ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 30:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​រៀបចំ​ដំណើរ​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ឥត​មាន​សួរ​យោបល់​យើង​ឡើយ គេ​គិត​ចម្រើន​កម្លាំង ដោយ​ពឹង​ដល់​កម្លាំង​ផារ៉ោន ហើយ​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជា​អ្នកដែល​ចេញដំណើរ​ចុះទៅ​អេហ្ស៊ីប ដោយ​មិន​បាន​សួរ​យោបល់​របស់យើង ដើម្បី​រកទីពឹង​នៅក្រោម​ការការពារ​របស់​ផារ៉ោន ដើម្បី​ជ្រកកោន​នៅក្រោម​ម្លប់​របស់​អេហ្ស៊ីប​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ដោយ​ពុំ​សួរ​យោបល់​ពី​យើង​សោះ ពួក​គេ​ទៅ​ពឹង​ផ្អែក​លើ​ស្ដេច​ផារ៉ោន ពួក​គេ​រត់​ទៅ​ជ្រក​ក្រោម​ម្លប់​ស្រុក​អេស៊ីប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​រៀបចំ​ដំណើរ​នឹង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ឥត​សួរ​ផ្ទាល់​មាត់​នឹង​អញ​ឡើយ គេ​គិត​ចំរើន​កំឡាំង​ដោយ​ពឹង​ដល់​កំឡាំង​ផារ៉ោន ហើយ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ដោយ​ពុំ​សួរ​យោបល់​ពី​យើង​សោះ ពួក​គេ​ទៅ​ពឹង​ផ្អែក​លើ​ស្ដេច​ហ្វៀរ៉‌អ៊ូន ពួក​គេ​រត់​ទៅ​ជ្រក​ក្រោម​ម្លប់​ស្រុក​អេស៊ីប។

សូមមើលជំពូក



អេសាយ 30:2
26 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​យេ‌ហូសា‌ផាត​សួរ​ថា៖ «នៅ​ទី​នេះ តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​គាត់​ដែរ​ទេ​ឬ?»


តែ​ស្តេច​អាស‌ស៊ើរ​បាន​ជ្រាប​ថា ហូស៊ា​គិត​ក្បត់​ហើយ ដ្បិត​ហូស៊ា​បាន​ចាត់​សារ​ទៅ​សូរ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​លែង​បង់​សួយ‌អាករ​ថ្វាយ​ទ្រង់​ដូច​ជា​រាល់​ឆ្នាំ​ទៀត។ ហេតុ​នោះ​បាន​ជា​ស្តេច​អាស‌ស៊ើរ​ចាប់​ទ្រង់​ឃុំ​ទុក​ក្នុង​គុក។


មើល៍ ព្រះករុណា​ពឹង​ស្រុក​អេស៊ីព្ទ ប្រៀប​ដូច​ជា​ដើម​ត្រែងដែល​បាក់ ទុក​ជា​ឈើ​ច្រត់ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទម្លុះ​ដៃ​វិញ។ គឺ​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ធ្វើ​យ៉ាង​ដូច្នេះ​ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ។


ចូរ​ជួយ​ប្រឹក្សា ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ចុះ ចូរ​ធ្វើ​ឲ្យ​ស្រមោល​អ្នក​បាន​ដូច​ជា​ពេល​យប់ នៅ​វេលា​ថ្ងៃ​ត្រង់ ចូរ​បំពួន​ពួក​អ្នក​ដែល​ត្រូវ​ពង្រាត់​ចេញ​ពី​ស្រុក ហើយ​កុំ​ឲ្យ​ក្បត់​ពួក​អ្នក​ដែល​រត់​យោង​ខ្លួន​ឡើយ។


វេទនា​ដល់​ស្រុក​ដែល​បាំង​ដោយ​ស្លាប ជា​ស្រុក​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​ស្រុកអេធីយ៉ូពី


មើល៍! អ្នក​ពឹង​ដល់​ស្រុក​អេស៊ីព្ទ​ទុក​ជា​ឈើ​ច្រត់ គឺ​ជា​ដើម​ត្រែង​កំបាក់​នោះ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទម្លុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ។


បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ឈ្នះ​មេ‌ទ័ព​មួយ​យ៉ាង​តូច ក្នុង​ពួក​អ្នក​បម្រើ​របស់​ចៅ‌ហ្វាយ​យើង​បាន ទាំង​ទុក​ចិត្ត​នឹង​ស្រុក​អេស៊ីព្ទ​ឲ្យ​បាន​រទេះ​ចម្បាំង និង​ទ័ព​សេះ​ទៀត?


