Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 21:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឱ​ពួក​អ្នក​ដែល​ត្រូវ​បញ្ជាន់ ជា​គ្រាប់​ពូជ​នៅ​ទី‌លាន​របស់​យើង​អើយ សេចក្ដី​ដែល​បាន​ឮ​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ប្រជាជនដែលត្រូវបានបញ្ជាន់​របស់ខ្ញុំ ប្រជាជន​នៃ​លានបោកស្រូវ​របស់ខ្ញុំ​អើយ អ្វីដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ជា​ព្រះ​នៃ​អ៊ីស្រាអែល ខ្ញុំ​បាន​ប្រាប់​ដល់​អ្នករាល់គ្នា​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ អ្នក​ត្រូវ​គេ​បង្ក្រាប​ដូច​ស្រូវ​ដែល​គេ​បោក​បែន ឥឡូវ​នេះ អ្វីៗ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង ខ្ញុំ​ក៏​យក​មក​ប្រកាស ជា​ដំណឹង​ដល់​អ្នក​រាល់​ដែរ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឱ​ពួក​អ្នក​ដែល​ត្រូវ​បញ្ជាន់ ជា​គ្រាប់​ពូជ​នៅ​ទីលាន​របស់​អញ​អើយ សេចក្ដី​ដែល​បាន​ឮ​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ អ្នក​ត្រូវ​គេ​បង្ក្រាប​ដូច​ស្រូវ​ដែល​គេ​បោក​បែន ឥឡូវ​នេះ អ្វីៗ​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង ខ្ញុំ​ក៏​យក​មក​ប្រកាស ជា​ដំណឹង​ដល់​អ្នក​រាល់​គ្នា​ដែរ!។

សូមមើលជំពូក ចម្លង




អេសាយ 21:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ»។


ដូច្នេះ ស្ដេច​យ៉ូអា‌ហាស​នៅ​សល់​ពល‌ទ័ព​សេះ​តែ​ហាសិប​នាក់ រទេះ​ចម្បាំង​ដប់ និង​ពល​ថ្មើរ​ជើង​មួយ​ម៉ឺន​នាក់ ព្រោះ​ស្ដេច​ស៊ីរី​បាន​រំលាង​បំផ្លាញ​គេ​អស់​ទៅ​ហើយ ទាំង​ធ្វើ​ឲ្យ​គេ​ដូច​ជា​លម្អង​ធូលី ដែល​នៅ​ទី‌លាន​បញ្ជាន់​ស្រូវ។


ឯ​ស្រូវ​សម្រាប់​ធ្វើ​នំបុ័ង នោះ​គេ​បញ្ជាន់ ពី​ព្រោះ​គេ​មិន​ចង់​វាយ​ប្រឡេះ​រហូត​ទេ គឺ​គេ​បញ្ជាន់​ដោយ​កង់​រទេះ ឬ​ដោយ​សេះ​វិញ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឯ​ហោរា​ណា​ដែល​យល់‌សប្តិ​ឲ្យ​គេ​ប្រាប់​តាម​សប្តិ​នោះ​ចុះ ហើយ​ហោរា​ណា​ដែល​បាន​ទទួល​ពាក្យ​យើង ត្រូវ​ឲ្យ​អ្នក​នោះ​ប្រាប់​ពាក្យ​យើង ដោយ​ស្មោះ‌ត្រង់​ទៅ តើ​ចំបើង​ជា​អ្វី​ចំពោះ​ស្រូវ?


ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កូន​ស្រី​នៃ​ក្រុង​បាប៊ីឡូន​ធៀប​ដូច​ជា​លាន​ស្រូវ នៅ​រដូវ​បញ្ជាន់ នៅ​តែ​បន្តិច​ទៀត​រដូវ​ចម្រូត នឹង​មក​ដល់​នាង។


មនុស្ស​នោះ​ក៏​និយាយ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ពិនិត្យ​ដោយ​ភ្នែក ហើយ​ស្តាប់​ដោយ​ត្រចៀក​ចុះ រួច​យក​ចិត្ត​ទុក​ដាក់​គ្រប់​ទាំង​អស់ ដែល​យើង​បង្ហាញ​ដល់​អ្នក ដ្បិត​បាន​នាំ​អ្នក​មក​នៅ​ទី​នេះ ប្រយោជន៍​ឲ្យ​យើង​បាន​បង្ហាញ​ទាំង​អស់​នេះ​ដល់​អ្នក ដូច្នេះ ចូរ​ប្រាប់​ទាំង​អស់​ដែល​អ្នក​ឃើញ​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ផង។


សិង្ហ​បាន​គ្រហឹម​ហើយ តើមាន​អ្នក​ណា​មិន​ខ្លាច? ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ តើ​មាន​អ្នក​ណា​ទប់​មិន​ថ្លែង​ទំនាយ​បាន?


ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង​បញ្ជាន់​ទៅ​ចុះ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ស្នែង​អ្នក​ទៅ​ជា​ដែក ហើយ​ក្រចក​ជើង​អ្នក​ទៅ​ជា​លង្ហិន អ្នក​នឹង​បំបែក​សាសន៍​ជា​ច្រើន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​អ្នក​នឹង ញែក​កម្រៃ​របស់​គេ​ចេញ ទុក​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ទ្រព្យ‌សម្បត្តិ​របស់​គេ ថ្វាយ​ដល់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល។


ព្រះ‌អង្គ​បាន​យាង​កាត់​ស្រុក​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់ ក៏​កិន​បញ្ជាន់​អស់​ទាំង​សាសន៍​ដោយ​សេចក្ដី​ក្រោធ។


ទ្រង់​កាន់​ចង្អេរ​នៅ​នឹង​ព្រះ‌ហស្ត ទ្រង់​នឹង​បោស​សម្អាត​ទីលាន​របស់​ព្រះ‌អង្គ ហើយ​ប្រមូល​ស្រូវ​របស់​ព្រះ‌អង្គ​ដាក់​ក្នុង​ជង្រុក រីឯ​សម្ដី ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​មិន​អាច​ពន្លត់​បាន​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម