អេសាយ 48:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ឯងបានឮហើយ ចូរពិចារណាការទាំងនេះចុះ ឯឯង តើមិនព្រមថ្លែងប្រាប់ដែរឬ ឥឡូវនេះ អញបានបង្ហាញឲ្យឯងឃើញការថ្មីទៀត គឺជាការលាក់កំបាំងដែលឯងមិនបានស្គាល់ផង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 អ្នកបានឮអំពីការទាំងនោះហើយ ដូច្នេះចូរសង្កេតមើលការទាំងអស់នោះចុះ! ចុះម្ដេចក៏អ្នកមិនប្រកាសអំពីការទាំងនោះ? ចាប់ពីឥឡូវនេះទៅ យើងនឹងតំណាលការថ្មីឲ្យអ្នកស្ដាប់ គឺការលាក់កំបាំងដែលអ្នកមិនដែលដឹង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 អ្នកបានឮហើយ ចូរពិចារណាការទាំងនេះចុះ តើអ្នកនឹងមិនព្រមថ្លែងប្រាប់ទេឬ? ពីពេលនេះទៅ យើងបានបង្ហាញឲ្យអ្នកឃើញការថ្មីទៀត គឺជាការលាក់កំបាំងដែលអ្នកមិនបានស្គាល់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 អ្នកឮសេចក្ដីដែលយើងប្រាប់ទុកជាមុន ហើយក៏ឃើញថាកើតមានដូច្នោះមែន តើអ្នកមិនទទួលស្គាល់ទេឬ? តាំងពីពេលនេះទៅ យើងប្រាប់ឲ្យអ្នកដឹង អំពីព្រឹត្តិការណ៍ថ្មីៗទៀត ដែលយើងបានគ្រោងទុក តែអ្នករាល់គ្នាមិនទាន់ដឹងនៅឡើយ។ សូមមើលជំពូកអាល់គីតាប6 អ្នកឮសេចក្ដីដែលយើងប្រាប់ទុកជាមុន ហើយក៏ឃើញថាកើតមានដូច្នោះមែន តើអ្នកមិនទទួលស្គាល់ទេឬ? តាំងពីពេលនេះទៅ យើងប្រាប់ឲ្យអ្នកដឹង អំពីព្រឹត្តិការណ៍ថ្មីៗទៀត ដែលយើងបានគ្រោងទុក តែអ្នករាល់គ្នាមិនទាន់ដឹងនៅឡើយ។ សូមមើលជំពូក |
ចូរថ្លែងប្រាប់នៅកណ្តាលអស់ទាំងសាសន៍ ហើយប្រកាសទៅ ចូរលើកទង់ជ័យឡើង ត្រូវឲ្យប្រកាសប្រាប់ឥតលាក់ទុកអ្វីសោះឡើយ ចូរប្រាប់ថា គេចាប់យកក្រុងបាប៊ីឡូនហើយ ព្រះបាលបានត្រូវខ្មាសទៅ ព្រះម្រដាក់បានត្រូវបាក់រលំចុះ រូបឆ្លាក់របស់គេបានត្រូវខ្មាស រូបព្រះរបស់គេបានបាក់រំលំចុះហើយ