កាល​បើ​អ្នក​ណា​ពោល​ដល់​អ្នក​ថា ចូរ​រក​ពួក​គ្រូ​ខាប និង​គ្រូ​គា​ថា ដែល​ចេញ​សំឡេង​អ៊ី‌អ៊ុ ហើយ​ងុមៗ នោះ​ត្រូវ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​បណ្ដា‌ជន​ស្វែង​រក​ព្រះ​របស់​ខ្លួន​វិញ តើ​នឹង​រក​ចំពោះ​រូប​ខ្មោច​ជា​ប្រយោជន៍​ដល់​មនុស្ស​រស់​ធ្វើ​អ្វី


ចុះ​ឥឡូវ​នេះ តើ​អ្នក​មាន​ការ​អ្វី បាន​ជា​ទៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដោយ​ប្រាថ្នា​ចង់​ផឹក​ទឹក​ទន្លេ​ស៊ីហោរ​ដូច្នេះ? ឬ​មាន​ការ​អ្វី​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ដើម្បី​ផឹក​ទឹក​ទន្លេ​នោះ?


សូម​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​យើង​ផង ដ្បិត​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ច្បាំង​នឹង​យើង​ហើយ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​យើង តាម​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ស្តេច​នោះ​បាន​ថយ​ចេញ​ពី​យើង​ទៅ​ទេ​ដឹង។


គ្រា​នោះ ពល‌ទ័ព​របស់​ផារ៉ោន ក៏​លើក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក កាល​ពួក​ខាល់ដេ ដែល​កំពុង​តែ​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ដំណឹង​នោះ គេ​ក៏​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។


ហើយ​និយាយ​ថា "ទេ យើង​រាល់​គ្នា​នឹង​ទៅ​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ជា​កន្លែង​ដែល​យើង​ខ្ញុំ​មិន​ឃើញ​ចម្បាំង​ទៀត ក៏​មិន​ឮ​សូរ​ត្រែ ឬ​ត្រូវ​អត់‌ឃ្លាន​ឡើយ គឺ​នៅ​ទី​នោះ​ដែល​យើង​ខ្ញុំ​នឹង​អាស្រ័យ​នៅ"។


ហើយ​គេ​និយាយ​ទៅ​កាន់​ហោរា​យេរេមា​ថា៖ «សូម​លោក​មេត្តា​ស្តាប់​សេចក្ដី​ដែល​យើង​ខ្ញុំ​អង្វរ​ដល់​លោក ហើយ​សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​ឲ្យ​យើង​ខ្ញុំ​ផង គឺ​ឲ្យ​ពួក​មនុស្ស​ដែល​សល់​នៅ​ទាំង​នេះ ដ្បិត​យើង​ខ្ញុំ​ដែល​មាន​គ្នា​ច្រើន បាន​សល់​នៅ​តែ​បន្តិច​ទេ ដូច​ជា​លោក​ឃើញ​ស្រាប់


ដ្បិត​អ្នក​រាល់​គ្នា​បាន​បញ្ឆោត​ចិត្ត​ខ្លួន ព្រោះ​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ថា "សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​រាល់​គ្នា ឲ្យ​យើង​ផង ហើយ​សូម​ប្រាប់​មក​យើង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក នោះ​យើង​នឹង​ប្រព្រឹត្ត​តាម"។


នាំ​ចូល​ទៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​គ្នា ពី​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទេ គេ​ក៏​ទៅ​ដល់​ក្រុង​ថាផ្នេស។


ស្ដេច​ជា​អម្ចាស់​ជីវិត​របស់​យើង គឺ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង ព្រះ‌អង្គ​ត្រូវ​គេ​ចាប់​ចូល​ក្នុង​អង្គប់ ព្រះ‌អង្គ​ហើយ​ដែល​យើងធ្លាប់​ពោល​ថា «យើង​រាល់​គ្នាសូម​ជ្រក​ក្រោម​ម្លប់​ដ៏​ត្រជាក់ របស់​ព្រះ‌អង្គ ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ»។


វេទនា​ដល់​គេ​ហើយ ដ្បិត​គេ​បាន​ងាក​ចេញ​ពី​យើង! អន្ត‌រាយ​ដល់​គេ​ហើយ ដ្បិត​គេ​បាន​បះ​បោរ​ប្រឆាំង​នឹង​យើង! ទោះ​បើ​យើង​ចង់​លោះ​គេ​ក៏​ដោយ ក៏​គេ​ចេះ​តែ​និយាយ​កុហក​ទាស់​នឹង​យើង​ដែរ។


ទោះ​បើ​គេ​ជូន​សំណូក​ដល់​សាសន៍​ដទៃ​ក៏​ដោយ យើង​នឹង​ប្រមូល​ផ្ដុំ​ពួក​គេភ្លាម ហើយ​ស្តេច និង​ពួក​មេ​ដឹក​នាំ នឹង​ត្រូវ​រង​ទុក្ខ​វេទនា​ភ្លាម​ដែរ ដោយ​ព្រោះ​តែ​បង់​សួយ​សារ‌អាករ។


ដ្បិត​គេ​បាន​ឡើង​ទៅ​ស្រុក​អាស‌ស៊ើរ ដូច​ជា​លា​ព្រៃ​ដែល​នៅ​ដាច់​តែ​ឯង អេប្រាអិម​បាន​ជួល​គូស្នេហ៍។


ប៉ុន្ដែ ត្រូវ​ឲ្យ​គាត់​ឈរ​នៅ​មុខ​សង្ឃ​អេលាសារ ដែល​នឹង​ទូល​សួរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជំនួស​គាត់ ដោយ‌សារ​ការ​សម្រេច​របស់​យូរីម។ គឺ​តាម​បង្គាប់​របស់​អេលាសារ គេ​ត្រូវ​ចេញ​ទៅ ហើយ​តាម​បង្គាប់​គាត់ គេ​ត្រូវ​ចូល​មក​វិញ គឺ​ទាំង​យ៉ូស្វេ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ជា‌មួយ គឺ​ក្រុម​ជំនុំ​ទាំង​មូល»។


ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នក​ទៅ​ស្រុក​អេស៊ីព្ទ​វិញ​តាម​នាវា តាម​ផ្លូវ​ដែលខ្ញុំ​បាន​ប្រាប់​អ្នក​ថា អ្នក​នឹង​មិន​ឃើញ​ផ្លូវ​នោះ​ទៀត​ឡើយ រួច​នៅ​ស្រុក​នោះ អ្នក​នឹង​ខំ​លក់​ខ្លួន​ទៅ​ឲ្យ​ខ្មាំង‌សត្រូវ ដើម្បី​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​គេ តែ​នឹង​គ្មាន​អ្នក​ណា​ទិញ​សោះ»។


ដូច្នេះ ពួក​មេ​ដឹក​នាំ ក៏​ទទួល​ស្បៀង​អាហារ​របស់​គេ តែពុំ​បាន​ទូល​សួរ​ព្រះ‌យេហូវ៉ា​ឡើយ។


គុម្ព​បន្លា​ក៏​ឆ្លើយ​ទៅ​ដើម​ឈើ​ទាំង​នោះ​ថា "ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចង់​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​មែន​នោះ ចូរ​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​ខ្ញុំ​ចុះ បើ​មិន​ដូច្នោះ​ទេ នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា មក​បញ្ឆេះ​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន​ទៀត​ផង"។