ឯពន្លឺនៃសាសន៍អ៊ីស្រាអែល នោះនឹងបានសម្រាប់ជាភ្លើង ហើយព្រះដ៏បរិសុទ្ធរបស់គេជាអណ្ដាតភ្លើង ភ្លើងនោះនឹងឆេះឡើង បន្សុសបន្លា និងអញ្ចាញរបស់គេនៅថ្ងៃតែមួយ។
អេសាយ 9:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះបានជាព្រះយេហូវ៉ានឹងកាត់ទាំងក្បាល និងកន្ទុយ ទាំងមែក និងធាង របស់សាសន៍អ៊ីស្រាអែលចេញ ក្នុងថ្ងៃតែមួយ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះយេហូវ៉ានឹងកាត់ក្បាល និងកន្ទុយ ព្រមទាំងធាងលម៉ើ និងដើមត្រែងចេញពីអ៊ីស្រាអែល ក្នុងមួយថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាព្រះអម្ចាស់ ដាក់ទោសអ៊ីស្រាអែលក្នុងថ្ងៃតែមួយ គឺព្រះអង្គកាត់ទាំងក្បាល ទាំងកន្ទុយ ទាំងអ្នកចេះ ទាំងអ្នកខ្លៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់នឹងកាត់ទាំងក្បាល នឹងកន្ទុយ ទាំងមែក ហើយនឹងធាងរបស់សាសន៍អ៊ីស្រាអែលចេញ ក្នុងថ្ងៃតែ១ អាល់គីតាប ហេតុនេះហើយបានជាអុលឡោះតាអាឡា ដាក់ទោសអ៊ីស្រអែលក្នុងថ្ងៃតែមួយ គឺទ្រង់កាត់ទាំងក្បាល ទាំងកន្ទុយ ទាំងអ្នកចេះ ទាំងអ្នកខ្លៅ |
ឯពន្លឺនៃសាសន៍អ៊ីស្រាអែល នោះនឹងបានសម្រាប់ជាភ្លើង ហើយព្រះដ៏បរិសុទ្ធរបស់គេជាអណ្ដាតភ្លើង ភ្លើងនោះនឹងឆេះឡើង បន្សុសបន្លា និងអញ្ចាញរបស់គេនៅថ្ងៃតែមួយ។
គ្មានការអ្វីសម្រាប់ឲ្យសាសន៍អេស៊ីព្ទអាចធ្វើបានឡើយ ទោះជាក្បាល ឬកន្ទុយ ជាមែក ឬធាង។
បានជាអំពើទុច្ចរិតនេះ នឹងបានដូចជាកំផែងបាក់បែក ដែលហៀបនឹងរលំដល់អ្នករាល់គ្នា ជាកន្លែងទ្រេតក្នុងកំផែងយ៉ាងខ្ពស់ ស្រាប់តែបាក់ចុះមកភ្លាមមួយរំពេច។
ហេតុនោះបានជាព្រះយេហូវ៉ា ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ មើលយើងនឹងដាក់ថ្មចំពប់មួយនៅមុខជនជាតិនេះ ហើយទាំងឪពុក ទាំងកូននឹងចំពប់លើថ្មនោះជាមួយគ្នា ហើយទាំងអ្នកជិតខាង និងមិត្តសម្លាញ់របស់គេផង គេនឹងត្រូវវិនាសទាំងអស់។
កាលគេបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម តើគេមានសេចក្ដីខ្មាសឬទេ? ទេ គេឥតមានសេចក្ដីខ្មាសឡើយ ក៏មិនឡើងមុខក្រហមផង ហេតុនោះបានជាគេនឹងដួលជាមួយពួកអ្នកដែលត្រូវដួល ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅវេលាដែលយើងធ្វើទោសដល់គេ នោះគេនឹងត្រូវចំពប់ដួលជាពិត។
សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានកម្ចាត់កម្ចាយគេទៅ ព្រះអង្គមិនព្រមទតមើលគេទៀតទេ គេមិនបានគោរពប្រតិបត្តិដល់ពួកសង្ឃ ក៏មិនបានរាប់អានពួកចាស់ទុំដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរឲ្យឈ្មោះកូននេះថា "យេសរាល " ដ្បិតនៅតែបន្តិចទៀត យើងនឹងដាក់ទោសពូជពង្សយេហ៊ូវ ព្រោះតែឈាមយេសរាល ហើយយើងនឹងធ្វើឲ្យរាជ្យនៃពូជពង្សអ៊ីស្រាអែលត្រូវចប់។
នាងមានទម្ងន់ម្តងទៀត ហើយបង្កើតបានកូនស្រីមួយ ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរឲ្យឈ្មោះកូននេះថា "ឡូ-រូហាម៉ា " ដ្បិតយើងនឹងលែងអាណិតមេត្តាដល់ពូជពង្សអ៊ីស្រាអែល ក៏មិនអត់ទោសឲ្យគេដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរឲ្យឈ្មោះកូននេះថា "ឡូ-អាំមី " ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ ហើយយើងក៏មិនមែនជាព្រះរបស់អ្នករាល់គ្នា ដែរ»។
ឱបេត-អែលអើយ គឺការយ៉ាងនេះនឹងកើតឡើងដល់អ្នក ដោយព្រោះអំពើអាក្រក់ដ៏ធំក្រៃលែងរបស់អ្នក។ នៅពេលព្រលឹមស្រាង ស្តេចអ៊ីស្រាអែលនឹងត្រូវវិនាសសូន្យទៅ។
ហេតុនេះ គេនឹងបានដូចជាអ័ព្ទនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលសូន្យបាត់យ៉ាងឆាប់ ដូចជាអង្កាមដែលខ្យល់កួចផាត់ចេញពីលានស្រូវ ក៏ដូចជាផ្សែងដែលហុយចេញពីជើងក្រាន។
អ្នកនឹងត្រូវជំពប់ដួលនៅពេលថ្ងៃ ហោរាក៏នឹងជំពប់ដួលជាមួយអ្នក នៅពេលយប់ដែរ យើងនឹងបំផ្លាញម្តាយរបស់អ្នក។
អ៊ីស្រាអែលត្រូវលេបបាត់ហើយ ឥឡូវនេះ គេស្ថិតនៅក្នុងចំណោមសាសន៍នានា ដូចភាជនៈដែលគ្មានអ្នកណាចង់បាន។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដូចគង្វាលសង្គ្រោះបានតែជើងពីរ និងត្រចៀកមួយដុំ ចេញពីមាត់សិង្ហយ៉ាងណា ប្រជាជនអ៊ីស្រាអែលដែលនៅក្នុងក្រុងសាម៉ារី ក៏នឹងបានសង្គ្រោះឲ្យរួចយ៉ាងនោះដែរ គឺនឹងនៅសល់តែមួយជ្រុងគ្រែ និងមួយផ្នែកនៃកម្រាលប៉ុណ្ណោះ។
ដ្បិតមើល៍ ព្រះយេហូវ៉ាចេញរាជបញ្ជា នោះផ្ទះធំនឹងត្រូវបែកបាក់ខ្ទេចខ្ទី ហើយផ្ទះតូចក៏ត្រូវខ្ទេចខ្ទីអស់។
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ប្រពន្ធរបស់លោកនឹងទៅជាស្រីពេស្យានៅក្នុងទីក្រុង ហើយកូនប្រុសកូនស្រីរបស់លោកនឹងត្រូវដួលដោយដាវ ស្រុករបស់លោកនឹងត្រូវគេយកខ្សែមកវាស់ចែកគ្នា ឯខ្លួនលោក នឹងត្រូវស្លាប់នៅស្រុកមួយដែលស្មោកគ្រោក ហើយអ៊ីស្រាអែលនឹងត្រូវគេនិរទេស ចេញឆ្ងាយពីស្រុករបស់ខ្លួនមិនខាន"»។
គេនឹងឈរពីចម្ងាយ ដោយខ្លាចសេចក្ដីវេទនារបស់ក្រុងនេះ ហើយពោលថា៖ «វេទនាហើយ! វេទនាហើយ! ក្រុងបាប៊ីឡូនដ៏ធំ ហើយខ្លាំងពូកែអើយ! ដ្បិតសេចក្ដីជំនុំជម្រះបានធ្លាក់មកលើអ្នកតែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ»។
ដ្បិតទ្រព្យសម្បត្តិដ៏ច្រើននេះ បានវិនាសបាត់ទៅ តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ!»។ ពួកអ្នកបើកសំពៅ និងពួកអ្នកជិះសំពៅទាំងអស់ ពួកជើងឈ្នួល និងអស់អ្នកដែលរកស៊ីតាមជើងទឹក បានឈរពីចម្ងាយ
ដោយហេតុនោះបានជាគ្រោះកាចរបស់ក្រុងនេះ នឹងមកដល់ក្នុងថ្ងៃតែមួយ គឺជាសេចក្ដីស្លាប់ សោកសង្រេង និងអំណត់ ហើយវានឹងត្រូវភ្លើងឆេះ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលជំនុំជម្រះក្រុងនេះ ទ្រង់ខ្លាំងពូកែ»។