Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 43:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 នាំ​ចូល​ទៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​គ្នា ពី​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទេ គេ​ក៏​ទៅ​ដល់​ក្រុង​ថាផ្នេស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពួក​គេ​ពុំ​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ គឺ​ពួក​គេ​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ហើយ​ទៅ​ដល់​ក្រុង​ថាផ្នេស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 នាំ​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​អស់​គ្នា ពី​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទេ គេ​ក៏​ទៅ​ដល់​ក្រុង​ថាផ្នេស។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពួក​គេ​ពុំ​ព្រម​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា​ទេ គឺ​ពួក​គេ​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ហើយ​ទៅ​ដល់​ក្រុង​តាផា‌ណែស។

សូមមើលជំពូក ចម្លង




យេរេមា 43:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ពួក​បណ្ដា‌ជន​ទាំង‌ឡាយ ទាំង​តូច ទាំង​ធំ និង​ពួក​មេ‌ទ័ព ក៏​នាំ​គ្នា​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ ព្រោះ​គេ​ខ្លាច​ពួក​ខាល់ដេ។


កាល​លោក​កំពុង​តែ​ទូល​នឹង​ស្តេច​នៅ​ឡើយ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «តើ​យើង​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ស្តេច​ឬ? ចូរ​នៅ​ស្ងៀម​ទៅ តើ​ឯង​ចង់​ឲ្យ​គេ​ប្រហារ​ឯងឬ?» ដូច្នេះ លោក​ក៏​ឈប់​និយាយ។ ប៉ុន្តែ ពោល​ពាក្យ​ថា៖ «ទូល‌បង្គំ​ដឹង​ពិត​ថា ព្រះ​បាន​សម្រេច​នឹង​បំផ្លាញ​ព្រះ‌ករុណា​ទៅ ដោយ​ព្រោះ​បាន​ធ្វើ​អំពើ​យ៉ាង​នេះ ហើយ​មិន​ស្តាប់​តាម​សេចក្ដី​ដាស់‌តឿន​របស់​ទូល‌បង្គំ»។


គេ​រៀបចំ​ដំណើរ​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ឥត​មាន​សួរ​យោបល់​យើង​ឡើយ គេ​គិត​ចម្រើន​កម្លាំង ដោយ​ពឹង​ដល់​កម្លាំង​ផារ៉ោន ហើយ​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្រុក​អេស៊ីព្ទ


ដ្បិត​ពួក​ចៅ‌ហ្វាយ​របស់​គេ​សុទ្ធ​តែ​នៅ​ក្រុង​សូអាន ឯ​ពួក​រាជ‌ទូត​របស់​គេ​ក៏​បាន​មក​ដល់​ក្រុង​ហានេស​ដែរ


ពួក​ក្រុង​ណូព និង​ក្រុង​តាហា‌ពេនេស គេ​បាន​បំបែក​កំពូល​ក្បាល​របស់​អ្នក​ហើយ


គេ​ក៏​ចេញ​ទៅ​អាស្រ័យ​នៅ​ត្រង់​ទី​សំណាក់​របស់​គីមហាំ ដែល​នៅ​ជិត​បេថ្លេ‌ហិម ដើម្បី​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ


ដូច្នេះ នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ក្នុង​ការ​អ្វី​ដែល​ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​មក​ប្រាប់​អ្នក​រាល់​គ្នា​នោះ​សោះ។


នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​អេស៊ីព្ទ គឺ​ត្រង់​មីកដុល ថាផ្នេស ណូព និង​នៅ​ស្រុក​ប៉ាត្រូស


លោក​យេរេមា​ក៏​ប្រាប់​ដល់​ជន​ទាំង‌ឡាយ គឺ​ដល់​ទាំង​ពួក​ស្រីៗ​ផង​ថា៖ «នែ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ


ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​មីកដុល ព្រម​ទាំង​នៅ​ក្រុង​ណូព និង​នៅ​ក្រុង​ថាផ្នេស​ផង ត្រូវ​ប្រាប់​ថា៖ ចូរ​ឈរ​ឡើង ហើយ​រៀប​ខ្លួន​ចុះ ដ្បិត​ដាវ​បាន​ស៊ី​នៅ​ព័ទ្ធ​ជុំ‌វិញ​អ្នក​អស់​ហើយ។


នៅ​ត្រង់​ក្រុង​តាហា‌ពេនេស ថ្ងៃ​នឹង​ត្រូវ​ងងឹត ក្នុង​កាល​ដែល​យើង​បំបាក់​នឹម ស្រុក​អេស៊ីព្ទ​នៅ​ទី​នោះ ហើយ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​គេ នឹង​ផុត​ទៅ ចំណែក​ស្រុក​នោះ​នឹង​មាន​ពពក​គ្រប​បាំង​ពី​លើ ហើយ​ពួក​កូន​ស្រី​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម