Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ណាហ៊ុម 1:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឯង​ថា៖ «ឯង​នឹង​មិន​មាន​ពូជ​បន្ត​ឈ្មោះ​ទៀត​ឡើយ យើង​នឹង​កាត់​អស់​ទាំង​រូប​ឆ្លាក់ និង​រូប​សិត ចេញ​ពី​វិហារ​របស់​ព្រះ​ទាំង​ប៉ុន្មាន​ចេញ យើង​នឹង​រៀបចំ​ផ្នូរ​ឯង ដ្បិត​ឯង​គម្រក់​ណាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ចំពោះ​អ្នក​ក្រុង​នីនីវេ​វិញ ព្រះ‌អម្ចាស់​សម្រេច​ដូច​ត​ទៅ៖ «អ្នក​នឹង​គ្មាន​កូន​ចៅ​សម្រាប់​ត​វង្ស​ត្រកូល​ទេ។ យើង​នឹង​ដក​រូប​បដិមា ព្រម​ទាំង​រូប​ចម្លាក់ ធ្វើ​ពី​លង្ហិន​ចេញ​ពី​វិហារ​នៃ​ព្រះ​របស់​អ្នក។ យើង​នឹង​ជីក​រណ្ដៅ​សម្រាប់​បញ្ចុះ​សព​អ្នក ដ្បិត​អ្នក​ពុំ​មាន​តម្លៃ​អ្វី​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ពី​ដំណើរ​ឯង​ថា ឯង​នឹង​មិន​មាន​ពូជ​បន្ត​ឈ្មោះ​ទៀត​ឡើយ អញ​នឹង​កាត់​អស់​ទាំង​រូប​ឆ្លាក់ នឹង​រូប​សិត​ពី​វិហារ​របស់​ព្រះ​ទាំង​ប៉ុន្មាន​នៃ​ឯង​ចេញ ហើយ​នឹង​រៀបចំ​ផ្នូរ​ឯង ដ្បិត​ឯង​គំរក់​ណាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ចំពោះ​អ្នក​ក្រុង​នីនីវេ​វិញ អុលឡោះ‌តាអាឡា​សម្រេច​ដូច​ត​ទៅ៖ «អ្នក​នឹង​គ្មាន​កូន​ចៅ​សម្រាប់​ត​វង្ស​ត្រកូល​ទេ។ យើង​នឹង​ដក​រូប​បដិមា ព្រម​ទាំង​រូប​ចម្លាក់ ធ្វើ​ពី​លង្ហិន​ចេញ​ពី​វិហារ​នៃ​ព្រះ​របស់​អ្នក។ យើង​នឹង​ជីក​រណ្ដៅ​សម្រាប់​បញ្ចុះ​សព​អ្នក ដ្បិត​អ្នក​ពុំ​មាន​តម្លៃ​អ្វី​ឡើយ»។

សូមមើលជំពូក ចម្លង




ណាហ៊ុម 1:14
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ព្រះ‌អង្គ​កំពុង​ថ្វាយ​បង្គំ​នៅ​ក្នុង​វិហារ​របស់​ព្រះ​នីសរូក ជា​ព្រះ​របស់​ទ្រង់ នោះ​អ័ឌរ៉ា‌ម៉ាលេក និង​សារេ‌ស៊ើរ​ជា​បុត្រ​ទ្រង់ បាន​ធ្វើ​គុត​ទ្រង់​ដោយ​ដាវ ហើយ​រត់​រួច​ទៅ​ស្រុក​អារ៉ារ៉ាត។ អេសារ-ហាដោន​ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


រួច​ព្រះ‌យេហូវ៉ា​ចាត់​ទេវតា​ឲ្យ​មក​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ទី​បោះ​ទ័ព​របស់​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ពួក​អ្នក​នាំ​មុខ និង​ពួក​មេ‌ទ័ព​ទាំង​អស់។ ស្ដេច​ក៏​វិល​ទៅ​ឯ​នគរ​របស់​ទ្រង់​វិញ ដោយ​សេចក្ដី​អៀន​ខ្មាស ហើយ​ពេល​ទ្រង់​បាន​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ទ្រង់ នោះ​បុត្រ​បង្កើត​របស់​ទ្រង់​ក៏​ធ្វើ​គុត​ទ្រង់ ដោយ​ដាវ​នៅ​ទី​នោះ។


ទាំង​សេចក្ដី​នឹក​ចាំ​ពី​គេ នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅ ហើយ​នឹង​លែង​ឮ​និយាយ ពី​ឈ្មោះ​គេ​តាម​ផ្លូវ​ត​ទៅ។


សូម​ឲ្យ​ពូជ‌ពង្ស​របស់​វា​ត្រូវ​កាត់​ចេញ សូម​លុប​បំបាត់​ឈ្មោះ​របស់​វា ចេញ​ពី​មនុស្ស​ជំនាន់​ក្រោយ។


សូម​ធ្វើ​ជា​ថ្ម​ដាជ្រក​កោន​ដល់​ទូល‌បង្គំ ជា​កន្លែង​ដែល​ទូល‌បង្គំ ចូល​មក​រក​ថ្ម​ដា​នេះ​ជា‌និច្ច ព្រះ‌អង្គ​បាន​ចេញ​បញ្ជា​ឲ្យ​សង្គ្រោះ​ទូល‌បង្គំ ដ្បិត​ព្រះ‌អង្គ​ជា​ថ្ម​ដា និង​ជា​បន្ទាយ​របស់​ទូល‌បង្គំ។


នៅ​យប់​នោះ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីព្ទ ហើយ​វាយ​អស់​ទាំង​កូន​ច្បង​ក្នុង​ស្រុក​អេស៊ីព្ទ ទាំង​មនុស្ស​ទាំង​សត្វ យើង​នឹង​ដាក់​ទោស​ព្រះ​ទាំង​អស់​របស់​ស្រុក​អេស៊ីព្ទ គឺ​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។


សេចក្ដី​នឹក​ចាំ​ពី​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ពរ តែ​ឈ្មោះ​របស់​មនុស្ស​អាក្រក់ រមែង​ពុក​រលួយ​ទៅ។


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ស្រុក​អេស៊ីព្ទ។ មើល៍ ព្រះ‌យេហូវ៉ា​គង់​លើ​ពពក​យ៉ាង​លឿន យាង​មក​ឯ​ស្រុក​អេស៊ីព្ទ អស់​ទាំង​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទ នឹង​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ចិត្ត​ពួក​សាសន៍​អេស៊ីព្ទ នឹង​រលត់​ទៅ​នៅ​ក្នុង​ខ្លួន​គេ


ឱ​អ្នក​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ស្តាប់​ពី​ការ​ដែល​យើង​បាន​ធ្វើ ហើយ​អ្នក​រាល់​គ្នា​ដែល​នៅ​ជិត​ដែរ ចូរ​ទទួល​ស្គាល់​ឫទ្ធិ​របស់​យើង​ចុះ។


ចូរ​ថ្លែង​ប្រាប់​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​ប្រកាស​ទៅ ចូរ​លើក​ទង់​ជ័យ​ឡើង ត្រូវ​ឲ្យ​ប្រកាស​ប្រាប់​ឥត​លាក់​ទុក​អ្វី​សោះ​ឡើយ ចូរ​ប្រាប់​ថា៖ គេ​ចាប់​យក​ក្រុង​បាប៊ីឡូន​ហើយ ព្រះ‌បាល​ត្រូវ​ខ្មាស ព្រះ‌ម្រដាក់​ត្រូវ​បាក់​រលំ​ចុះ រូប​ឆ្លាក់​របស់​គេ​បាន​ត្រូវ​ខ្មាស រូប​ព្រះ​របស់​គេ​បាន​បាក់​រំលំ​ចុះ​ហើយ។


រួច​មាន​ម្នាក់​ដែល​គួរឲ្យ​ស្អប់ ឡើង​សោយ​រាជ្យ​ជំនួស​ស្ដេច ឥត​មាន​អ្នក​ណា​ប្រគល់​រាជ‌សក្តិ​ឲ្យ​ឡើយ។ ស្ដេច​ថ្មី​នេះ​នឹង​ចូល​មក​ក្នុង​គ្រា​សុខ‌សាន្ត ហើយ​ដណ្ដើម​យក​រាជ្យ​ដោយ​ប្រើ​កល‌ល្បិច។


"ទេកិល" ប្រែ​ថា ព្រះ​បាន​ថ្លឹង​ព្រះ​ករុណាលើ​ជញ្ជីង ហើយ​ឃើញ​ថា​នៅ​ខ្វះ។


យើង​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​អ្នក និង​គាស់​រំលំ​រូប​ព្រះ‌អាទិត្យ​របស់​អ្នក ព្រម​ទាំង​បោះ​ខ្មោច​អ្នក​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​អ្នក​ទាំង​នោះ​ដែរ ហើយ​ចិត្ត​យើង​នឹង​ខ្ពើម​អ្នក​រាល់​គ្នា។


យើង​នឹង​បំផ្លាញ​រូប​ឆ្លាក់ និង​បង្គោល​គោរព​ចេញ​ពី​កណ្ដាល​ពួក​ឯង នោះ​ឯង​នឹង​លែង​ថ្វាយ‌បង្គំ​ស្នាដៃ​របស់​ខ្លួន​ទៀត


យើង​នឹង​រំលើង​បង្គោល​សក្ការៈ របស់​ឯង ចេញ​ពី​កណ្ដាល​ឯង ហើយ​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង។


ឯង​គិត‌គូរ​បង្កើត​សេចក្ដី​អាម៉ាស់​ខ្មាស​ដល់​ផ្ទះ​ឯង​វិញ ដោយ​ផ្តាច់‌ផ្តិល​ជន​ជាតិ​ជា​ច្រើន ក៏​មាន​បាប​ទាស់​នឹង​ព្រលឹង​ឯង​ហើយ។


យើង​បាន​ប្រាប់​លោក​ហើយ​ថា យើង​នឹងដាក់​ទោស​គ្រួសារ​របស់​លោក​ជា​រៀង​រហូត ដោយ​ព្រោះ​កំហុស​ដែល​លោក​បាន​ដឹង​ពី​ពួក​កូន​របស់​លោក ដ្បិត​កូន​របស់​លោក​បាន​ប្រមាថ​ដល់​ព្រះ ហើយ​លោក​មិន​បាន​ហាម​ឃាត់​ដល់​គេ​សោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម