ហូសេ 1:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ប៉ុន្តែ កូនចៅអ៊ីស្រាអែលនឹងមានចំនួនដូចខ្សាច់នៅសមុទ្រ ដែលមិនអាចវាល់ ឬកំណត់ចំនួនបានឡើយ ហើយទោះបើមានពាក្យពោលទៅគេថា៖ «អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ» នោះនឹងបែរទៅជាមានពាក្យថា៖ «អ្នករាល់គ្នាជាកូនរបស់ព្រះដ៏មានព្រះជន្មរស់»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រាអែល នឹងកើនចំនួនច្រើនឡើង ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។ នៅទីណាព្រះអម្ចាស់មានព្រះបន្ទូលថា: “អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង” នៅទីនោះនឹងមានគេពោលថា: “អ្នករាល់គ្នាជាបុត្ររបស់ ព្រះដ៏មានព្រះជន្មគង់នៅ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលនឹងមានចំនួនដូចជាខ្សាច់នៅសមុទ្រ ដែលនឹងវាល់ ឬរាប់មិនបានឡើយ រួចក្រោយមក នឹងកើតមានដូច្នេះ គឺពាក្យដែលបានពោលទុកថា ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ នោះនឹងផ្លាស់ទៅជាថា ឯងរាល់គ្នាជាកូននៃព្រះដ៏មានព្រះជន្មរស់នៅវិញ សូមមើលជំពូកអាល់គីតាប10 ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រអែល នឹងកើនចំនួនច្រើនឡើង ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។ នៅទីណាអុលឡោះមានបន្ទូលថា: “អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង” នៅទីនោះនឹងមានគេពោលថា: “អ្នករាល់គ្នាជាកូនរបស់ អុលឡោះដ៏នៅអស់កល្ប”។ សូមមើលជំពូក |
គេនឹងដាក់ពួកបងប្អូនអ្នករាល់គ្នាទាំងប៉ុន្មាន ជិះលើសេះ រទេះ អង្រឹងស្នែង លាកាត់ និងលើអូដ្ឋ នាំចេញពីអស់ទាំងសាសន៍មក ទុកជាតង្វាយថ្វាយដល់ព្រះយេហូវ៉ា គឺមកក្រុងយេរូសាឡិម ជាភ្នំបរិសុទ្ធរបស់យើង ដូចជាពួកកូនចៅអ៊ីស្រាអែលធ្លាប់យកតង្វាយរបស់គេ ដាក់ក្នុងភាជនៈដ៏ស្អាតមកព្រះវិហារនៃព្រះយេហូវ៉ាដែរ។ នោះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
យើងចេញបញ្ជាឲ្យមនុស្សទាំងឡាយដែលរស់នៅពាសពេញក្នុងអាណាចក្ររបស់យើងទាំងមូល ឲ្យញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះរបស់ដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មរស់ ក៏នៅស្ថិតស្ថេរអស់កល្បជានិច្ច រាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ ហើយអំណាចគ្រប់គ្រងរបស់ព្រះអង្គ នៅដរាបគ្មានទីបញ្ចប់។