ​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ទៅ​ធ្វើ​ជា​បាវ​បម្រើ ហើយ​ស្តាប់​បង្គាប់​ចៅ‌ហ្វាយ​ណា នោះ​អ្នក​ជា​បាវ​បម្រើ​របស់​ចៅ‌ហ្វាយ​ដែល​អ្នក​ស្តាប់​តាម​នោះ​ឯង ទោះ​ជា​បាវ​បម្រើ​របស់​បាប ដែល​នាំ​ទៅ​រក​សេចក្តី​ស្លាប់ ឬ​ជា​បាវ​បម្រើ​របស់​ការ​ស្តាប់​បង្គាប់ ដែល​នាំ​ឲ្យ​បាន​សុចរិត​ក្តី។


ឯ​ខ្ញុំវិញ សូម​កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ ដែល​ដោយ‌សារ​ឈើ​ឆ្កាង​នោះ លោកីយ៍​បាន​ជាប់​ឆ្កាង​ខាង​ឯ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជាប់​ឆ្កាង​ខាង​ឯ​លោកីយ៍​ដែរ។


ប៉ុន្ដែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​នឹង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ទេ ចូរ​រើស​យក​ព្រះ​ណា​ដែល​អ្នក​រាល់​គ្នា​ចង់​គោរព​បម្រើ​នៅ​ថ្ងៃ​នេះ​ទៅ ទោះ​បើ​ជា​ព្រះ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​គោរព​បម្រើ​នៅ​ខាង​នាយ​ទន្លេ ឬ​ព្រះ​របស់​សាសន៍​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​កំពុង​រស់​នៅ​នេះ​ក្តី រី​ឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម