កូននឹងរស់នៅដោយសារដាវ ហើយកូននឹងបម្រើប្អូនរបស់កូន តែកាលណាកូនផ្តាច់ចំណង កូននឹងដោះនឹមរបស់វាចេញពីករបស់កូន»។
អេសាយ 9:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គបានបំបាក់នឹម ដែលសង្កត់លើគេ និងដង្រែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គបានបំបាក់នឹមនៃបន្ទុករបស់ពួកគេ និងរំពាត់នៅស្មារបស់ពួកគេ ព្រមទាំងដំបងរបស់អ្នកសង្កត់សង្កិនពួកគេ គឺដូចនៅជំនាន់ម៉ាឌានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអង្គបំបាក់នឹម ដែលខ្មាំងសត្រូវដាក់លើគេ ព្រះអង្គរំដោះគេឲ្យរួចពីការជិះជាន់ សង្កត់សង្កិនរបស់ខ្មាំងសត្រូវ ដូចនៅជំនាន់ដែលព្រះអង្គរំដោះ បុព្វបុរសរបស់គេឲ្យរួចពីកណ្ដាប់ដៃ នៃជនជាតិម៉ាឌានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់បានបំបាក់នឹម ដែលសង្កត់លើគេ នឹងដង្រែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ អាល់គីតាប ដ្បិតទ្រង់បំបាក់នឹម ដែលខ្មាំងសត្រូវដាក់លើគេ ទ្រង់រំដោះគេឲ្យរួចពីការជិះជាន់ សង្កត់សង្កិនរបស់ខ្មាំងសត្រូវ ដូចនៅជំនាន់ដែលទ្រង់រំដោះ បុព្វបុរសរបស់គេឲ្យរួចពីកណ្ដាប់ដៃ នៃជនជាតិម៉ាឌានដែរ។ |
កូននឹងរស់នៅដោយសារដាវ ហើយកូននឹងបម្រើប្អូនរបស់កូន តែកាលណាកូនផ្តាច់ចំណង កូននឹងដោះនឹមរបស់វាចេញពីករបស់កូន»។
ដ្បិតដំបងនៃសេចក្ដីអាក្រក់ នឹងមិនស្ថិតលើស្រុកដែលជាចំណែក របស់មនុស្សសុចរិតឡើយ ប្រយោជន៍កុំឲ្យមនុស្សសុចរិត លូកដៃទៅប្រព្រឹត្តអំពើទុច្ចរិត។
ហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ា នៃពួកពលបរិវារ ព្រះអង្គនឹងចាត់សេចក្ដីស្គមរីងរៃទៅក្នុងចំណោម ពួកអ្នកចម្បាំងដ៏ខ្លាំងពូកែរបស់គេ ហើយនៅក្រោមសិរីល្អរបស់គេ នោះនឹងឆួលឡើងដូចជាភ្លើងឆេះ។
វេទនាដល់ពួកសាសន៍អាសស៊ើរ ដែលជាដំបងនៃសេចក្ដីក្រោធរបស់យើង ហើយរំពាត់នៅដៃគេ គឺជាសេចក្ដីគ្នាន់ក្នាញ់របស់យើង
គឺយើងនឹងបំបាក់ទ័ពពួកអាសស៊ើរ ដែលនៅក្នុងស្រុករបស់យើង ហើយនឹងជាន់ឈ្លីគេនៅលើភ្នំរបស់យើង គ្រានោះ នឹមរបស់គេនឹងបាត់ទៅ ហើយបន្ទុករបស់គេនឹងបាត់ចេញពីស្មា។
ចូរឲ្យជនភាសខ្លួននៃសាសន៍ម៉ូអាប់ អាស្រ័យនៅជាមួយអ្នកចុះ ចូរគ្របបាំងគេឲ្យរួចពីអ្នកបំផ្លាញ ទាល់តែពួករឹបជាន់បានសូន្យបាត់ ហើយពួកញាំញីបានអន្តរធានចេញពីស្រុកអស់ទៅ
យើងបានក្រោធចំពោះប្រជារាស្ត្ររបស់យើង ក៏បានឲ្យមត៌កយើងត្រូវទាបចុះ ព្រមទាំងប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់អ្នក ឯអ្នកមិនបានអាណិតមេត្តាដល់គេទេ អ្នកបានដាក់នឹមអ្នកទៅលើពួកចាស់ៗយ៉ាងធ្ងន់។
យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក ត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏មានឥទ្ធិឫទ្ធិរបស់យ៉ាកុប។
អ្នកបានភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ដែលព្រះអង្គបានលាតផ្ទៃមេឃ ក៏ដាក់ឫសផែនដីផង ហើយរាល់ថ្ងៃអ្នកខ្លាចចំពោះសេចក្ដីក្រោធ របស់អ្នកដែលសង្កត់សង្កិន ហាក់ដូចជាគេរៀបនឹងបំផ្លាញអ្នក តែសេចក្ដីក្រោធរបស់គេនោះ តើនៅឯណា?
ឱក្រុងយេរូសាឡិមអើយ ចូររលាស់ធូលីដីពីអ្នកចេញ ហើយក្រោកអង្គុយ ឱកូនស្រីក្រុងស៊ីយ៉ូនដែលជាឈ្លើយអើយ ចូរដោះចំណងពីកអ្នកចេញ។
អ្នកនឹងបានតាំងមាំមួននៅដោយសេចក្ដីសុចរិត ហើយនឹងនៅឆ្ងាយពីការសង្កត់សង្កិន ដ្បិតអ្នកនឹងមិនខ្លាចអ្វីសោះ ក៏នឹងនៅឆ្ងាយពីសេចក្ដីស្ញែងខ្លាចដែរ ព្រោះសេចក្ដីនោះនឹងមិនមកជិតអ្នកឡើយ។
ពីព្រោះគ្រប់ទាំងស្បែកជើងរបស់ពួកទាហាន ក្នុងចម្បាំងយ៉ាងអ៊ឹកធឹក ហើយសម្លៀកបំពាក់ប្រឡាក់ជោកដោយឈាម នោះនឹងសម្រាប់ដុត ហើយជាចំណីដល់ភ្លើង។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ នៅថ្ងៃនោះ យើងនឹងបំបាក់នឹមចេញពីករបស់គេ ក៏នឹងផ្តាច់ចំណងរបស់គេដែរ។ ពួកសាសន៍ដទៃនឹងលែងធ្វើជាចៅហ្វាយរបស់គេទៀតហើយ។
អ្នករាល់គ្នាដែលនៅជុំវិញគេអើយ ចូរយំទួញនឹងគេចុះ ហើយអ្នករាល់គ្នា ដែលស្គាល់ឈ្មោះគេអើយ ចូរពោលថា៖ ដំបងខែងមាំនោះបានបាក់យ៉ាងណាហ្ន៎ ជាដំបងរុងរឿងផង។
យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក ដើម្បីមិនឲ្យធ្វើជាអ្នកបម្រើរបស់គេទៀត យើងបានបំបាក់កាំនឹមរបស់អ្នករាល់គ្នាចេញ ហើយបាននាំឲ្យដើរដោយត្រង់ខ្លួនឡើងវិញ។