ពេលនោះ បាតសមុទ្រក៏លេចឡើង ហើយឫសនៃលោកីយ៍ក៏បានលេចឲ្យឃើញដែរ ដោយសារព្រះយេហូវ៉ាបានគំរាម គឺមានខ្យល់បក់គំហុកចេញពីព្រះនាសា របស់ព្រះអង្គ។
អេសាយ 40:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អើពួកទាំងនោះនឹងមិនដែលបានដាំចុះឡើយ ក៏នឹងបានសាបព្រោះសឹងតែមិនទាន់ផង ដើមគេនឹងមិនដែលចាក់ឫសចុះក្នុងដីឡើយ ព្រះអង្គនឹងផ្លុំខ្យល់ទៅ នោះគេនឹងស្វិតក្រៀម រួចខ្យល់កួចនឹងផាត់យកគេទៅ ដូចជាជញ្ជ្រាំង។ ព្រះគម្ពីរខ្មែរសាកល ពួកគេត្រូវបានដាំសឹងតែមិនទាន់ហើយ ក៏ត្រូវបានសាបព្រោះសឹងតែមិនទាន់ហើយ ដើមរបស់ពួកគេចាក់ឫសទៅក្នុងដីសឹងតែមិនទាន់ហើយផង ព្រះអង្គក៏ផ្លុំលើពួកគេ នោះពួកគេក្រៀមស្វិតទៅ ហើយខ្យល់ព្យុះក៏យកពួកគេទៅដូចជាចំបើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះប្រៀបបាននឹងដើមឈើដែលដុះ ទោះបីលូតលាស់ ឬមិនលូតលាស់ ចាក់ឫស ឬមិនចាក់ឫសក្ដី ពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ក៏ស្វិតក្រៀមអស់ រួចត្រូវខ្យល់កួចយកបាត់ទៅដូចកម្ទេចចំបើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើពួកទាំងនោះនឹងមិនដែលបានដាំចុះឡើយ ក៏នឹងបានសាបព្រោះសឹងតែមិនទាន់ផង អើ ដើមគេនឹងមិនដែលចាក់ឫសចុះក្នុងដីឡើយ ទ្រង់នឹងផ្លុំខ្យល់ទៅ នោះគេនឹងស្វិតក្រៀម រួចខ្យល់កួចនឹងផាត់យកគេទៅ ដូចជាជញ្ជ្រាំង អាល់គីតាប អ្នកទាំងនោះប្រៀបបាននឹងដើមឈើដែលដុះ ទោះបីលូតលាស់ ឬមិនលូតលាស់ ចាក់ឫស ឬមិនចាក់ឫសក្ដី ពេលណាខ្យល់របស់អុលឡោះតាអាឡាបក់មកលើ ក៏ស្វិតក្រៀមអស់ រួចត្រូវខ្យល់កួចយកបាត់ទៅដូចកំទេចចំបើង។ |
ពេលនោះ បាតសមុទ្រក៏លេចឡើង ហើយឫសនៃលោកីយ៍ក៏បានលេចឲ្យឃើញដែរ ដោយសារព្រះយេហូវ៉ាបានគំរាម គឺមានខ្យល់បក់គំហុកចេញពីព្រះនាសា របស់ព្រះអង្គ។
ដូច្នេះ ព្រះបាទយេហ៊ូវបានប្រហារជីវិតអស់អ្នកដែលនៅសល់ ក្នុងជំនួរវង្សរបស់ព្រះបាទអ័ហាប់នៅត្រង់យេសរាល ព្រមទាំងពួកអ្នកធំ និងពួកមិត្តសម្លាញ់ស្និទ្ធស្នាល ហើយពួកសង្ឃរបស់ទ្រង់ផង ឥតទុកឲ្យមានអ្នកណាមួយសល់នៅខាងទ្រង់ឡើយ។
គឺជាច្រើនដង គេដូចជាចំបើងបណ្តោយខ្យល់ ហើយដូចជាអង្កាមដែលខ្យល់ព្យុះផាត់យកទៅ
គេត្រូវវិនាសទៅ ដោយខ្យល់របស់ព្រះ ហើយខ្យល់ចំហួលនៃសេចក្ដីក្រោធរបស់ព្រះអង្គ ក៏បញ្ឆេះគេអស់។
មុននឹងភ្លើងបន្លាឆេះក្ដៅដល់ឆ្នាំង សូមព្រះអង្គផាត់យកគេ ទាំងក្មេងទាំងចាស់ចេញទៅ!
ឱព្រះនៃទូលបង្គំអើយ សូមធ្វើឲ្យគេបានដូចជាធូលីដីដែលត្រូវខ្យល់ ដូចជាចំបើងដែលត្រូវខ្យល់ផាត់យកទៅ។
គឺក្នុងកាលដែលសេចក្ដីភិតភ័យ មកលើអ្នករាល់គ្នា ដូចជាព្យុះសង្ឃរា ហើយសេចក្ដីអន្តរាយរបស់អ្នករាល់គ្នាមក ដូចជាខ្យល់កួច ក្នុងកាលដែលសេចក្ដីលំបាក និងសេចក្ដីទុក្ខព្រួយ មកគ្របសង្កត់លើអ្នករាល់គ្នា។
គឺនឹងជំនុំជម្រះពួកទាល់ក្រ ដោយសេចក្ដីសុចរិត ហើយសម្រេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង។
នៅថ្ងៃដែលអ្នកដាំនោះ ក៏បានធ្វើរបងជុំវិញ ហើយព្រឹកឡើង អ្នកបានធ្វើឲ្យពូជអ្នកបែកចេញជាប៉ិច តែឯចម្រូតវិញ នោះនឹងរំលងបាត់ទៅ ក្នុងគ្រាមានទុក្ខវេទនា ហើយសង្រេងយ៉ាងសហ័ស។
សាសន៍ទាំងប៉ុន្មាននឹងលឿនទៅដូចជាទឹកយ៉ាងធំ តែព្រះនឹងស្តីបន្ទោសគេ នោះគេនឹងរត់ទៅឆ្ងាយ ហើយនឹងត្រូវបណ្តេញទៅដូចជាខ្យល់ ផាត់អង្កាមពីលើភ្នំ ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ។
ដ្បិតគេបានរៀបចំកន្លែងបូជា តាំងពីយូរណាស់មកហើយ ដ្បិតទីនោះបានរៀបចំទុកសម្រាប់ស្តេច នោះឯង ជាទីយ៉ាងជ្រៅ ហើយធំទូលាយ មានឧសគរឡើងជាច្រើន ពេញដោយភ្លើង គឺជាខ្យល់ដង្ហើមនៃព្រះយេហូវ៉ា ដែលដូចជាជ្រោះស្ពាន់ធ័រហូរមកបង្កាត់ភ្លើងនោះ។
មើល៍ យើងនឹងបណ្ដាលគំនិតវា ឲ្យសម្រេចនឹងត្រឡប់ទៅឯស្រុកវាវិញ ដោយវាឮដំណឹងមួយ រួចយើងនឹងឲ្យវាដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់វាទៅ"»។
ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់ដង្ហើមនៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្ដាជន គេពិតដូចជាស្មៅដែរ។
អ្នកនឹងរោយគេ ហើយខ្យល់នឹងផាត់បាត់ទៅ ឯខ្យល់កួច នឹងកម្ចាត់កម្ចាយគេអស់ទៅដែរ អ្នកនឹងមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ា អ្នកនឹងយកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ជាទីអួតរបស់អ្នក។
តើអ្នកណាបានលើកម្នាក់ឡើងពីទិសខាងកើត ទាំងហៅមកដល់ជើងខ្លួនក្នុងសេចក្ដីសុចរិត ព្រមទាំងប្រគល់អស់ទាំងសាសន៍ដល់អ្នកនោះ ហើយលើកឲ្យគ្រប់គ្រងលើអស់ទាំងស្តេចផង ក៏យកគេដូចជាធូលី ប្រគល់ដល់ដាវរបស់អ្នកនោះ ហើយដូចជាចំបើង ដែលត្រូវផាត់តាមខ្យល់ ដោយធ្នូដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ៖ ត្រូវកត់ឈ្មោះរបស់មនុស្សនេះថាជាគ្មានកូន ជាមនុស្សដែលនឹងមិនចម្រើនក្នុងជំនាន់របស់ខ្លួនឡើយ ដ្បិតនឹងគ្មានពូជពង្សគេណាមួយ ដែលនឹងអាចអង្គុយលើបល្ល័ង្កស្ដេចដាវីឌ ហើយគ្រប់គ្រងលើស្រុកយូដាបានទៀតឡើយ។
មើល៍! ព្យុះសង្ឃរារបស់ព្រះយេហូវ៉ា គឺជាសេចក្ដីក្រោធរបស់ព្រះអង្គបានចេញទៅហើយ ជាព្យុះកួចដែលនឹងធ្លាយមកលើក្បាល របស់ពួកមនុស្សអាក្រក់។
ទោះបើគេបានចម្រុងចម្រើន នៅក្នុងចំណោមពួកបងប្អូនរបស់ខ្លួនក៏ដោយ ក៏ខ្យល់ពីទិសខាងកើតនឹងបក់មក គឺជាខ្យល់របស់ព្រះយេហូវ៉ា ដែលបក់មកពីទីរហោស្ថាន នោះក្បាលទឹកគេនឹងរីងស្ងួត រន្ធទឹករបស់គេនឹងហួតហែងទៅ ខ្យល់នោះនឹងបក់ផាត់ទ្រព្យដ៏មានតម្លៃ ទាំងប៉ុន្មានពីឃ្លាំងរបស់គេអស់។
ហេតុនេះ គេនឹងបានដូចជាអ័ព្ទនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលសូន្យបាត់យ៉ាងឆាប់ ដូចជាអង្កាមដែលខ្យល់កួចផាត់ចេញពីលានស្រូវ ក៏ដូចជាផ្សែងដែលហុយចេញពីជើងក្រាន។
ព្រះយេហូវ៉ាបានបង្គាប់ឯងថា៖ «ឯងនឹងមិនមានពូជបន្តឈ្មោះទៀតឡើយ យើងនឹងកាត់អស់ទាំងរូបឆ្លាក់ និងរូបសិត ចេញពីវិហាររបស់ព្រះទាំងប៉ុន្មានចេញ យើងនឹងរៀបចំផ្នូរឯង ដ្បិតឯងគម្រក់ណាស់»។
ឯងរាល់គ្នាបានសង្ឃឹមនឹងបានច្រើន តែមើលបានតែតិចទេ ហើយកាលណាអ្នកបាននាំយកទៅដល់ផ្ទះ នោះយើងបានផ្លុំផាត់ទៅ"។ ព្រះយេហូវ៉ានៃពួកពលបរិវារព្រះអង្គសួរថា "ហេតុអ្វីបានជាដូច្នេះ គឺដោយព្រោះវិហាររបស់យើង ដែលនៅខូចបង់ កំពុងដែលឯងរាល់គ្នារត់ទៅឯផ្ទះអ្នករៀងខ្លួននោះ
គឺយើងនឹងកម្ចាត់កម្ចាយគេដោយខ្យល់កួច ឲ្យទៅនៅក្នុងចំណោមសាសន៍ផ្សេងៗ ដែលគេមិនស្គាល់ឡើយ។ ដូច្នេះ ស្រុកគេត្រូវចោលស្ងាត់ ឥតមានអ្នកណាដើរកាត់ ឬវិលត្រឡប់មកវិញទេ ដ្បិតគេបានធ្វើឲ្យស្រុកដ៏ល្អទៅជាទីខូចបង់អស់»។
គេនឹងឃើញព្រះយេហូវ៉ាស្ថិតពីលើពួកកូនប្រុសរបស់អ្នក ព្រួញព្រះអង្គនឹងហោះចេញទៅដូចជាផ្លេកបន្ទោរ ហើយព្រះអម្ចាស់យេហូវ៉ានឹងផ្លុំត្រែ ចេញទៅក្នុងខ្យល់កួចពីខាងត្បូង។