ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 48:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពូជ‌ពង្ស​អ្នក​ក៏​នឹង​បាន​ច្រើន​ដូច​ជា​ខ្សាច់ ហើយ​ផល​ដែល​កើត​ពី​អ្នក​មក នឹង​បាន​ដូច​ជា​គ្រាប់​ខ្សាច់​ទាំង​ប៉ុន្មាន ឈ្មោះ​គេ​ក៏​មិន​ត្រូវ​កាត់​ចេញ ឬ​បំផ្លាញ​ពី​មុខ​យើង​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពូជពង្ស​របស់អ្នក​នឹង​បាន​ច្រើន​ដូច​ខ្សាច់ កូនចៅ​ពី​ខ្លួន​របស់អ្នក​នឹង​បាន​ច្រើន​ដូច​គ្រាប់​ខ្សាច់​; ឈ្មោះ​របស់ពួកគេ​នឹង​មិន​ត្រូវបាន​កាត់ចេញ​ឡើយ ក៏​មិន​ត្រូវបាន​បំផ្លាញ​ពីមុខ​យើង​ដែរ”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពូជ‌ពង្ស​របស់​អ្នក​នឹង​កើន​ច្រើន​ឡើង ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ឈ្មោះ​របស់​អ្នក​នឹង​ស្ថិត‌ស្ថេរ នៅ​មុខ​យើង​រហូត ឥត​សាប‌សូន្យ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពូជ‌ពង្ស​ឯង​ក៏​នឹង​បាន​ច្រើន​ដូច​ជា​ខ្សាច់ ហើយ​ផល​ដែល​កើត​ពី​ឯង​មក នោះ​នឹង​បាន​ដូច​ជា​គ្រាប់​ខ្សាច់​ទាំង​ប៉ុន្មាន ឯ​ឈ្មោះ​គេ​ក៏​មិន​ត្រូវ​កាត់​ចេញ ឬ​បំផ្លាញ​ពី​មុខ​អញ​ឡើយ។

សូមមើលជំពូក

អាល់គីតាប

ពូជ‌ពង្ស​របស់​អ្នក​នឹង​កើន​ច្រើន​ឡើង ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ឈ្មោះ​របស់​អ្នក​នឹង​ស្ថិត‌ស្ថេរ នៅ​មុខ​យើង​រហូត ឥត​សាប‌សូន្យ​ឡើយ។

សូមមើលជំពូក



អេសាយ 48:19
22 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នកមាន​ចំនួន​ច្រើន​ដូច​ធូលី​ដី ហើយ​គ្មាន​អ្នក​ណា​អាច​រាប់​ធូលី​ដី​បាន​យ៉ាង​ណា នោះ​គេ​ក៏​មិន​អាច​រាប់​ពូជ‌ពង្ស​របស់​អ្នក​បាន​យ៉ាង​នោះ​ដែរ។


នោះ​យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​យើង​នឹង​ចម្រើន​ពូជ‌ពង្ស​របស់​អ្នក​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ‌ពង្ស​របស់​អ្នក​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​របស់​ពួក​ខ្មាំង​សត្រូវ


នោះ​យើង​នឹង​កាត់​សាសន៍​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​គេ ហើយ​ព្រះ‌វិហារ​នេះ​ដែល​យើង​បាន​ញែក​ចេញ​ជា​បរិសុទ្ធ សម្រាប់​ឈ្មោះ​របស់​យើង នោះ​យើង​នឹង​បោះ‌បង់​ចោល​ពី​មុខ​យើង​ចេញ ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​នឹង​ត្រឡប់​ជាទី​ប្រៀប​ផ្ទឹ​ម ហើយ​ជា​ទី​ដំណៀល នៅ​ក្នុង​ពួក​សាសន៍​ទាំង​អស់។


អ្នក​នឹង​ឃើញ​ពូជ​ពង្ស​អ្នក​ចម្រើន​ជា​ច្រើន​ឡើង ហើយ​កូន​ចៅ​អ្នក​បាន​គ្នា​ច្រើន ដូច​ជា​ស្មៅ​នៅ​ផែនដី


សូម​ឲ្យ​ពូជ‌ពង្ស​របស់​វា​ត្រូវ​កាត់​ចេញ សូម​លុប​បំបាត់​ឈ្មោះ​របស់​វា ចេញ​ពី​មនុស្ស​ជំនាន់​ក្រោយ។


ព្រះ‌អង្គ​បាន​បន្ទោស​សាសន៍​នានា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​អាក្រក់​វិនាស ព្រះ‌អង្គ​បាន​លុប​ឈ្មោះ​គេឲ្យ​បាត់ ជា​រៀង​រហូត​ត​ទៅ។


ឱ​អ៊ីស្រា‌អែល​អើយ ទោះ​បើ​ជន​ជាតិ​អ្នក​បាន​ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ក៏​ដោយ គង់​តែ​នឹង​មាន​តែ​សំណល់​ប៉ុណ្ណោះ​ដែល​មក​វិញ ដ្បិត​បាន​សម្រេច​ឲ្យ​មាន​ការ​បំផ្លាញ ដោយ​សេចក្ដី​សុចរិត​ដ៏​លើស‌លន់


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ ហើយ​កាត់​ទាំង​ឈ្មោះ​សំណល់​មនុស្ស ទាំង​កូន និង​ចៅ ចេញ​ពី​ក្រុង​បាប៊ី‌ឡូន» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ដ្បិត​យើង​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួត‌ហែង យើង​នឹង​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​ពូជ‌ពង្ស​របស់​អ្នក និង​ពរ​របស់​យើង​ទៅ​លើកូន​ចៅ​របស់​អ្នក។


នោះ​គេ​នឹង​ពន្លក​ឡើង​នៅ​ក្នុង​ស្មៅ ដូច​ជា​ដើម​ចាក​តាម​មាត់​ទឹក។


ប៉ុន្តែ យើង​នឹង​ផ្អាក​សេចក្ដី​ក្រោធ ដោយ​យល់​ដល់​ឈ្មោះយើង និង​ដោយ​យល់​ដល់​សេចក្ដី​សរសើរ​របស់​យើង នោះ​យើង​នឹងមិន​កាត់​អ្នក​ចេញ​ទេ។


ដ្បិត​អ្នក​នឹង​បាន​រាន​ទី​ចេញ​ទៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង ហើយ​ពូជ‌ពង្ស​របស់​អ្នក​នឹង​ចាប់​បាន អស់​ទាំង​សាសន៍​ជា​របស់​ផង​ខ្លួន និង​ឲ្យ​អស់​ទាំង​ទី​ក្រុង​ដែល​ចោល​ស្ងាត់ បាន​មាន​មនុស្ស​អាស្រ័យ​នៅ​វិញ។


យើង​នឹង​ឲ្យ​គេ​មាន​ទី​កន្លែង​មួយ​នៅ​ក្នុង​វិហាររបស់​យើង ហើយ​ឲ្យ​មាន​ឈ្មោះ​ឆ្លាក់​នៅ​ជញ្ជាំង​ខាង​ក្នុង ដែល​វិសេស​ជាង​កូន​ប្រុស​កូន​ស្រី​ទៅ​ទៀត យើង​នឹង​ឲ្យ​គេ​មាន​ឈ្មោះ​នៅ​អស់​កល្ប​ជា‌និច្ច ជា​ឈ្មោះ​ដែល​មិន​ត្រូវ​កាត់​ចេញ​ឡើយ។


ដ្បិត​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​យើង​នឹង​បង្កើត​ឡើង​នោះ នឹង​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​យើង​ជា​យ៉ាង​ណា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ពូជ‌ពង្ស​របស់​អ្នក និង​ឈ្មោះ​អ្នក​រាល់​គ្នា ក៏​នឹង​ស្ថិត‌ស្ថេរ​នៅ​យ៉ាង​នោះ​ដែរ។


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​នឹង​កាត់​ទាំង​ក្បាល និង​កន្ទុយ ទាំង​មែក និង​ធាង របស់​សាសន៍​អ៊ីស្រា‌អែល​ចេញ ក្នុង​ថ្ងៃ​តែ​មួយ


ហើយ​ដូច​ជា​ពុំ​អាច​នឹង​រាប់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ឬ​វាល់​ខ្សាច់​នៅ​សមុទ្រ​ជា​យ៉ាង​ណា នោះ​យើង​នឹង​ចម្រើន​ពូជ​ដាវីឌ ជា​អ្នក​បម្រើ​យើង និង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការ‌ងារ​របស់​យើង​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ។


ប៉ុន្តែ កូន​ចៅ​អ៊ីស្រា‌អែល​នឹង​មាន​ចំនួន​ដូច​ខ្សាច់​នៅ​សមុទ្រ ដែល​មិន​អាច​វាល់ ឬ​កំណត់​ចំនួន​បាន​ឡើយ ហើយ​ទោះ​បើ​មាន​ពាក្យ​ពោល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ទេ» នោះ​នឹង​បែរ​ទៅ​ជា​មាន​ពាក្យ​ថា៖ «អ្នក​រាល់​គ្នា​ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់»។


យើង​នឹង​លូក​ដៃ​ទៅ​ទាស់​នឹង​ស្រុក​យូដា ហើយ​ទាស់​នឹង​ពួក​អ្នក​នៅ ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន​ដែរ ក៏​នឹង​កាត់​សំណល់​របស់​ព្រះ‌បាល​ចេញ​ពី​ទី​នេះ ព្រម​ទាំង​ឈ្មោះ​ពួក​សង្ឃ​ដែល​បម្រើ​រូប​ព្រះ រួម​ជា‌មួយ​ពួក​សង្ឃ


ឯ​ហោរា​អេសាយ​ស្រែក​ប្រកាស​ពី​សាសន៍​អ៊ីស្រា‌អែល​ថា៖ «ទោះ​ជា​កូន​ចៅ​អ៊ីស្រា‌អែល​មាន​ចំនួន​ច្រើន​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ​ក៏​ដោយ ក៏​មាន​តែ​អ្នក​នៅ​សល់​ប៉ុណ្ណោះ​ដែល​នឹង​បាន​សង្គ្រោះ


ចូរ​ទុកឲ្យ​យើង យើង​នឹង​បំផ្លាញ​ពួក‌គេ​ចេញ ហើយ​លុប​ឈ្មោះ​របស់​គេ​ឲ្យ​បាត់​ពី​ក្រោម​មេឃ រួច​យើង​នឹង​យកអ្នក បង្កើត​ឡើង​ជា​សាសន៍​មួយ​ដ៏​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​ប្រជា‌ជន​នេះ"។


ដ្បិត​ពួក​សាសន៍​កាណាន និង​មនុស្ស​នៅ​ស្រុក​នេះ​ទាំង​អស់​នឹង​ឮ​ពី​រឿង​នេះ ហើយ​នឹង​ឡោម​ព័ទ្ធ​យើងខ្ញុំ រួច​គេ​នឹង​កាត់​ឈ្មោះ​យើង​ខ្ញុំ​ចេញ​ពី​ផែន‌ដី។ ដូច្នេះ តើ​ព្រះ‌អង្គ​នឹង​ធ្វើ​យ៉ាង​ណា សម្រាប់​ព្រះ‌នាម​ដ៏​ធំ​របស់​ព្រះ‌អង្គ?»។


មួយ​ទៀត ខ្ញុំ​បាន​ទិញ​នាង​រស់ សាសន៍​ម៉ូអាប់ ជា​ប្រពន្ធ​របស់​ម៉ាឡូន មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ដែរ ដើម្បី​បង្កើត​ឈ្មោះ​របស់​ម៉ាឡូន​នោះ នៅ​ក្នុង​មត៌ក​គាត់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​គាត់​ត្រូវ​កាត់​ចេញ​ពី​ពួក​បង‌ប្អូន និង​ពី​ទ្វារ​ទី​លំនៅ​របស់​គាត់​ឡើយ នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​ស្រាប់​ហើយ»។