Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 23:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 មើល៍! ព្យុះ​សង្ឃរា​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​ចេញ​ទៅ​ហើយ ជា​ព្យុះ​កួច​ដែល​នឹង​ធ្លាយ​មក​លើ​ក្បាល របស់​ពួក​មនុស្ស​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​នឹង​បក់​បោក​មក ដូច​ជា​ខ្យល់​ព្យុះ។ ព្រះ‌ពិរោធ​នេះ​ប្រៀប​ដូច​ជា​ខ្យល់​កំបុត​ត្បូង បក់​នៅ​លើ​ក្បាល​របស់​ពួក​ទុច្ចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 មើល ព្យុះ​សង្ឃរា​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​ក្រោធ​របស់​ទ្រង់ បាន​ចេញ​ទៅ​ហើយ អើ ជា​ព្យុះ​កួច​ដែល​នឹង​ធ្លាយ​មក លើ​ក្បាល​របស់​ពួក​មនុស្ស​អាក្រក់

សូមមើលជំពូក ចម្លង

អាល់គីតាប

19 កំហឹង​របស់អុលឡោះ‌តាអាឡា​នឹង​បក់​បោក​មក ដូច​ជា​ខ្យល់​ព្យុះ។ កំហឹង​នេះ​ប្រៀប​ដូច​ជា​ខ្យល់​កំបុត​ត្បូង បក់​នៅ​លើ​ក្បាល​របស់​ពួក​ទុច្ចរិត។

សូមមើលជំពូក ចម្លង




យេរេមា 23:19
19 ការដាក់ឲ្យឆ្លើយតបគ្នា  

មុន​នឹង​ភ្លើង​បន្លា​ឆេះ​ក្ដៅ​ដល់​ឆ្នាំង សូម​ព្រះ‌អង្គ​ផាត់​យក​គេ ទាំងក្មេង​ទាំង​ចាស់ចេញ​ទៅ!


គឺ​ក្នុង​កាល​ដែល​សេចក្ដី​ភិត‌ភ័យ មក​លើ​អ្នក​រាល់​គ្នា ដូច​ជា​ព្យុះ​សង្ឃរា ហើយ​សេចក្ដី​អន្ត‌រាយ​របស់​អ្នក​រាល់​គ្នា​មក ដូច​ជា​ខ្យល់​កួច ក្នុង​កាល​ដែល​សេចក្ដី​លំបាក និង​សេចក្ដី​ទុក្ខ​ព្រួយ មក​គ្រប​សង្កត់​លើ​អ្នក​រាល់​គ្នា។


កាល​ណា​ខ្យល់​កួច​ហួស​បាត់​ទៅ នោះ​មនុស្ស​អាក្រក់​ឥត​មាន​សល់​ឡើយ តែ​មនុស្ស​សុចរិត មាន​ឫស​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​វិញ។


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​វាល​រហាល​ក្បែរ​សមុទ្រ។ ការ​នេះ​មក​ពី​វាល​រហាល គឺ​ជា​កន្លែង​គួរ​ស្ញែង‌ខ្លាច​ដូច​ខ្យល់​កំបុត​ត្បូង ដែល​បក់​មក​បោស​កាត់​តំបន់​ណេកិប​ដែរ


អើ​ពួក​ទាំង​នោះ​នឹង​មិន​ដែល​បាន​ដាំ​ចុះ​ឡើយ ក៏​នឹង​បាន​សាប‌ព្រោះ​សឹង​តែ​មិន​ទាន់​ផង ដើម​គេ​នឹង​មិន​ដែល​ចាក់​ឫស​ចុះ​ក្នុង​ដី​ឡើយ ព្រះ‌អង្គ​នឹង​ផ្លុំ​ខ្យល់​ទៅ នោះ​គេ​នឹង​ស្វិត​ក្រៀម រួច​ខ្យល់​កួច​នឹង​ផាត់​យក​គេ​ទៅ ដូច​ជា​ជញ្ជ្រាំង។


ព្រះ​សូរ​សៀង​នឹង​ឮ​រហូត​ដល់​ចុង​បំផុត​ផែនដី ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ការណ៍​ទាស់​ទទឹង នឹង​សាសន៍​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​នឹង​កាត់​ក្ដី​មនុស្ស​គ្នា ឯ​ពួក​មនុស្ស​អាក្រក់ ព្រះ‌អង្គ​នឹង​ប្រគល់​ដល់​ដាវ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍ សេចក្ដី​អាក្រក់​នឹង​ចេញ​ពី​នគរ​មួយ​ដល់​នគរ​មួយ ហើយ​កើត​មាន​ព្យុះ​សង្ឃរា​យ៉ាង​សម្បើម មក​ពី​ចុង​ផែនដី​បំផុត។


មើល៍! ព្យុះ​សង្ឃរា​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​ចេញ​មក​ហើយ គឺ​ជា​ខ្យល់​កួច​ដែល​បោស​រំលីង ខ្យល់​នោះ​នឹង​ធ្លាយ​មក​លើ​ក្បាល​របស់​ពួក​អាក្រក់។


សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា នឹង​មិន​វិល​មក​វិញ ដរាប​ដល់​ព្រះ‌អង្គ​បាន​ធ្វើ​សម្រេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នោះ​អ្នក​រាល់​គ្នា​នឹង​យល់។


នៅ​គ្រា​នោះ​នឹង​មាន​សេចក្ដី​ប្រាប់​ដល់​ជន​ជាតិ​នេះ ហើយ​ដល់​ក្រុង​យេរូ‌សាឡិម​ថា មាន​ខ្យល់​ក្តៅ​បក់​មក​ពី​ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ទៅ​ខាង​កូន​ស្រី​របស់​ប្រជា‌រាស្ត្រ​យើង មិន​មែន​សម្រាប់​រោយ​ស្រូវ​ទេ ក៏​មិន​មែន​សម្រាប់​សម្អាត​ដែរ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​នឹង​បង្កើត​ឲ្យ​មាន​ខ្យល់ ដែល​បំផ្លាញ​ទាស់​នឹង​ក្រុង​បាប៊ីឡូន ហើយ​ទាស់​នឹង​ពួក​អ្នក​នៅ​កណ្ដាល​សាសន៍ ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​យើង​ដែរ។


ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​ចេញ​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​យ៉ាង​ធំ និងមាន​ពន្លឺ​ភ្លឺ​នៅ​ជុំ‌វិញ ហើយ​នៅ​កណ្ដាល​ពពក​នោះ មាន​ចេញ​ពន្លឺ​ពណ៌​លង្ហិន


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នឹង​រំលំ​កំផែង​នោះ ដោយ​ខ្យល់​គំហុក ក្នុង​សេចក្ដី​ក្រោធ​របស់​យើង ហើយ​នឹង​មាន​ភ្លៀង​ធ្លាក់យ៉ាង​ខ្លាំង ដោយ​កំហឹង​របស់​យើង ព្រម​ទាំង​គ្រាប់​ព្រឹល​ធំៗ ដោយ​សេចក្ដី​ក្រោធ​របស់​យើង មក​បំផ្លាញ​កំផែង​នោះ។


យើង​នឹង​បង្កាត់​ភ្លើង​នៅ​លើ​កំផែង​ក្រុង​រ៉ាបាត ភ្លើង​នោះ​នឹង​ឆេះ​ទី​មាំ​មួន​របស់​ក្រុង​នោះ​អស់​ទៅ ទាំង​មាន​សម្រែក​ក្នុង​ថ្ងៃ​សឹក​សង្គ្រាម ទាំង​មាន​ព្យុះ​សង្ឃរា ក្នុង​ថ្ងៃ​ដែល​មាន​ខ្យល់​កំបុត‌ត្បូង


គឺ​យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ដោយ​ខ្យល់​កួច ឲ្យ​ទៅ​នៅក្នុង​ចំណោម​សាសន៍​ផ្សេងៗ ដែល​គេ​មិន​ស្គាល់​ឡើយ។ ដូច្នេះ ស្រុកគេ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​ដើរ​កាត់ ឬ​វិល​ត្រឡប់​មក​វិញ​ទេ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​ដ៏​ល្អ​ទៅ​ជា​ទី​ខូច‌បង់​អស់»។


គេ​នឹង​ឃើញ​ព្រះ‌យេហូវ៉ា​ស្ថិត​ពី​លើ​ពួក​កូន​ប្រុស​របស់​អ្នក ព្រួញ​ព្រះ‌អង្គ​នឹង​ហោះ​ចេញ​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ ហើយ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​ផ្លុំ​ត្រែ ចេញ​ទៅ​ក្នុង​ខ្យល់​កួច​ពី​ខាង​ត្បូង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម