ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 48:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​បាន​ឮ​ហើយ ចូរ​ពិចារ‌ណា​ការ​ទាំង​នេះ​ចុះ តើ​អ្នក​នឹង​មិន​ព្រម​ថ្លែង​ប្រាប់ទេ​ឬ? ពីពេល​នេះ​ទៅ យើង​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​ថ្មី​ទៀត គឺ​ជា​ការ​លាក់​កំបាំង​ដែល​អ្នក​មិន​បាន​ស្គាល់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នក​បាន​ឮ​អំពីការទាំងនោះ​ហើយ ដូច្នេះ​ចូរ​សង្កេតមើល​ការទាំងអស់​នោះ​ចុះ​! ចុះ​ម្ដេចក៏​អ្នក​មិន​ប្រកាស​អំពីការទាំងនោះ​? ចាប់ពីឥឡូវនេះទៅ យើង​នឹង​តំណាល​ការថ្មី​ឲ្យ​អ្នក​ស្ដាប់ គឺ​ការលាក់កំបាំង​ដែល​អ្នក​មិនដែល​ដឹង​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​ទុក​ជា​មុន ហើយ​ក៏​ឃើញ​ថា​កើត​មាន​ដូច្នោះ​មែន តើ​អ្នក​មិន​ទទួល​ស្គាល់​ទេ​ឬ? តាំង​ពី​ពេល​នេះ​ទៅ យើង​ប្រាប់​ឲ្យ​អ្នក​ដឹង អំពី​ព្រឹត្តិ‌ការណ៍​ថ្មីៗ​ទៀត ដែល​យើង​បាន​គ្រោង​ទុក តែ​អ្នក​រាល់​គ្នា​មិន​ទាន់​ដឹង​នៅ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯង​បាន​ឮ​ហើយ ចូរ​ពិចារណា​ការ​ទាំង​នេះ​ចុះ ឯ​ឯង តើ​មិន​ព្រម​ថ្លែង​ប្រាប់​ដែរ​ឬ ឥឡូវ​នេះ អញ​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​ថ្មី​ទៀត គឺ​ជា​ការ​លាក់​កំបាំង​ដែល​ឯង​មិន​បាន​ស្គាល់​ផង

សូមមើលជំពូក

អាល់គីតាប

អ្នក​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​ទុក​ជា​មុន ហើយ​ក៏​ឃើញ​ថា​កើត​មាន​ដូច្នោះ​មែន តើ​អ្នក​មិន​ទទួល​ស្គាល់​ទេ​ឬ? តាំង​ពី​ពេល​នេះ​ទៅ យើង​ប្រាប់​ឲ្យ​អ្នក​ដឹង អំពី​ព្រឹត្តិ‌ការណ៍​ថ្មីៗ​ទៀត ដែល​យើង​បាន​គ្រោង​ទុក តែ​អ្នក​រាល់​គ្នា​មិន​ទាន់​ដឹង​នៅ​ឡើយ។

សូមមើលជំពូក



អេសាយ 48:6
29 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​មាន​ប្រាជ្ញា ត្រូវ​ឲ្យ​អ្នក​នោះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ សេចក្ដី​ទាំង​នេះ ត្រូវ​ឲ្យ​គេ​ពិចារណា​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់ ព្រះ‌យេហូវ៉ា។


បបូរ​មាត់​ទូល‌បង្គំ​ប្រកាស​ពី​គ្រប់​ទាំង​វិន័យ ដែល​ចេញ​មក​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ។


ឱ​ពួក​អ្នក​ដែល​ត្រូវ​បញ្ជាន់ ជា​គ្រាប់​ពូជ​នៅ​ទី‌លាន​របស់​យើង​អើយ សេចក្ដី​ដែល​បាន​ឮ​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ។


អ្នកនោះ​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារ‌ណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ។


យើង​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​យើង យើង​មិន​ព្រម​ប្រគល់​សិរី‌ល្អ​របស់​យើង​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​យើង ដល់​រូប​ឆ្លាក់​ឡើយ។


មើល៍ ការ​ខាង​ដើម​ទាំង​ប៉ុន្មាន​បាន​កន្លង​ទៅ ហើយ​ការ​ថ្មី​ដែល​យើង​ថ្លែង​ប្រាប់​នេះ យើង​ប្រាប់​ពី​ការ​ទាំង​នោះ ដល់​អ្នក​រាល់​គ្នា មុន​ដែល​កើត​មក​ផង។


មើល៍! យើង​នឹង​ធ្វើ​ការ​មួយ​ថ្មី ការ​នោះកំពុង​លេច​មក តើ​អ្នក​រាល់​គ្នា​មិនឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​នៅ​ទី​រហោ‌ស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់។


ការ​ទាំង​នោះ​ទើប​នឹង​កើត​ឡើង​ឥឡូវ មិន​មែន​កាល​ពី​បុរាណ​ទេ ហើយ​កាល​មុន​ថ្ងៃ​នេះ អ្នក​មិន​ដែល​បាន​ឮ​និយាយ​ពី​ការ​ទាំង​នោះ​ឡើយ ក្រែង​អ្នក​និយាយ​ថា មើល៍ ខ្ញុំ​បាន​ដឹង​ការ​នោះ​ហើយ។


ឱ​តំណ​មនុស្ស​នេះ​អើយ ចូរ​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ តើ​យើង​ដូច​ជា​ទី​រហោ‌ស្ថាន ដល់​សាសន៍​អ៊ីស្រា‌អែល ឬ​ជា​ទី​ងងឹត​សូន្យ​សុង​ឬ? ហេតុ​អ្វី​បាន​ជា​ប្រជា​ប្រជា‌រាស្ត្រ​របស់​យើង​ពោល​ថា "យើង​បាន​ផ្តាច់​ចំណង ហើយ​យើង​មិន​ព្រម មក​ឯ​ព្រះ‌អង្គ​ទៀត​ឡើយ" ដូច្នេះ?


ចូរ​អំពាវ‌នាវ​ដល់​យើង នោះ​យើង​នឹង​ឆ្លើយ​តប ហើយ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុត‌មាំ ដែល​អ្នក​មិន​ដឹង


ចូរ​ថ្លែង​ប្រាប់​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​ប្រកាស​ទៅ ចូរ​លើក​ទង់​ជ័យ​ឡើង ត្រូវ​ឲ្យ​ប្រកាស​ប្រាប់​ឥត​លាក់​ទុក​អ្វី​សោះ​ឡើយ ចូរ​ប្រាប់​ថា៖ គេ​ចាប់​យក​ក្រុង​បាប៊ីឡូន​ហើយ ព្រះ‌បាល​ត្រូវ​ខ្មាស ព្រះ‌ម្រដាក់​ត្រូវ​បាក់​រលំ​ចុះ រូប​ឆ្លាក់​របស់​គេ​បាន​ត្រូវ​ខ្មាស រូប​ព្រះ​របស់​គេ​បាន​បាក់​រំលំ​ចុះ​ហើយ។


តើ​គេ​ផ្លុំ​ត្រែ​នៅ​ក្នុង​ក្រុង មិន​ធ្វើ​ឲ្យ​ប្រជា‌ជន​ភ័យ​ឬ? បើ​ព្រះ‌យេហូវ៉ាមិន​បាន​ធ្វើ​ទេ តើ​មាន​អន្ត‌រាយ​កើត​ដល់​ទី​ក្រុង​ណា​មួយ​បាន​ឬ?


ព្រះ​សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​បន្លឺ​ដល់​ទី​ក្រុងថា៖ (ដែល​កោត​ខ្លាច​ដល់​ព្រះ‌នាមរបស់​ព្រះ‌អង្គ នោះ​ជា​ប្រាជ្ញាដ៏​ត្រឹម​ត្រូវ) ចូរ​ស្តាប់​ចុះ ឱ​កុល​សម្ព័ន និង​អស់​អ្នកដែល​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទី​ក្រុង​អើយ!


អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​និយាយ​នៅ​ទី​ភ្លឺ ហើយ​អ្វី​ដែល​អ្នក​រាល់​គ្នា​ឮ​ពាក្យ​ខ្សឹប ចូរ​ប្រកាស​ពី​លើ​ដំបូល​ផ្ទះ។


ខ្ញុំ​មិន​ហៅ​អ្នក​ថា​ជា​បាវ​បម្រើ​ទៀត​ទេ ដ្បិត​បាវ​បម្រើ​មិន​ដឹង​ថា​ចៅ‌ហ្វាយ​ធ្វើ​អ្វី​ឡើយ ប៉ុន្តែ ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សម្លាញ់ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះ‌វរបិតា​ខ្ញុំ​មក។


ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ទទួល​ព្រះ‌ចេស្តា នៅ​ពេល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ស្រុក​យូដា​ទាំង​មូល និង​ស្រុក​សា‌ម៉ារី ហើយ​រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី»។


ប៉ុន្តែ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អ្វី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​មនុស្ស​មិន​ដែល​នឹក​ដល់ នោះ​ជា​អ្វី​ដែល​ព្រះ​បាន​រៀបចំ​ទុក សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ»


ដូច្នេះ ចូរ​កត់ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ឃើញ ទាំង​ហេតុ‌ការណ៍​នៅ​ពេល​នេះ និង​ហេតុ‌ការណ៍​ដែល​កើត​មក​តាម​ក្រោយ​ទៀត។


ក្រោយ​នោះ​មក ខ្ញុំ​មើល​ទៅ​ឃើញ​មាន​ទ្វារ​មួយ​បើក​ចំហ​នៅ​ស្ថាន‌សួគ៌ ហើយ​សំឡេង​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​នោះ ដូច​ជា​សូរ​ត្រែ បន្លឺ​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​ឡើង​មក​ណេះ យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​ឡើង​នៅ​ពេល​ខាង​មុខ»។