គ្រប់ទាំងសាសន៍នៅលើផែនដី នឹងបានពរដោយសារពូជពង្សរបស់អ្នក ព្រោះអ្នកបានស្តាប់បង្គាប់តាមពាក្យរបស់យើង»។
អេសាយ 61:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងស្គាល់ពូជពង្សរបស់អ្នក នៅកណ្ដាលអស់ទាំងសាសន៍ ហើយកូនចៅរបស់អ្នក នៅកណ្ដាលជនជាតិទាំងឡាយ អស់អ្នកណាដែលឃើញអ្នកនឹងទទួលស្គាល់ថា អ្នកជាពួកអ្នកដែលព្រះយេហូវ៉ាបានប្រទានពរ។ ព្រះគម្ពីរខ្មែរសាកល ពូជពង្សរបស់ពួកគេនឹងត្រូវបានស្គាល់ក្នុងចំណោមប្រជាជាតិនានា កូនចៅរបស់ពួកគេនឹងត្រូវបានស្គាល់នៅកណ្ដាលជាតិសាសន៍ទាំងឡាយ; អស់អ្នកដែលឃើញពួកគេនឹងទទួលស្គាល់ពួកគេថា ពួកគេជាពូជពង្សដែលព្រះយេហូវ៉ាបានប្រទានពរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជាតិទាំងឡាយនឹងស្គាល់កូនចៅ របស់អ្នករាល់គ្នា ហើយពូជពង្សអ្នករាល់គ្នាក៏នឹងមានឈ្មោះល្បី នៅក្នុងចំណោមជាតិសាសន៍នានាដែរ។ អស់អ្នកដែលជួបពួកគេនឹងទទួលស្គាល់ថា ពួកគេជាជាតិមួយដែលព្រះអម្ចាស់ បានប្រទានពរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងស្គាល់ពូជពង្សរបស់ឯង នៅកណ្តាលអស់ទាំងសាសន៍ ហើយកូនចៅរបស់ឯង នៅកណ្តាលជនជាតិទាំងឡាយ អស់អ្នកណាដែលឃើញឯងនឹងទទួលស្គាល់ថា ឯងជាពួកអ្នកដែលព្រះយេហូវ៉ាបានប្រទានពរឲ្យ។ អាល់គីតាប ប្រជាជាតិទាំងឡាយនឹងស្គាល់កូនចៅ របស់អ្នករាល់គ្នា ហើយពូជពង្សអ្នករាល់គ្នាក៏នឹងមានឈ្មោះល្បី នៅក្នុងចំណោមជាតិសាសន៍នានាដែរ។ អស់អ្នកដែលជួបពួកគេនឹងទទួលស្គាល់ថា ពួកគេជាជាតិមួយដែលអុលឡោះតាអាឡា បានប្រទានពរ។ |
គ្រប់ទាំងសាសន៍នៅលើផែនដី នឹងបានពរដោយសារពូជពង្សរបស់អ្នក ព្រោះអ្នកបានស្តាប់បង្គាប់តាមពាក្យរបស់យើង»។
ប៉ុន្ដែ លោកឡាបាន់ឆ្លើយថា៖ «ប្រសិនបើកូនយោគយល់ដល់ឪពុក សូមកុំអាលទៅសិន ព្រោះឪពុកយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកពុកព្រោះតែកូន។
៙ សូមព្រះយេហូវ៉ាប្រទានពរ ឲ្យអ្នករាល់គ្នាបានចម្រើនឡើង គឺទាំងអ្នករាល់គ្នា ទាំងកូនចៅរបស់អ្នករាល់គ្នា!
កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយ យើងនឹងនាំពូជពង្សអ្នកមកពីទិសខាងកើត ហើយនឹងប្រមូលគេមកពីទិសខាងលិច
ដ្បិតយើងនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែង យើងនឹងចាក់វិញ្ញាណយើងទៅលើពូជពង្សរបស់អ្នក និងពររបស់យើងទៅលើកូនចៅរបស់អ្នក។
ទោះបើយ៉ាងនោះ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងវាយព្រះអង្គឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះយេហូវ៉ាបានថ្វាយព្រះជន្មព្រះអង្គ ទុក្ខជាយញ្ញបូជាលោះបាបរួចហើយ ព្រះអង្គនឹងឃើញពូជពង្សរបស់ព្រះអង្គ ហើយនឹងធ្វើឲ្យព្រះជន្មព្រះអង្គយឺនយូរតទៅ ឯបំណងព្រះហឫទ័យព្រះយេហូវ៉ា នឹងចម្រើនឡើងតាមរយៈព្រះអង្គ។
គេខំធ្វើការមិនមែនឥតប្រយោជន៍ ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ ដ្បិតគេជាពូជនៃពួកដ៏មានពររបស់ព្រះយេហូវ៉ា ព្រមទាំងកូនដែលគេបង្កើតមកនោះដែរ។
ដ្បិតផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងនឹងបង្កើតឡើងនោះ នឹងស្ថិតស្ថេរនៅចំពោះយើងជាយ៉ាងណា ព្រះយេហូវ៉ាមានព្រះបន្ទូលថា ពូជពង្សរបស់អ្នក និងឈ្មោះអ្នករាល់គ្នា ក៏នឹងស្ថិតស្ថេរនៅយ៉ាងនោះដែរ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរច្រៀងដោយចិត្តអរសប្បាយ ព្រោះពួកយ៉ាកុប ហើយស្រែកឡើងដោយអំណរ ដោយព្រោះមេប្រធាននៃអស់ទាំងសាសន៍ ចូរប្រកាសប្រាប់ចុះ ចូរលើកសរសើរ ដោយពាក្យថា ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះសំណល់នៃសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គផង។
ឱពួកវង្សយូដា និងពួកវង្សអ៊ីស្រាអែលអើយ ពីដើមអ្នកជាទីផ្ដាសានៅកណ្ដាលអស់ទាំងសាសន៍យ៉ាងណា នោះយើងនឹងសង្គ្រោះឯងរាល់គ្នាឲ្យបានព្រះពរវិញយ៉ាងនោះដែរ កុំខ្លាចឡើយ ចូរឲ្យមានកម្លាំងដៃវិញចុះ»។
យ៉ាងនោះគ្រប់ទាំងសាសន៍នឹងថា អ្នករាល់គ្នាមានពរ ដ្បិតស្រុករបស់អ្នករាល់គ្នា នឹងបានជាស្រុកសប្បាយណាស់ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
ព្រះទ្រង់មានព្រះបន្ទូលទៅបាឡាមថា៖ «អ្នកមិនត្រូវទៅជាមួយគេឡើយ ហើយក៏មិនត្រូវដាក់បណ្ដាសាប្រជាជននេះដែរ ដ្បិតគេមានពរហើយ»។
ក្រោយពីព្រះបានតាំងព្រះយេស៊ូវ ជាអ្នកបម្រើរបស់ព្រះអង្គឡើងហើយ នោះក៏ចាត់ព្រះអង្គមកឯអ្នករាល់គ្នាជាមុន ដើម្បីប្រទានពរអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាចេញពីផ្លូវអាក្រក់របស់ខ្លួន»។